ចំណេះដឹងទូទៅ


  • ព្រះវិហារព្រះកែវមរកត

ព្រះវិហារព្រះកែវមរកត ជាសំណង់ប្រវត្តិសាស្ត្ររបស់ប្រជាជនខ្មែរដែលស្ថាបនាឡើងចំនួន ២លើក ។

លើកទី១ សាងអំពីឈើ និង ឥដ្ឋក្នុងគ .ស ១៨៩២-១៩០២ ក្នុងរាជព្រះបាទសម្តេចព្រះនរោត្តម បានចំនួន ១០ឆ្នាំក្រោយមក វិហារ នេះត្រូវចាស់ទ្រុឌទ្រោម ហើយត្រូវរុះរើសាងសង់ជាលើកទី២ នៅគ.ស ១៩៦២ ជាមេតុងអាមេ ក្រោមព្រះរាជតំរិះរបស់ ព្រះមហាក្សត្រយានីស៊ីសុវត្ថិកុសុមៈនារីរតន៍សេរីវឌ្ឍនា ( ស្លាប់នៅចិន ) ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះនរោត្តមសីហនុ ។

ព្រះវិហារនេះមានក្រាលការ៉ូចំនួន ៥៣២៩សន្លឹក មួយៗមានទម្ងន់ ១.១២៥ គីឡូក្រាម ។ បើគេចូលទៅព្រះវិហារនេះ គេឃើញ ជើងសរសរព្រះវិហារបិទដោយថ្មកែវ ដែលនាំចូលមកពីអ៊ីតាលី ។ ចំពោះរតនវត្ថុគេដាល់តាំងនៅក្នុងព្រះវិហារមានចំនួន ១៦៥០ ភាគច្រើនជាព្រះពុទ្ធរូបសាងអំពីមាស ប្រាក់ ទង់ដែង សំរិទ្ធ និង លង្ហិន ជាដើម ។

  • ដើមត្នោតខ្មែរ

 

ដើមត្នោតគឺជារុក្ខជាតិមួយប្រភេទដែលពុំសូវរើសដី ទោះជាដីប្រភេទណាក៏ដោយ ក៏ដើមត្នោតអាចដុះលូតលាស់បានដែរ ។

ដើមត្នោតមានសារៈសំខាន់ណាស់សម្រាប់ប្រជាកសិករខ្មែរយើង ព្រោះវាផ្តល់ផលជាច្រើនដូចជា ៖

–       ស្លឹក      គេយកទៅធ្វើជាកន្តបសម្រាប់ប្រក់ផ្ទៈ ធ្វើជាកន្ត្រក កន្ទេល សំភារៈសិប្បកម្មផ្សេង ៗ ។

–       គាវត្នោត​​​​​    ក្រងធ្វើជាខ្សែគោ ក្របី និង ធ្វើជាអំបោះជាដើម ។

–       ដើម      ធ្វើជាគ្រឿងសំណង់ ស្ពាន ទូក ជាដើម ។

–       ផ្លែ        យកទឹកធ្វើជាស្ករ ភេសជ្ជៈ បង្អែម នំ និង អាចយកទៅស្លកកូរបានថែមទៀតផង ។

ជាការពិតណាស់ ដើមត្នោតពិតជាមានគុណសម្បត្តិច្រើនណាស់ដល់ប្រជារាស្ត្រខ្មែរ ហេតុនេះហើយបានជាគេចាត់ទុកដើមត្នោតជាដើមឈើតំណាងឲ្យប្រជារាស្ត្រខ្មែរ ។

  • អត្ថន័យទង់ជាតិខ្មែរ

 

ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមាន ៣ពណ៌ ផ្នែកខាងលើ និង ខាងក្រោមពណ៌ខៀវ ផ្នែកកណ្តាលពណ៌ក្រហម មានរូប ប្រាសាទពណ៌សនៅកណ្តាល ។

–       ពណ៌ខៀវតំណាងសាមគ្គីភាព ភាតរភាព មេត្តាករុណា សន្តិភាព អហឹង្សា ស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះមហាក្សត្រតំណាងឲ្យភាពត្រជាក់ត្រជុំនៃធម្មជាតិស្រស់បំព្រង ។

–       ពណ៌ក្រហមតំណាងឲ្យស្មារតីអង់អាច ក្លាហាន ពុះពារ គ្រប់ឧបសគ្គ  ពលីកម្មសព្វបែបយ៉ាង ដើម្បីទឹកដី ។

–       រូបប្រាសាទអង្គរពណ៌ស តំណាងធរិយធម៌ខ្មែរដ៏រុងរឿង នាសម័យមហានគរ និង តំណាងសាសនា សីលធម៌ ចរិយាធម៌ ។

  • ពិធីបុណ្យប្រចាំ១២ខែ ក្នុងទំនៀមទំលាប់ប្រពៃណីខ្មែរ

–       ខែទី១ មិគសិរ ( វិច្ឆិការ-ធ្នូ ) ជារដូវរំហើយមានពិធីបង្ហោះខ្លែង

–       ខែទី២ បុស្ស ( ធ្នូ-មករា ) អាពាហ៍ពិពាហ៍

–       ខែទី៣ មាឃ (មករា-កុម្ភៈ ) ថ្ងៃ១៥កើត មាឃបូជា

–       ខែទី៤ ផល្គុន ( កុម្ភៈ-មិនា ) អាពាហ៍ពិពាហ៍ បញ្ចុះសីមា (ចាប់ពីថ្ងៃ១២រោច ទៅ១៥រោច មានពិធី ត្រស្តិសង្រ្កានក្នុងវាំង )

–       ខែទី៥ ចេត្រ ( មិនា-មេសា ) ថ្ងៃទី១៣-១៤ ចូលឆ្នាំថ្មី

–       ខែទី៦ ពិសាខ ( មេសា-ឧសភា ) ១៥កើត ពិសាខបូជា  , ថ្ងៃ៤រោច ពិធីច្រត់ព្រះនង្គ័ល

–       ខែទី៧ ជេស្ឋ (ឧសភា-មិថុនា )

–       ខែទី៨ អាសាឍ ( មិថុនា-កក្តដា ) ១៥កើតចូលព្រះវស្សា

–       ខែទី៩ ស្រាពណ៍ ( កក្តដា-សីហា )

–       ខែទី១០ ភទ្របទ ( សីហា-កញ្ញា ) ពីថ្ងៃ ១រោច ទៅ ១៥រោច បុណ្យភ្ជុំបិណ្ឌ ។

–       ខែទី១១ អស្សុជ ( កញ្ញា-តុលា ) ១៥កើត ចេញព្រះវស្សា  , ១រោច អស្សុជ​ ទៅ ១៥កើត កក្តិក ហែរកឋិន

–       ខែទី១២ កក្តិក ( តុលា-វិច្ឆិកា ) ១៥កើត ពេញបូរមី អកអំបុក សំពះព្រះខែ ១៤-១៥ កើត ១រោច បុណ្យអ៊ុំទូក បណ្តែតប្រទីប ។

  • រង្វាស់វង្វាល់ខ្មែរ

 

ក/         រង្វាស់ប្រវែង

១២ ឆ្នាប់ = ១ ចំអាម

២ ចំអាម = ១​ ហត្ថ

៤ ឆ្នាប់ = ១ ព្យាម

២០ ព្យាម = ១ សិន

៤០០ សិន = ១ យោជន៍ = ១៦ គីឡូម៉ែត្រ

១ លី = ៥៧៦ ម៉ែត្រ

ខ/         រង្វាស់ចំណុះ

១ តៅ = ១៥ គីឡូក្រាម (ចំពោះអង្ករ )

១ តៅ = ១០ ទៅ ១២ គីឡូក្រាម ( ចំពោះស្រូវ )

២ តៅ = ១ ថាំង

២ កូនល្អី = ១ កន្តាំង

២ កន្តាំង = ១ តៅ

គ/         រង្វាស់ទម្ងន់

១ ហ៊ុន = ១០ លី = ១០០ ស៊ី

១០ ហ៊ុន = ១ ជី

១០ ជី = ១ ដំឡឹង

១៦ ដំឡឹង = ១ នាឡិ = ៦០០ ក្រាម

៥០ នាឡិ = ១ ចុង = ៣០ គីឡូក្រាម

២ ចុង = ១ ហាប = ៦០ គីឡូក្រាម

ឃ/       រង្វាស់ផ្លែឈើ

៤ ផ្លែ = ១ តំប ( បច្ចុប្បន្ន ៥ ផ្លែ = ១ តំប )

១០ តំប = ១ ផ្លូន  = ៤០ ផ្លែ  ( បច្ចុប្បន្ន ១ ផ្លូន = ៥០ ផ្លែ )

១០ ផ្លូន = ១ ស្លឹក = ៤០០ ផ្លែ ( បច្ចុប្បន្ន ៥០០ ផ្លែ )

  • ភ្លេងរបស់ខ្មែរ

–       ភ្លេងពិណពាទ្យ

គេឲ្យឈ្មោះថា ភ្លេងពិណពាទ្យ ព្រោះក្នុងក្រុមភ្លេងនេះកាលពីដើម គេនិយមប្រើពិណចេញផ្តើមមុនគេ ។ មានអ្នកខ្លះ

ហៅភ្លេងពិណពាទ្យនេះ ដោយភ័ន្តច្រលំថា ភ្លេងសៀម ការពិតសៀមយកពីខ្មែរយើងទៅវិញទេ ។ សៀមហៅវង់ភ្លេងនេះថា ប៉ីពាទ្យ (ពីជាត) ព្រោះពីដើមគេប្រើ ប៉ី ឬ ស្រឡៃនាំមុខគេ ។  ភ្លេងពិណពាទ្យ មានដើមកំណើតមកពីឥណ្ឌាតាំងពីសម័យព្រេងនាយ លុះដល់សម័យក្រោយ ខ្មែរក៏បានកែប្រែផ្លាស់ប្តូរ និង ថែមថយគ្រឿងភ្លេងឲ្យក្លាយទៅជា ភ្លេងរបស់ខ្មែរ ។

ខ្មែរប្រើវង់ភ្លេងពិណពាទ្យ ក្នុងការកំដររបាំបូរាណ ក្នុងពិធីបួងសួង (បន់ស្រន់ -​ លាបំណន់ ) ក្នុងពិធីសាសានា ( បុណ្យផ្កា – កឋិន – បំបួសនាគ – ពុទ្ធាភិសេក .. . ) ជួនកាលក្នុងពិធីបុណ្យសព ។

–       ភ្លេងអារក្ខ

គឺជាភ្លេងមួយបែបដែលគេប្រគំឡើងក្នុងពិធីបញ្ចូលខ្មោច បិសាច អារក្ខ អ្នកតា ។ នៅពេលមានមនុស្សឈឺ ហើយបើចង់

សាកសួរខ្មោចអំពី បុព្វហេតុដែលនាំឲ្យឈឺ គេអង្វរខ្មោចសុំឲ្យជាសះស្បើយ ហើយគេក៏រៀបដង្វាយផ្សេងៗថ្វាយខ្មោចនោះទៅ ។ ក្រៅពីលេងក្នុងពិធីបញ្ចូល និង លៀងអារក្ខ ខ្មោច ភ្លេងអារក្ស ប្រើក្នុងពិធី ឡើងអ្នកតាដែរ ។

–       ភ្លេងខ្មែរ

គេចាត់ទុកភ្លេងខ្មែរ ជាភ្លេងមង្គល ។ ដូចនេះហើយបានជាគេត្រូវប្រគំតែក្នុងពិធីមង្គលតាមប្រពៃណីខ្មែរ ដូចជាពិធីបញ្ចេញម្លប់កូន ស្រី ពិធីមង្គលការជាដើម ។ វត្តមានភ្លេងខ្មែរ កំដរក្នុងពិធីមង្គលមិនគ្រាន់តែញ៉ាំងបរិយាកាសឲ្យអឹកធឹកប៉ុណ្ណោះទេ គឺនាំមកនូវ សិរីសួស្តីជ័យមង្គលថែមទៀត ដែលចាស់ទុំខ្លះប្រកាន់ជំនឿនេះយ៉ាងខ្ជាប់ខ្ជួន រហូតមកដល់សព្វថ្ងៃ ។

ភ្លេងខ្មែរសម្រាប់ពិធីរៀបមង្គលការមានច្រើនបទណាស់ ដែលគេយកមកប្រគំកំដរក្នុងកម្មវិធីនិមួយៗ ដូចជា បទហែកូនកំលោះ ចូលរោង – ហែកំណត់ – ស៊ីស្លាថង់រង – កាត់សក់ – សែនក្រុងពាលី – កូនប្រុសសំពះពេលា – កូនស្រីចេញផ្ទឹមចងដៃ – បង្វិលពពិល ។ល ។

–       ភ្លេងឆៃយ៉ាំ

គេលេងភ្លេងឆៃយ៉ាំ តែក្នុងពិធីបុណ្យដែលជាទីរីករាយ ដូចជាលេងកំដរបុណ្យកឋិន បុណ្យផ្កា បុណ្យបំបួសនាគ ជាដើម ។ ភ្លេង ឆៃយ៉ាំ ជាភ្លេងដែលរំភើប សប្បាយហើយ រស់រវើកប្លែកពីភ្លេងឯទៀត ។

–       ភ្លេងមហោរី

ពាក្យ “ មហោរី “ សំគាល់ឈ្មោះភ្លេងផង សំគាល់សភាពនៃវង់ភ្លេងផង ។ បទភ្លេងមហោរី  មានលក្ខណៈប្រជាប្រិយ ហើយស្រាល ជាងភ្លេងពិណពាទ្យ ។ វង់ភ្លេងមហោរី គេមិននិយមលេងក្នុងពិធីបុណ្យទានផ្ទាល់ ទេ ប៉ុន្តែគេប្រើកំដរបរិយាកាសបានដែរ ។ ជាទូទៅគេលេងភ្លេងមហោរីកំដរល្ខោនមហោរី ។

រៀបរៀង និង ស្រាវជ្រាវដោយ  ៖  ទិយ្យ ឥន្ទ្រវតី

2 comments on “ចំណេះដឹងទូទៅ
  1. 2pr និយាយថា ៖

    hi friend friend, i’m is unknownman kroup 2pr, can u help me how to create catone image and file pdf, thanks first……

  2. PAN Marann និយាយថា ៖

    Ar kun nass Lauk khmuoy ban ay por dor mean ampi provat robass cheat yoeung
    Champuoss doeum tnot noss
    ming chap aram cheang ke Ming ban som ay Lauk khmuoy SENG HAN sar se madung heuy >
    Saum ar kun Lauk khmuoy SENG HAN klaing nass del min bang ang day chap sar se pleam yang piruoss kbass kbay ><

    Sam Preah PUDDH chea machass protean por dol Lauk Khmuoy teang ass ban chuop te sach kdey sok chamroeun rong reung na ][

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Advertisement
ប្លុកដៃគូ
ប្រកាសថ្មីៗ
ចំនួនអ្នកកំពុងទស្សនា

សូមស្វាគមន៍

ចំនួនអ្នកទស្សនាសរុប

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 136 other followers

%d bloggers like this: