អំពី


ប្លុក ពត៌មានវិទ្យាកូនខ្មែរ គឺប្លុកដែលពួកយើងបានរួមគ្នាបង្កើតឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងផ្នែកពត៌មានវិទ្យា  ដល់កូនខ្មែរទាំងអស់ ។ ប្លុកនេះបង្កើតឡើងដោយ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកពត៌មានវិទ្យា ជំនាន់ទី១៣ ។

បើមានកំហុសឆ្គងណាមួយ សូមជួយកែតម្រូវផង ពួកយើងរីករាយក្នុងការទទួលយកការណែនាំផ្សេងៗ

សូមអរគុណដែលចូលទស្សនា។

Mail : itkunkhmer@gmail.com

ដោយ  ពត៌មានវិទ្យាកូនខ្មែរ



សួរស្តីមិត្តទាំងអស់គ្នា ​! សូមអរគុណចំពោះការគាំទ្រ និង ការចូលទស្សនាប្លុករបស់ពួកយើងខ្ញុំ ។ប្លុកនេះបង្កើតឡើងដើម្បីចែករំលែកចំនេះផ្នែកពត៌មានវិទ្យា ។ ប៉ុន្តែ ក៏មិនផ្តោតលើតែ ផ្នែកពត៌មានទាំងស្រុងនោះទេ ប្លុកពួកយើងក៏ចែករំលែងចំនេះដឹងផ្សេងៗ ជាពិសេស គឺ ចំនេះដឹងទូទៅ ខាងប្រពៃណី ទំនៀមទំលាប់ និង មុខវិជ្ជាផ្សេងៗជាដើម ។ តែអ្វីដែលយើងមាននេះគឺនៅមិនទាន់បានទូលំទូលាយ សព្វគ្រប់នោះទេ អាស្រ័យហេតុហើយ ដើម្បីឲ្យប្លុកនេះកាន់តេសំបូរបែប មានចំនេះដឹងផ្សេងៗជាច្រើនសម្រាប់ចែករំលែកដល់កូនខ្មែរទាំងអស់ ឲ្យបានដឹង និង យកទៅរៀនសូត្របន្ត គឺត្រូវការជំនួយពីសំណាក់មិត្តទាំងអស់គ្នាជួយចែករំលែក ។ ដូចនេះ បើមានមិត្តភក្កិណា មានអ្វីថ្មី ឬ ឯកសារផ្សេងៗល្អៗ ( ផ្នែកពត៌មានវិទ្យា មុខវិជាផ្សេងៗដូចជា ចិត្តវិទ្យា ទស្សនវិទ្យា និង ជាពិសេសគឺចំនេះដឹងខាងប្រពៃណី ទំនៀមទំលាប់របស់ខ្មែរយើង ) សូមជួយចែករំលែកដល់ពួកយើងទាំងអស់គ្នា ក៏ដូចជាកូនខ្មែរទាំងអស់ផង ។ចំណែកឯវិធីផ្តល់ឯកសារដល់ពួកយើងខ្ញុំ គឺងាយស្រួលទេ ដោយគ្រាន់តែផ្តល់ដំណឹងតាមការបញ្ចេញមតិ( Comment )នៅទំព័រនេះ រួចផ្ញើជាអត្ថបទ ( ព្រមទាំងដាក់ឈ្មោះរបស់អ្នកនៅខាងលើផង ) មក ម៉េលរបស់ពួកយើងitkunkhmer@gmail.com បន្តាប់មកពួកយើងនឹងយកមករៀបចំ។សូមអរគុណ !
85 comments on “អំពី
  1. ក្មេងពាល និយាយថា ៖

    មានគ្នាច្រើនណាស់ណ៎! ចង់ចូលរូមដែរ!

  2. យីម ដារ៉ូ និយាយថា ៖

    Wow !!! ពិត​ជា​គ្រួសារ​ធំ​នៅ​ក្នុង​ភូមិ​ wordpress មែន​

  3. share4khmer និយាយថា ៖

    ញ៉ុមចង់ចូលរួមដែរ…😀

  4. share4khmer និយាយថា ៖

    ហិ…ហិ…😀 អរគុណ !! ចឹងតើញ៉ុមចូលរួតាមវិធីណាទៅ???

  5. share4khmer និយាយថា ៖

    ញ៉ុមបាទ ឈ្មោះ ស៊ីណា រៀនផ្នែក MIS (Management Information Technology)
    មូលហេតុដែលចង់ចូលរួមនោះគឺចង់បង្កើនចំណេះដឹង និង ចែករំលែកចំណេះដឹងដែលញ៉ុមមាន (តែញ៉ុមមិនចេះអីច្រើននោះរ៉េ……..ចេះតិចតួច)😀

    • អូរ រីករាយណាស់ដែលបានស្គាល់ ! ឥឡូវដល់វេនញ៉ុមណែនាំខ្លួនឯងម៉ាដង .. ញ៉ុមបាទ ឈ្មោះ ជួន រតនា រៀនផ្នែក ពត៌មានវិទ្យា នៅភូមិន្ទភ្នំពេញ ។ ចំពោះក៏មិនសូវជាចេះអីប៉ុន្មានដែល ហើយក៏មានគំនិតដូចជាអ្នកដែរ ចង់ទទួលយកចំនេះដឹងពីមិត្តដទៃ និង ចែករំលែកអ្វីដែលញ៉ុមមាន …អូរ !តើ ស៊ីណា រៀនឆ្នាំទីប៉ុន្មានហើយ ចំពោះញ៉ុមវិញទើបតែឆ្នាំទី២ទេ។

  6. share4khmer និយាយថា ៖

    អួហ៏រីករាយដែលបានស្គាល់ រតនា !!​ និយាយទៅវាដៀតែក្នូច=វាដូចតែគ្នាទេ ញ៉ុម​ក៏ទើបតែចូលឆ្នាំទី២ ដែរ។😀

  7. share4khmer និយាយថា ៖

    ហេ…ហេ….និយាយចឹងមិនទាន់ប្រាប់ញ៉ុមថាអោយញ៉ុមចូលរួមតាមណាទេ????​😆

  8. share4khmer និយាយថា ៖

    បាទ..បាន…!! ញ៉ុមរីករាយនឹងផ្តល់ជាមតិ🙂

  9. share4khmer និយាយថា ៖

    😀 អត់ដឹងដែរ !!

  10. share4khmer និយាយថា ៖

    ចឹងក៏បានដែរ ហើយចុះញ៉ុម send​ អោយរតនាតាមណាដែល???

    • បាទចឹង send តាមGmailរបស់ញ៉ុមមក ប៉ុន្តែពេលSendផ្តល់ដំណឹងតាមប្លុកឲ្យដឹងផងណា ព្រោះ អត់សូវបើក Gmail ផង ។ ស៊ីណា ញ៉ុមគិតថាវាល្អណាស់ដែលយើងរួមគ្នាក្នុងការបង្កើតប្លុកតែមួយបែបនេះ ..វាធ្វើឲ្យប្លុករបស់យើងសម្បូរទិន្នន័យ និងមានភាពល្អប្រសើរព្រោះយើងមានគ្នាច្រើនក្នុងការពិភាក្សា ។
      តែយើងក៏មានប្លុកផ្ទាល់ខ្លួនមួយផ្សេងទៀតដែរ ដូចប្លុករបស់ស៊ីណឯងគឺ share4khmer ចំនែករបស់ញ៉ុមប្រហែលជាស៊ីណាឯងអត់ស្គាល់ទេមើលទៅ គឺ unknownman27.wordprss.com😀 ៕ អូ ឈ្មោះ ពេញរបស់ ស៊ីណា ឈ្មោះអីដែរ ..ញ៉ុមនឹងយកទៅ សរសេរនៅ ទំព័រ អំពីយើង..

  11. share4khmer និយាយថា ៖

    ញ៉ុមក៏គិតដូច រតនា ដែរ!!! ញ៉ុមនិងចូលទៅលេងប្លុករបស់រតនា ណា !!
    អូហ៏ឈ្មោះញ៉ុមពេញគឺ វ៉ាន់ ច័ន្ទស៊ីណា !!
    អរគុណដែលបានសរសេរឈ្មោះញ៉ុមនៅ ទំព័រ អំពីយើង !!​:D

  12. share4khmer និយាយថា ៖

    អីយ៉ា…..មានឈ្មោះញ៉ុមហើយតានៀក…😀
    ញ៉ុមនឹងខិតខំធ្វើអោយប្លុកយើងទាំងអស់គ្នាមានប្រយោជន៏និងមានគេទទួលស្គាស់ណា🙂

  13. ខេធី៤២ និយាយថា ៖

    សុំចូលរួមផង
    ព្រោះញ៉ុមមានអីៗសម្រាប់ខ្មែរច្រើន

  14. pisitnseiha និយាយថា ៖

    សំបូរ​សប្បាយ​ណាស់​កន្លែង​នេះ គិត​មក​លេង​អោយ​បាន​ញឹក​ញ៉ាប់​តិច​ហើយ​មើល​ទៅ!

  15. សម្ផស្ស និយាយថា ៖

    យ៉ូ យ៉ូ ! ញ៉ុម សុំ ចូល​លេង​ផ្ទះនឹង​ផង​ណា​ផ្ទះ​នេះមាន​អ្វី​ច្រើន​ជាពិសេស​ទាក់​ទង​និង​ តែទឹក​កក នឹង​តែម្តង ។🙂🙂

  16. ខ្មែរខ្ញុំនៅស្រែ និយាយថា ៖

    សួស្តីបង ខ្ញុំមានសំណួរមួយចង់សួរបង តែមិនដឹងសួរនៅទីណា ទើបដាក់សួរនៅទីនេះ។ បើមិនសមរម្យសូមកុំប្រកាន់ខ្ញុំអី។ ខ្ញុំចង់ដឹងពីការ ប្តូរ Default Font Unicode Khmer ពី ពុម្ពអក្សរ ដូនពេញទៅ ពុម្ពអក្សរUnicode Khmerផ្សេងទៀត តើគេធ្វើរបៀបណាដែរបង?
    សុំទោសបើមានការមិនសមគួរដោយប្រការណាមួយ ខ្ញុំពិតជាចង់ដឹងមែន។

    • សួស្តី ! សូមទោសណាដែលយឺតក្នុងការឆ្លើយតប ព្រោះរវល់ពេកចឹងអត់សូវបានចូលមកមើលទេ !! អូរ រីករាយណាស់ដែលបានស្គាល់ ! អូអត់អីទេ ខ្ញុំរីករាយនឹងឆ្លើយចំពោះអ្វីដែលខ្ញុំដឹងណា !! អូរនិយាយចឹង តើចង់ដូរ Interface មែនទេ?? ឫក៏??? ចំពោះរឿងការប្តូរហ្នឹងញ៉ុមដឹងតែនៅក្នុង XP ទេ ព្រោះអត់ទាន់បានប្រើ 7 ផង .. ចំពោះ XP របៀបដូរនោះគឺ យើង Right Click លើ Destop រួចយក Properties បន្ទាប់មក ចុចលើ Appearance បន្តាប់មកចុចយក Advance ពេលនោះវានឹងចេញផ្ទាំងមួយ នៅក្នុងផ្តាំងនោះវាមានកន្លែងមួយឲ្យយើងជ្រើរើស ហើយយើងត្រូវជ្រើសរើស ពាក្យថា icon ពេលដែលយើងយកពាក្យ icon រួចហើយវានឹងមានកន្លែងសម្រាប់ឲ្យយើងប្តូរពុម្ពអក្សរ និង ទំហំបានហើយ ពេលប្តូររួចចុច Ok ជាការស្រេច ។ បើមានកន្លែងណាមិនសម ឬក៏ឆ្លើយមិនត្រឹមត្រូវនឹងសំនួរ សូមអភ័យទោសណា ! អរគុណច្រើន !!

  17. ខ្មែរខ្ញុំអ្នកស្រែ និយាយថា ៖

    អូហ៍មិនមែនទេ ខ្ញុំចង់សួរពី Windows Vista n 7 ណាបង។ ប៉ុន្តែមិនអីទេ
    យ៉ាងណាក៏សូមអរគុណចំពោះការឆ្លើយតប។ ប៉ុន្តែបើថ្ងៃណាមានចំលើយ សូមជួយដាក់ក្នុងប្រកាសមួយពីរបៀបធ្វើអោយពួកខ្ញុំបានចេះផង។
    សួមអរគុណម្តងទៀតចំពោះការចែករំលែក ចំណេះដឹងផ្នែក ពតមានវិទ្យា ទាំងនេះ។

  18. itachi និយាយថា ៖

    hi all friend sorry that i don’t write in khmer because my computer don’t have unicode (expecially i don’t know how to typing) .i want to join your group because it seem interesting .

  19. kensivet និយាយថា ៖

    hi sorry that I write in English too, cos I am a newer in wordpress and all object in wordpress is new for me.
    I want to know about your group that your group study in the morning or afternoon? which class? I really admire all of you that you have an idea to make a blog to share your knowledge.

    I study at RUPP and year 2 too.

  20. វិចូច និយាយថា ៖

    សួស្ដី​បង! ខ្ញុំ​ខ្ចូច!😀

    សូម​ជួយ​កែ​ពុម្ពអក្សរ​របស់​បង​ផង​ស្រៈ​ពេញ​តួ ឬ និង ឫ ឃើញ​មាន​តែ​តួអក្សរ​ដូច​គ្នា​ហ្នឹង។

  21. វិចូច និយាយថា ៖

    មួយ​ទៀត​បង។ សុំ​ជួយ OT Table ផង។ ខ្ញុំ​ប្រើ លីនុច (moonOS) ពេល​សរសេរ ប្រ អត់​ចេញ​ទេ បែរ​ជា​ចេញ រប ទៅ​វិញ។ ជួយ​កែ OT Table ឲ្យ​វា​ដើរ​ស្រួល​ផង​ណា​បង។😉

    • អូរតាមពិតទៅ បងមិនបានរៀនបង្កើតពុម្ពអក្សរនេះទេ តែមានចិត្តចង់បង្កើត ! ដូចនេះប្រាកដជាមានការខ្វះខាតជាច្រើន ! ហើយបងក៏មិនដឹងរបៀបធ្វើឲ្យវា Support នឹង window plat form ដទៃទៀតដែរ ! អូរ បងអត់ថាតើ OT អីគេទេ ! ជួយប្រាប់បងផងបានទេ ? លបងអាចកែបាន !

  22. អូរ ! អរគុណចូចដែលបានប្រាប់បងអត់ដឹងខុសសោះ ! អរគុណច្រើនណា ! បងនឹងកែវានៅ version ក្រោយ ព្រមទាំងកែចំនុចខ្វះខាតផ្សេងៗទៀត ! អរគុណម្តងទៀតណា ! បើឃើញមានអីផ្សេងទៀតខ្វះខាត ជួយប្រាប់បងផង😀 !

  23. ខេធី៤២ និយាយថា ៖

    សូមចូលរួមជាមួយក្រុមលោកដែរបានអត់?

  24. ដារ៉ា និយាយថា ៖

    បងៗទាំងអស់គ្នាខ្ញុំសូមចូលរួមដែរបានរឺទេ

  25. ដារ៉ា និយាយថា ៖

    ខ្ញុំមិនទាន់ចូលជានិស្សិតទេ ខ្ញុំកំពុងសិក្សានៅខាងក្រៅ ហើយសូមបងៗទាំំងអស់គ្នាជួយចែករំលែកបទពិសោធន៌
    របស់បងៗដល់រូបខ្ញុំផង ខ្ញុំមានចំណាប់អារម្មណ៌ចំពោះ ikkunkhmer ណាស់ ហើយបងអាចប្រាប់ពីការចូលរៀនក្នុង
    មហាវិទ្យាល័យ តើរូបខ្ញុំអាចមានចំណេះដឹងអ្វីខ្លះដើម្បីចូលទៅសិក្សានៅក្នុងមហាវិទ្យាល័យបាន ប្រសិនបើខ្ញុំគោល
    បំណងរបស់ខ្ញុំចង់សិក្សាខាងផ្នែកពត៌មានវិទ្យា សូមបងៗទាំងអស់គ្នាជួបណែនាំផង ។ខ្ញុំរង់ចាំ សូមអគុណបងៗយ៉ាងខ្លាំង!

    • សួរស្តី ដារ៉ា ! រីករាយដែលបានស្គាល់។ បងក៏មិនទាន់មានបទពិសោធន៍អីច្រើនដែរ , តែក៏មានបទពិសោធន៍ខ្លះៗដែរ បើតាមបទពិសោធន៍របស់បង ដើម្បីចូលរៀន ផ្នែកពត៌មានវិទ្យាគឺវាមិនចាំបាច់មានចំណេះដឹងអីច្រើននោះទេ គ្រាន់តែយើងសួរខ្លួនយើងថា តើយើងចូលចិត្តវាដែរឬទេ ។ បើយើងចូលចិត្តវាហើយ គឺយើងអាចចូលរៀនបានហើយ , តែយើងក៏ត្រូវចេះខ្លះៗអំពីវាដែរ ដូចជា ជួសជុស(បន្តិចបន្តួច) , កម្មវិធី word , photoshop(មិនទាន់ចេះក៏បាន តែយើងត្រូវរៀនវាព្រោះវានឹងមានសារសំខាន់នៅថ្ថៃក្រោយ) ហើយបើចេះលើសនេះទៀត កាន់តែល្អ ។ នេះគ្រាន់តែជាបទពិសោធន៍បន្តិចបន្តួចទេ ហើយបើមានត្រង់ណាខ្វះខាត សូមសួរម្តងទៀតណា ! រីករាយនឹងជួយ ប្រសិនបើដឹង ! អរគុណ🙂 ! ជូនពរជោគជ័យ !

  26. ដារ៉ា និយាយថា ៖

    ប្រសិនបើមានអក្ខារាវិរុទ្ឋត្រង់ណាខុសឆ្គងសូមបងៗអត់អន់ផង

  27. somada និយាយថា ៖

    សួស្តីម្ចាស់ផ្ទះ រីករាយណាស់ដែលបានស្គាល់ ។ អរគុណដែលបានផ្តល់ព័ត៌មានល្អ ៗ តាមរយៈប្លកនេះ ។

  28. Camsastra និយាយថា ៖

    រីករាយដែលប្អូនមានគំនិតបង្តើប្លកនេះ ពិតជាល្អមែន។

  29. សំបុកអាយធី និយាយថា ៖

    សុំសេ ហាយផង! រីករាយដែលបានស្គាល់!

  30. មិត្តនិស្សិត និយាយថា ៖

    ក្នុងនាមខ្ញុំម្ចាស់ប្លកមិត្តនិស្សិតខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានស្គាល់ប្លក itkunkhmer របស់អ្នក។ ពេលនេះបើប្លកមិត្តនិស្សិតរបស់ខ្ញុំសូមអនុញ្ញាតិធ្វើការសហការរឹតចំណងមិត្តភាពជាមួយប្លករបស់អ្នក តើអ្នកយល់ព្រមរឺទេ? បើអ្នកយល់ព្រមខ្ញុំនឹងធ្វើការ linK ប្លករបស់អ្នកជាមួយនឹងប្លកមិត្តនិស្សិតរបស់យើងខ្ញុំ។
    ខ្ញុំសង្ឃឹមថា អ្នកនឹងសហការរឹតចំណងមិត្តភាពជាមួយនឹងប្លកមិត្តនិស្សិតរបស់យើងខ្ញុំ។
    ខ្ញុំនឹងរង់ចាំការយល់ព្រមនេះពីរូបអ្នក។

  31. rotht និយាយថា ៖

    សូមទោស តើថ្ងៃ បានដាក់បង្ហាញកំនែ សំរាប់ប្រលង

    • អាយធីកូនខ្មែរ និយាយថា ៖

      សូមទោសផងណា វិញ្ញាសាររបស់ខ្ញុំនៅក្នុងកុំព្យូទ័ររបស់ខ្ញុំ តឺឥឡូវកុំព្យូទ័ររបស់ខ្ញុំត្រូមេរោគវាយប្រហារ ឥឡូវបើកអត់ចេញទេ ! ឯកសាររបស់ខ្ញុំជាច្រើនកំពុងតែប្រឈមមុខនឹងការបាត់បង់😦 ! ឥឡូវនេះប្រើកុំព្យូទ័រ Destop ទេ។ សូមទោសផងណា ! ជូនពរសំណាងល្អ🙂 ! ព្យាយាមគង់បានសម្រេច🙂 !

      • rotht និយាយថា ៖

        សូមទោសផងណា ក្នុង reply មានការយឺត

        ពីព្រោះ ជាប់ធ្វើ វិញ្ញាសារ

        សូមទោស តើខ្ញុំអាចសូម ចូលរួម ក្រុមអាយធីកូនខ្មែរបានដែលរឺទេ?

        បើបានសូមជូនពរទុកមុន

        បើមិនបានវាយខ្លួនឯងអោយស្លាប់

        ជូនពរអោយឯកដែលកំពុងប្រឈមមុននឹងការបាត់បង់ បានមកវិញណា

      • អាយធីកូនខ្មែរ និយាយថា ៖

        អូរ រីករាយណាស់ដែលបានសមាជីកថ្មី ! អាយធីកូនខ្មែរសូមស្វាគមន៍ និង សូមអរគុណដែលគាំទ្រ និង ស្ម័គ្រចិត្តចូលជាមួយក្រុមរបស់យើង។ អរគុណច្រើន :)! ប្រហែលជាពេលប្រលងរួចបានគិតគូដោះស្រាយកុំព្យូទ័រ តែពេលនេះសុំមើលមេរៀនសិន អរគុណណា ! ជូនពរពួកយើង ប្រលងជាប់ និង បានពិន្ទុខ្ពស់ : )!

  32. សុភី និយាយថា ៖

    ល្អតើ​ប្លក់នេះ ទើ​បបានចូលមើល​ថ្ងៃនេះទេ!

  33. chhim sao pheara និយាយថា ៖

    i cannot download your assignment file, please contact me back thanks 098 444 004

  34. Crazynas និយាយថា ៖

    ខ្ញុំ ក្រេហ្ស៊ី គ្រី…..! សួស្ដី អាយធី​កូន​ខ្មែរ! ពេល​សុំ​ឲ​ជួយ​ណែនាំ ឆ្លើយ​សុទ្ធ​តែ​មិន​សូវ​ចេះ តាម​ពិត​លាក់​ចំណេះ​​ទុក​ចែក​កូន​ទេ​តើនៀស!

  35. roth និយាយថា ៖

    ITKunkhmer សូមអ្នកជួយ

  36. TTCS និយាយថា ៖

    សួស្តីITKunkhmer សុខទេ? សុំសួរមូយថាធ្វើយ៉ាងណាទើបអាចកម្មវិធីដែលយើងបង្កើតក្នុង VB.Netទៅជា File exe បាន?

  37. sereivuth និយាយថា ៖

    Hello, IT Konkhmer.
    that’s nice to be share some General Knowledge related to IT, me too i’d like to share and
    I would like to be your blog partner so that we can exchange blog logo and some knowledge.
    how do you think ? give me your blog logo and i will place it on my blog🙂 and i will send you my blog logo when i finish the designing.

  38. sereivuth និយាយថា ៖

    hello,
    So how do you think about exchange logo ?
    I want to put my logo on your blog and i will put your logo on my blog too🙂

  39. sereivuth និយាយថា ៖

    that’s nice to hear that,
    here is my logo

    nice to be your partner, i hope we will be make this Khmer blog community for sharing knowledge for Cambodia People😀,

    send me back your logo and i will placed your logo on the right side of my blog.

  40. sereivuth និយាយថា ៖

    yes thank you🙂 if you have any change of your logo please let me know.

  41. vannarachin និយាយថា ៖

    សួស្តីកូនខ្មែរ! ប្លករបស់អ្នកមានសារប្រយោជន៍ដល់កុលបុត្រកុលធីតាខ្មែរគ្រប់រូប​។

  42. បព្វតា និយាយថា ៖

    សួស្តី អាយធីកូនខ្មែរ ! ញ៉ុំម ជា baby blog ទើបនឹងកើត សួមមកស្នាក់អាស្រ័យនៅផ្ទះបងផង ។​សូមជួយណែនាំ ប្រាប់ពីកិច្ចការផ្សេងៗ និង ចំណេះដឹងខ្លះៗស្តីពី អាយធី ផងណា ។
    រីករាយដោយបានចូលលេងផ្ទះរបស់បង !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Advertisement
ប្លុកដៃគូ
ប្រកាសថ្មីៗ
ចំនួនអ្នកកំពុងទស្សនា

សូមស្វាគមន៍

ចំនួនអ្នកទស្សនាសរុប

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 136 other followers

%d bloggers like this: