បណ្ណាល័យ



១-      ប្រភេទបណ្ណាល័យ ហ៊ុនសែន ?

ចំៈ ជាប្រភេទបណ្ណាល័យ សាលារៀន ។

២-    តួនាទីរបស់បណ្ណាល័យ ?

ចំៈ មានបីយ៉ាងគឺ៖

– ប្រមូលឯកសារ

– រក្សាឯកសារ

– ចែកចាយ ។

៣-    ប្រព័ន្ធចំណាត់ថ្នាក់ឯកសារផ្សេងៗក្នុងបណ្ណាល័យ ហ៊ុនសែន ?

ចំៈ គឺ DDC  ( Dewey Decimal Classification ) ។

៤-     និយមន័យចំណាត់ថ្នាក់ DDC ?

ចំៈ ចំណាត់ថ្នាក់ DDC គឺ 000 ដល់ 999 ។

៥-     ចូរប្រាប់ពីប្រភេទវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ?

ចំៈ ជាប្រភេទ វចនានុក្រម មួយភាសា ។

៦-      តើគេប្រើវចនានុក្រម Thesaurus ដើម្បីអ្វី ?

ចំៈ ដើម្បីស្វែងរក ពាក្យន័យដូច និង ពាក្យន័យផ្ទុយ ។

៧-     តើគេប្រើវចនានុក្រម ឯកទេស ដើម្បីអ្វី ?

ចំៈ ដើម្បីស្វែរក និយមន័យពាក្យបច្ចេកទេស ។

៨-     ដូចម្តេចដែលហៅថា សព្វវចនាធិប្បាយ ?

ចំៈ សព្វវចនាធិប្បាយ គឺជាឯកសារពិគ្រោះដែលជាទូទៅមានច្រើន ភាគ ហើយគ្របដណ្តប់គ្រប់ពត៌មាននៃចំណេះដឹងទាំងអស់ ។

៩-      តើការរកពត៌មានតាមរយៈ សព្វវចនាធិប្បាយ ត្រូវធ្វើដូចម្តេច ?

ចំៈ យើងត្រូវមើលក្នុងតារាង Index ដែលតារាងនេះផ្តល់នូវទំព័រ និង ភាគសៀវភៅដែលទាក់ទងនឹងប្រធានបទដែលយើងចង់រក ។

១០- ចូររក សព្វវចនាធិប្បាយដែលពេញនិយមជាងគេ ?

ចំៈ សព្វវចនាធិប្បាយល្បីជាងគេ គឺ World Book ។

១១-   តើសាស្ត្រាស្លឹករិត ធ្វើពីអ្វី ?

ចំៈ ធ្វើអំពី ស្លឹកទ្រាំង ។

១២- តើការរកទីតាំងណាមួយតាមរយៈសៀវភៅកំរងផែនទី ត្រូវធ្វើ ដូចម្តេច ?

ចំៈ យើងត្រូវមើល រយៈទទឹង និង បណ្តោយ របស់ទីតាំងដែលយើង ចង់រកនៅក្នុងតារាង Index ។  ទីតាំងដែលយើងចង់រក គឺ ស្ថិតនៅ ចំណុចប្រសព្វរវាងរយៈទទឹង និង បណ្តោយដែលយើងបានរក នៅក្នុងតារាង Index ។

១៣- តើសៀវភៅកំរងផែនទីណាដែលពេញនិយមជាងគេ ?

ចំៈ The Time Atlas of the World

១៤-  តើវចនានុក្រមជីវប្រវត្តិ ប្រើប្រាស់សម្រាប់ធ្វើអ្វី ?

ចំៈ ប្រើសម្រាប់ស្វែងរក ជីវប្រវត្តិ និង ស្នាដៃរបស់ជនល្បីៗនៅក្នុង ពិភពលោក ។

១៥-  តើគេប្រើ The World of Learning សម្រាប់ធ្វើអ្វី ?

ចំៈ ប្រើសម្រាប់ស្វែងរក អាស័យដ្ឋាន  លេខទូរស័ព្ទ  E-mail  របស់ គ្រឹះស្ថានអប់រំណាមួយនៅក្នុងពិភពលោក ជាពិសេសគឺ សកលវិទ្យាល័យ ។

១៦-   ចូររកឯកសារយោងជាភាសាខ្មែរឲ្យបានបួន និង អង់គ្លេសឲ្យបាន បួន ?

ចំៈ –     ភាសាខ្មែរៈ   វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត , រាជកិច្ច កម្ពុជសូរិយា , គម្ពីរព្រះត្រៃបិតក , សាស្ត្រាស្លឹករឹត ។

–       អង់គ្លេសៈ   World Book , The World of Learning , Britannica , The Time Atlas of the world

១៧-  តើគម្ពីរព្រះត្រៃបិតកមានប៉ុន្មានភាគ ? ចែកជាប៉ុន្មានផ្នែក ?  អ្វីខ្លះ ?

ចំៈ មាន ១១០ ភាគ ចែកចេញជា ៣ផ្នេក ៖

–  គម្ពីរព្រះសូត្រ

–  គម្ពីរព្រះអភិធម្ម

–  គម្ពីរព្រះវិន័យ

១៨-  ចូរវត្ថុដែលអាចស្រាវជ្រាវបានក្រៅពីសៀវភៅ ឲ្យបានបួន ?

ចំៈ Video tab , Internet , Microfilm , Slide

១៩-   ក្រៅពីវចនានុក្រម ចូររកឯកសារពិគ្រោះជាអង់គ្លេសឲ្យបានដប់ ?

ចំៈ The Time Atlas of the World , World Book , World Almance , The world of Learning , Britannica , the statesman fear books , the Europa world year book …………………………………………………………

……………………………………………………………………………………………..

២០- ចូរប្រៀបធៀបទំព័រក្រប និង ទំព័រចំណងជើង ?

ចំៈ លក្ខណៈខុសគ្នារវាងទំព័រក្រប និង ទំព័រចំណងជើង គឺ  ទំព័រចំណងជើង ផ្តល់ពត៌មានពិស្តារជាងទំព័រក្រប ដូចជា ចំណងជើងធំ  ចំណងជើងរង  ឈ្មោះអ្នកនិព្ធ  អ្នកកែតម្រូវ កន្លែងបោះពុម្ពជាដើម ។

២១- ចូររកភាពខុសគ្នារវាងលេខ ISBN , ISSN និង លេខ DDC ?

ចំៈ –     ISBN : គេប្រើសម្រាប់សម្គាល់សៀវភៅដែលមានលេខចាប់ពី ១០-១៣ ខ្ទង់ ។

–     ISSN : គេប្រើសម្រាប់សម្គាល់ទស្សនាវដ្ដី ដែលមានលេខ ៨ ខ្ទង់

–     DDC : គេប្រើសម្រាប់ចំណាត់ថ្នាក់សៀវភៅដែលមានលេខ ៨ខ្ទង់ ចាប់ពី ០០០ ដល់ ៩៩៩ ។

២២-      ចូររកភាពខុសគ្នារវាង ទស្សនាវដ្តី និង សៀវភៅ ?

ចំៈ ភាពខុសគ្នារវាងទស្សនាវដ្តី និង សៀវភៅ ៖

–   ទស្សនាវដ្តីៈ  មានលេខសម្គាល់ ISSN ដែលមានលេខ ៨ខ្ទង់

– សៀវភៅៈ  មានលេខសម្គាល់ ISBN ដែលមានលេខចាប់ពី ១០-១៣ ខ្ទង់ ។

២៣-     តើរបៀបសរសេរឯកសារយោងត្រូវមានអ្វីខ្លះ ?

ចំៈ ឈ្មោះអ្នកនិពន្ធ , ឆ្នាំបោះពុម្ពផ្សាយ , ចំណងជើង , កន្លែងបោះ ពុម្ពផ្សាយ ។

២៤- ចូរប្រាប់លេខ DDC របស់សៀវភៅកុំព្យូទ័រ  ?

ចំៈ លេខ DDC របស់កុំព្យូទ័រគឺ  ០០៤.xx  ០០០៥.xx  ០០៦.xx  ។

២៥- តើទីស្នាក់ការធំរបស់ World Bank នៅឯណា ?

ចំៈ ស្ថិតនៅ Washington DC , USA

២៦- កំពស់ជាផ្លូវការណ៍របស់ភ្នំ Everest មានកំពស់ប៉ុនា្មន ?

ចំៈ ប្រវែង ៨៨៥០ m

២៧- តើកោះ Greenland ជាខេត្តរបស់ប្រទេសណា ?

ចំៈ ប្រទេស Denmark

២៨- តើប្រជាជននៅទីក្រុងភ្នំពេញមានប៉ុន្មាន អំឡុងឆ្នាំ ១៩៩២ ?

ចំៈ ប្រហែល ២លាន់នាក់

២៩- តើនៅអាស៊ីអាគ្នេយ៍មានប៉ុន្មានល្វែងម៉ោង ?

ចំៈ ៣ ល្វែងម៉ោង

៣០- តើលោក Jonh F. Kennedy ត្រូវបានបោះឆ្នោតជាប្រធានាធិបតី នៅឆ្នាំណា ? លើកទីប៉ុន្មាន ?

ចំៈ នៅឆ្នាំ ១៩៦០  លើកទី ៣៥

៣១- តើថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ២០១០ ជាថ្ងៃអ្វី ?

ចំៈ ត្រូវនឹងថ្ងៃ ………………………….។

៣២-     ដើម្បីរកពត៌មានជាក់លាក់នៅក្នុងសៀវភៅ   តើគេត្រូវធ្វើដូចម្តេច ?

ចំៈ តាមរយៈ លិបិក្រម ឬ Index ។

2 comments on “បណ្ណាល័យ
  1. sophatnakri និយាយថា ៖

    សូមបងផ្ដល់ Data ខ្ឡះដល់ខ្ញុំដោយអនុគ្រោះបានទេ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Advertisement
ប្លុកដៃគូ
ប្រកាសថ្មីៗ
ចំនួនអ្នកកំពុងទស្សនា

សូមស្វាគមន៍

ចំនួនអ្នកទស្សនាសរុប

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 136 other followers

%d bloggers like this: