ដើម្បីដាក់លេខកូដសំងាត់ដើម្បីការពារទៅឯកសារ Database របស់យើង ដើម្បីកុំឲ្យគេបើកមើលបាន យើងត្រូវកំណត់ដូចខាងក្រោម
មុនដំបូងបើកកម្មវិធី Ms Access 2010 –> រួចចុចលើ ប៊ូតុង Open ដើម្បីបើក ឯកសារណាដែលយើងចង់ដាក់លេខសំងាត់
បន្ទាប់មកស្វែងរកឯកសារដែលយើងចង់ដាក់លេខសំងាត់ រួចចុចលើ Open –> Open Exclusive
បន្ទាប់ពីយើកបើកឯកសាររបស់យើងរួចហើយ យើងចុចលើ File រួចចុចលើ Encrypt With Password.
បន្ទាប់ពីយើងចុចលើ Encrypt With Password. រួចមក វានឹងចេញផ្ទាំងមួយដើម្បីឲ្យយើងបញ្ចូលនូវលេខកូដសំងាត់ បន្ទាប់ពីយើងកំណត់លេខកូដបានត្រឹមត្រូវរួចហើយ ចុចលើ ប៊ូតុង OK ជាការស្រេច។
ហើយពេលយើងបើកឯកសារនេះម្តងទៀត វានឹងតម្រូវឲ្យយើងបំពេញនូវ លេខកូដសំងាត់នេះ។
សូមអរគុណ ចំពោះការចូលទស្សនា !
ឆ្លើយតប