ផ្នែកទី៣


២» ការប្រកាស (ប្រកាសទិន្នន័យ)

ក» ប្រកាស

ប្រកាស គឺវាមាននាទីគ្រប់គ្រងរាល់ការប្រកាសរបស់យើងទាំងអស់ដែលយើងបានប្រកាស ។ យើងអាចចូលទៅកែប្រែ ឬ លុប ការប្រកាស់ចាស់ៗរបស់យើង ។

នៅពេលដែលយើងបង្កើតប្លុកមុនដំបូវក្រុមហ៊ុន wordpress បានប្រកាសឲ្យយើងមួយ ដូចនេះយើងអាចលុបវាបាន នៅក្នុងប្រកាស ។

ដូចរូបខាងក្រោម

ខ» បន្ថែមថ្មី

បន្ថែមថ្មី វាមាននាទីសម្រាប់ឲ្យយើង បង្កើតប្រកាសថ្មី ។

នៅពេលដែលយើងចុចលើវា វានឹងបង្ហាញផ្ទាំងមួយដើម្បីឲ្យយើងបញ្ជូលនូវពត៌មានដែលយើងចង់ប្រកាស ។

ដូចរូបខាងក្រោម

ការប្រកាសរបស់យើងមុនដំបូងយើងត្រូវដាក់ជំនងជើងនៅខាងលើជាមុនសិន ចំណែកខាងក្រោមសំរាប់ឲ្យយើង រៀបចំ ទិន្នន័យដែលយើងចង់ប្រកាស ដូចយើងបានឃើញរូបខាងលើ វាមានឧបករណ៍ជាច្រើនសម្រាប់ឲ្យយើងរៀបចំ មាន ដូចជា ដាក់អក្សរដិត ទ្រេត  …. ហើយយើងអាចដាក់ ជារូបភាព វីដេអូ និង ចំរៀងក៏បាន ។

ប៉ុន្តែការប្រកាស់របស់យើងវាមានទំនាក់ទំនងជាមួយនឹងចំណាត់ក្រុម ។ នៅខាងក្រោមនេះយើងនឹងនិយាពីចំណាត់ក្រុមសិន រួចចាំនិយាយអំពីការប្រកាសបន្ត ។

គ» ចំណាត់ក្រុម

ចំណាត់ក្រុមគឺជាការបែងចែកជាក្រុមនៃរាល់ប្រកាសរបស់យើង ការធ្វើបែបនេះគឺងាយស្រួលដល់អ្នកទស្សនាក្នុងការ ស្វែងរក និង ធ្វើឲ្យប្លុករបស់យើងមានសណ្តាប់ធ្នាប់ មិនមានភាពរញ៉េរញៃ ។

ដើម្បីបង្កើតចំណាត់ក្រុមសូមមើលផ្ទាំងខាងក្រោម

ដើម្បីបង្កើត ចំណាត់ក្រុមយើងគ្រាន់តែចូល ចំណាត់ក្រុម រួចហើយដាក់ឈ្មោះចំណាត់ក្រុម រួចចុចប៊ូតុង បន្ថែមប្រភេទថ្មី ជាការស្រេច ។

ហើយនៅពេលដែលយើងបង្កើតប្លុកថ្មីវាក៏មានចំណាត់ក្រុមដែលវាបានបង្កើតឲ្យដែរ ដូចនេះយើងអាចចូលទៅកែឈ្មោះ ចំណាត់ក្រុមនោះទៅតាមការកំណត់របស់យើង

ដូចរូបខាងក្រោម

បន្ទាប់មកវានឹងចេញផ្ទាំងដូចខាងក្រោម

picture

យើងគ្រាន់តែដាក់ឈ្មោះថ្មីរួចហើយ ចុចលើ ប៊ូតុង អាប់ដេត ជាការស្រេច ។

បន្ទាប់ពីយើងបានអនុវត្តដូចខាងនេះ ឥឡូវយើងទួលបាននូវចំណាត់ក្រុមចំនួនពីរហើយ

ដូចផ្ទាំងខាងក្រោម

យើងអាចបង្កើតចំណាត់ក្រុមជាច្រើនទៀតទៅតាមតំរូវការរបស់យើង ។

បន្ទាត់ពីបានដឹងអំពីចំណាត់ក្រុមរួចហើយ ដូចនេះយើងសូមបន្តទៅការប្រកាសឡើងវិញ ។

ដូចបាននិយាយខាងលើ ចំណាត់ក្រុមវាមាននាទីសម្រាប់បែងចែក ប្រកាសរបស់យើងជាក្រុម ។

ផ្ទាំងខាងក្រោមទាំងពីរនេះគឺការប្រកាសដែលយើងបានដាក់ចំណាត់ក្រុមឲ្យទៅវា៖

(ផ្ទាំងទី១)

(ផ្ទាំងទី២)

ដើម្បីកំណត់ក្រុមទៅឲ្យ ប្រកាស របស់យើងយើងគ្រាន់តែ ជ្រើសរើសចំណាត់ក្រុមណាមួយដែលយើងបានកំណត់ នៅផ្នែក ខាងស្តាំដៃយើងនេះ ជាការស្រេច ។

ចំពោះចំណាត់ក្រុមនេះវាប្តូរទីតាំងទៅតាម រាងរៅរបស់ប្លុក រាងរៅខ្លះវានៅរបាខាង ។ ប៉ុន្តែរាវរៅរបស់ប្លុកយើងនេះ វា ចេញនៅពីក្រោមទំព័រ តែម្តង។

24 comments on “ផ្នែកទី៣
  1. sophatnakri និយាយថា ៖

    សូមបងជួយឆ្លើយតមជាមួយការបង្កើត Menu ផង សូមអរគុណជាមុន

  2. សួរស្តី ! សូមទោសដែលយឺតក្នុងការឆ្លើយតបណា ! ចង់ដឹងពីរបៀបបង្កើត Menu ខាងលើមែនទេ? អូរ របៀបបង្កើត Menu នេះគឺយើងបង្កើតទំព័រថ្មី ។ ពេលយើងបង្កើតទំព័រថ្មី នោះវានឹងចេញជា Menu ខាងលើហើយ ។ ហើយយើងអាច បង្កើតជា Sub menu បានទៀតផង ដោយធ្វើការផ្លាស់ត្រង់ ឪពុកម្តាយ រួចជ្រើសរើសទំព័រណាដែលយើងចង់បន្ត Sub menu ។ នេះគ្រាន់តែជារបៀបបន្តិចទេ .. បើឆ្លើយខុសនឹងសំនួរ​សូមអធ្យាស្រ័យផងណា ! ហើយមានត្រង់ណាមិនច្បាស់ អាចសួរម្តងទៀត ខ្ញុំរីករាយនឹងឆ្លើយ បើខ្ញុំដឹង ! អរគុណ !

  3. ពិ និយាយថា ៖

    សូមអគុណណាស់ចំពោះការចុះផ្សាយនេះ

  4. Samady KS និយាយថា ៖

    ជួយ​បង្រៀន​ខ្ញុំ​បង្កើត​ប្លក់​មួយ​ផង! អគុណ អាយធី​កូន​ខ្មែរ!

  5. កុលបុត្រខ្មែរ និយាយថា ៖

    សួស្តី អាយធីកូនខ្មែរ!!!​ តើរបៀបបង្កើត older post នឹង new post យ៉ាងម៉េចទៅ?

    • អាយធីកូនខ្មែរ និយាយថា ៖

      សួរស្តី ! អូរខ្ញុំដូចជាអត់សូវយល់ សំនួរ។ អត់យល់ត្រង់ Older post ។ តើចង់មានន័យថាម៉េចដែរ? របៀបកែ Post ដែលចាស់ៗមែនទេ?
      ចំពោះ New Post យើងគ្រាន់តែចូល Post រួចយក New Post បន្ទាប់មកសរសេរអត្ថបទដែលយើងចង់សរសេរ ជាបញ្ចប់ចុចលើ Public ជាការស្រេច។

  6. កុលបុត្រខ្មែរ និយាយថា ៖

    គឺមានន័យថា (older post=អត្ថបទចាស់ជាងនេះ, New post=អត្ថបទថ្មី),
    ហើយខ្ញុំមានសំនួរមួយទៀតចង់សួរថា តើយើងអាចបង្កើត page 1, 2,…..Next page ក្នុង WordPress តាមរបៀបណា?

  7. ប្រុសកំសត់ និយាយថា ៖

    តើរបៀបនៃការសរសេរកូដ សរសេរយ៉ាងម៉េចទៅបង? តើខ្ញុំសុំទំរង់កួដហ្នឹងបានទេ? ព្រោះខ្ញុំចេះផង!! ប្រសិនបើបងអាចចែករលែកសូមផ្ញើរតាម E-mail របស់ខ្ញុំផ្ទាល់ pon.ravuth@yahoo.com ឬក៏បងអាច​ប្រកាសនៅលើ ប្លករបស់បងក៏បាន ។ សូមអរគុណទុកជាមុន!!!

  8. អាយធីកូនខ្មែរ និយាយថា ៖

    សូមទោស តើអាចបញ្ជាក់ឲ្យច្បាស់ថា សរសេរកូដ អំពីអ្វីបានទេ??

  9. ប្រុសកំសត់ និយាយថា ៖

    គឺកូដអំពីរបាខាងនៃប្លក ដើម្បីឲ្យវាចេញជារូបភាពនៅរបាខាង ហើយនឹង who’s amoung.us

    • អាយធីកូនខ្មែរ និយាយថា ៖

      អូរ ដើម្បីដាក់រូបភាពនៅរបាខាងឆ្វេងមុនដំបូងយើងចូល រាងរៅ -> វិដជិត បន្ទាប់មក ស្វែងរក វិដជិត ដែលមានឈ្មោះថា រូបភាព បន្ទាប់មកទាញវាយកមកដាក់នៅ របាខាងជាការស្រេច នៅពេលនោះវានឹងមានកន្លែងសម្រាប់ឲ្យយើងដាក់ URL រូបភាពដែលយើងចង់ដាក់ហើយ។

  10. កុលបុត្រខ្មែរ និយាយថា ៖

    ប្រសិនបើខ្ញុំ ចង់ដាក់ប្លករបស់បងទៅក្នុងប្លករបស់ខ្ញុំ ដោយភ្ជាប់Logoទៅជាមួយផង។ តើខ្ញុំត្រូវធ្វើយ៉ាងម៉េច?

    • អាយធីកូនខ្មែរ និយាយថា ៖

      អូរ គឺយើងបន្ថែម វិដជិត រូបភាពនៅរបាខាង ពេលនោះវានឹងមានកន្លែងសម្រាប់ដាក់លីង រូបភាពហើយ។ អរគុណដែលបានដាក់លីងឲ្យ ហើយកុំភ្លេចផ្ញើ Logo មកវិញផង យើងដាក់ឲ្យគ្នាទៅវិញទៅមក អរគុណច្រើន !

  11. កុលបុត្រខ្មែរ និយាយថា ៖

    អរគុណបងច្រើនណាស់ដែលបានប្រាប់ខ្ញុំ ឥឡូវខ្ញុំធ្វើបានហើយ ប៉ុន្តែខ្ញុំអត់ទាន់មាន Logo សំរាប់ប្លករបស់ខ្ញុំទេ។ សុំទោសផងបង!!!!!

  12. ស្រលាញ់ខ្មែរ និយាយថា ៖

    សួស្តី អាយធីកូនខ្មែរ ឥឡូវខ្ញុំសុំប្លករបស់ដាក់ជា Link ក្នុងប្លករបស់ខ្ញុំហើយ ។ អាស័យដ្ថានប្លករបស់ខ្ញុំ http://lovekhmer2.wordpress.com ហើយខ្ញុំបានបង្កើត Logo សំរាប់ប្លកខ្ញុំរួចរាល់ហើយ ។

  13. សំអឿន និយាយថា ៖

    សួស្តីបងទាំងពីរនាក់,ខ្ញុំបានព្យាយាមធ្វើតាមអ្វីដែលបងបានប្រាប់ប៉ុន្តែខ្ញុំនៅតែមិនអាlink​និងដាក់logo នៅលើប្លុកដូចបងបានដែលតើបងអាចលំអិតម្តងទៀតបានទេ។
    ប្រសិនបើអាចសូមបងផ្ញើមករបស់ខ្ញុំemail:tith_somoeun@yahoo.com or blog: http://somoeunkunkhmer.wordpress.com.
    អរគុណទុកជាមុនណាបងៗៗៗ

  14. traffic និយាយថា ៖

    សួស្ដី! ខ្ញុំបាទបានធ្វើតាមការណែនាំទាំងអស់តែខ្ញុំចង់ឲ itkunkhmer មេត្តាជួយដូចខាងក្រោម៖
    – ខ្ញុំមានអត្ថបទដែលមានប្រភេទ File ជា (.docx) តើខ្ញុំត្រូវធ្វើបែបណាដើម្បី ប្រកាសវាទៅក្នុង WordPress.com របស់ខ្ញុំបាទបាន?
    -ធ្វើយ៉ាងណាទើបអាចប្រកាសអត្ថបទទៅក្នុងទំព័រផ្សេងៗបាន ក្រៅពីទំព័រដើម? អរគុណទុកជាមុន!

    • អាយធីកូនខ្មែរ និយាយថា ៖

      សួរស្តីបង! ចំពោះប្រកាស គឺយើងមិនអាចបង្ហាញនៅលើទំព័រ ផ្សេងបានទេ។ ចំនែកឯ ទំព័រគឺអាចបង្ហាញតែអ្វីដែលនៅក្នុងទំព័ររបស់វានោះទេ វាមិនអាចបង្ហាញអ្វីផ្សេងបានទេ។
      តែ រាល់ប្រកាសរបស់យើង យើងអាចរៀបតាម ចំណាត់ក្រុម ដូចប្លុករបស់ប្អូន Menu ខាងក្រោម គឺមិនមែនជា ទំព័រ ទេ វាគឺជា ចំណាត់ក្រុម។ ដូចនេះ យើងអាចបង្ហាញ ប្រកាសរបស់យើងទៅតាម ចំណាត់ក្រុម។ (បើមានចំនុចខ្វះខាតត្រង់ណា សូមអធ្យាស្រ័យផង ! )

    • អាយធីកូនខ្មែរ និយាយថា ៖

      ចំពោះការដាក់ ឯកសារជាប្រភេទ .docx នៅលើប្លុកវិញ គឺយើងចូលទៅបង្កើតប្រកាសថ្មី រួច ចុចលើ ប៊ូតុង បន្ថែមមេឌៀ (ដូចអាប់ឡូដរូបភាពចូលប្រកាសដែរ) បន្ទាប់មក ស្វែងរក ឯកសារ .docx ដែលយើងចង់អាប់ឡូដ។

  15. traffic និយាយថា ៖

    សូមអគុណ! ពេលនេះខ្ញុំយល់ហើយដែលអាយធីកូនខ្មែរជួយណែនាំ ពេលនេះបានស្គាល់ហើយពិតជាល្បីដូចឈ្មោះមែន សូមអរគុណនិងទទួលការគោរពពីខ្ញុំបាទផង៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Advertisement
ប្លុកដៃគូ
ប្រកាសថ្មីៗ
ចំនួនអ្នកកំពុងទស្សនា

សូមស្វាគមន៍

ចំនួនអ្នកទស្សនាសរុប

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 136 other followers

%d bloggers like this: