ផ្នែកទី២


១» ការកំណត់រាងរៅរបស់ប្លុក

ដើម្បីធ្វើការកំណត់រាងរៅរបស់ប្លុកយើង យើងត្រូវប្រើប្រាស់ឧបករណ៍ដូចខាងក្រោម

ប៉ុន្តែឧបករណ៍ដែលយើងប្រើភាគច្រើនគឺមានតែ ម៉ូដប្លុក , វិដជិត , ផ្ទៃខាងក្រោយ , និង ក្បាល់ទំព័រ ទេ ។

ក» របៀបដាក់ម៉ូដប្លុក

ដើម្បីធ្វើការផ្សេងទៀត ជាដំបូងយើងត្រូវជ្រើសម៉ូតប្លុករបស់យើងជាមុនសិន ។ ចំពោះម៉ូតនេះគឺ wordpress មាន

ឲ្យយើងជ្រើសរើសស្រាប់ៗតែម្តង ហើយមានម៉ូតជាច្រើនផ្សេងៗគ្នា យើងអាចជ្រើសមួយណាក៏បានទៅតាមការពេញចិត្ត របស់យើង ។

ដើម្បីដាក់ម៉ូដប្លុក យើងចុចលើ ម៉ូដប្លុក ពេលនោះវានឹងចេញម៉ូដជាច្រើនសម្រាប់ឲ្យយើងជ្រើសរើស ។

ពេលដែលយើងរើសម៉ូដដែលយើងពេញចិត្ត យើងគ្រាន់តែចុចលើ ចុចមកប្រើ ដើម្បីដាក់ម៉ូដឲ្យប្លុករបស់យើង ឬ

យើង អាចមើលសិនក៏បានដោយចុចលើ មើលសាក

ពេលយើងចុចយកម៉ូដរួចហើយ យើងអាចចុចទៅ ចំណងជើងប្លុករបស់យើងដើម្បីមើលប្លុករបស់យើង

ខាងក្រោមនេះគឺជាប្លុករបស់យើងដែលទើបតែបង្កើត

ខ» វិដជិត

វិដជិត គឺជាផ្នែករបាខាងរបស់ប្លុក ដែលគេប្រើសំរាប់ដាក់ដូចជា ប្រតិទិន ប្រកាសថ្មីៗ រូបភាព តំណភ្ជាប់ និង មានជា ច្រើនទៀត ។

ដូចរូបខាងក្រោម

ដើម្បីធ្វើការកំណត់ទៅលើរបាខាងរបស់ប្លុក យើងចុច វិដជិត ពេលនោះវានឹងបង្ហាញផ្ទាងដូចខាងក្រោម

ដើម្បីដាក់វិដជិត ទៅលើរបាខាងរបស់ប្លុករបស់យើង យើងគ្រាន់តែទាញវិដជិតដែលមានស្រាប់ជាច្រើន ទៅដាក់នៅ របាខាងដូចរូបខាងលើ ។

–           ការដាក់ប្រតិទិននៅរបាខាង

យើង រកវិដជិតដែលមានឈ្មោះ ប្រក្រតិទិន រួចទាញវិដជិតនោះទៅដាក់នៅលើ របាខាង រួចយើងដាក់ឈ្មោះឲ្យវាជាការ ស្រេច ។

–           ការដាក់រូបភាពទៅលើរបាខាង

ដើម្បីដាក់រូបភាពនៅរបាខាង យើងគ្រាន់តែទាញវិដជិត រូបភាព មកដាក់លើរបាខាង រួចដាក់ចំណងជើងឲ្យវិដជិត

និង ដាក់អាស័យដ្ឋានរបស់រូបភាពរបស់យើងដែលយើងចង់ដាក់ ។

–           វិដជិត ប្រកាសថ្មីៗ

សម្រាប់បង្ហាញពីប្រកាសថ្មីៗដែលយើងទើបតែបានប្រកាស ។

គ» ការដាក់ផ្ទៃខាងក្រោយឲ្យប្លុក

យើងអាចយកជារូបភាពផ្សេងដែលយើងស្រឡាញ់ដាក់នៅផ្នែកខាងក្រោយនៃប្លុករបស់យើង ដោយចូលទៅក្នុង រាងរៅ រួចចូល ផ្ទៃខាងក្រោយ ពេលនោះវានឹងចេញផ្ទាំងមួយសម្រាប់ឲ្យយើងផ្ទុករូបភាពដែលយើងចង់ដាក់ ដោយចុចលើ browser រួចជ្រើសរើសរូបភាពដែលយើង ហើយ ចុចយកប៊ូតុង ផ្ទុកឡើង យើងរង់ចាំបន្តិចព្រោះវាកំពុងតែផ្ទុករូបភាព មកលើប្លុក ពេលវាប្លុករួចវានឹងឲ្យយើងកំណត់ដូចផ្ទាំងខាងក្រោម

សូមដាក់ការកំណត់ដូចខាងលើ រួច ចុចលើ ប៊ូតុង រក្សាទុកបំលាស់ប្តូរ ជាការស្រេច ។

ខាងក្រោមនេះគឺជាលទ្ធផលដែលយើងបានដាក់ផ្ទៃខាងក្រោយប្លុក

ឃ» ការដាក់រូបភាពនៅក្បាល់ទំព័រ

ការដាក់រូបភាពនៅក្បាលទំព័រវាមានរបៀបធ្វើដូចទៅនឹងការដាក់ផ្ទៃខាងក្រោយរបស់ប្លុកដែរ ។

នៅពេលនេះយើងខ្ញុំសូមផ្អាកពីការដាក់វិដជិត សិន ព្រោះវិដជិតដទៃទៀតវាមានទំនាក់ទំនងជាមួយឧបករណ៍ដទៃទៀត

ដូច្នោះនឹងលើកយកមកបង្ហាញនៅពេលដែលវាជាប់ទាក់ទងនឹងវា ។

សូមមើលបន្តនៅផ្នែកទី៣

5 comments on “ផ្នែកទី២
  1. sophatnakri និយាយថា ៖

    សួមអរគុណព្រោះខ្ញុំកំពុងស្វែងរករៀបបង្កើតប្លក

  2. សួរស្តី ! បាទអត់អីទេ ! តែនេះវាមិនទាន់គ្រប់ទេ ដូចនេះបើមានត្រង់ណា មិនទាន់អាចធ្វើបាន អាចសួរបានណា ?ទោះខ្ញុំឆ្លើយអត់រួច ក៏ទៅសួរមិត្តភក្រ្តបន្តដែរ ហិហិ 😀

  3. sovanna999 និយាយថា ៖

    can u help me why i can’t link post to menu ? Plz tell pong na bong thank u before

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Advertisement
ប្លុកដៃគូ
ប្រកាសថ្មីៗ
ចំនួនអ្នកកំពុងទស្សនា

សូមស្វាគមន៍

ចំនួនអ្នកទស្សនាសរុប

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 136 other followers

%d bloggers like this: