របៀប​ធ្វើ​ប៊ូ​តុង ទាញ​យក ស្រស់​ស្អាត​មួយ​ជាមួយ​នឹង​កម្ម​វិធី Adobe Photoshop

ក្នុង​ការ​រចនា​គេហ​ទំព័រ គឺ​យើង​ត្រូវ​ធ្វើ​ការ​ឌីស្សាញ​នៅ​ក្នុង​កម្ម​វិធី Adobe Photoshop ឬ កម្ម​វិធី​កាត់​ត ផ្សេង​ៗ​ទៀត​ជា​មុន​សិន បន្ទាប់​មក​ទើប​យើង​ធ្វើ​ការ​សរសេរ​កូដ ដោយ​យក​រូប​ភាព​ដែល​យើង បាន ឌីស្សាញ​រួច​ទៅ​ប្រើ។ តែ​ថ្ងៃ​នេះ យើង​មិន​បាន​បង្ហាញ​ពី​របៀប​ឌីស្សាញ​ទាំង​មូល​នៃ​គេហ​ទំព័រ​នោះ​ទេ យើង​គ្រាន់​តែ​បង្ហាញ​ពី​របៀប​ធ្វើ​ប៊ូតុង ទាញយក ប៉ុណ្ណោះ​។
មុន​ដំបូង​យើង​បង្កើត Layer ថ្មី​មួយ បន្ទាប់​មក យក​ជ្រើស​រើស Tool Rounded Rectangle Tool ។

បន្ទាប់​មក​គូស ឲ្យ​ចេញ​ជា​រាង​ប៊ូតុង​ដែល​យើង​ចង់​បាន បន្ទាប់​មក​យើង​បំលែង Shape នោះ​ទៅ​ជា Layer ដោយ Mouse លើ Shape រួច​ចុច​លើ Rasterize Layer។
បន្ទាប់​មក​យើង​កំណត់ ពណ៌​ឲ្យ​វា​ទៅ​តាម​ដែល​យើង​ចង់​បាន ដោយ​ចូល​ទៅ​កាន់ Layer → Layer Style → Color Overlay

បន្ទាប់​មក​យើង​ចុច Mouse ស្តាំ​លើ Layer របស់​ប៊ូតុង​របស់ ហើយ​ចុច​លើ Duplicate Layer។ បន្ទាប់​ពី​នោះ​យើង​នឹង​ទទួល​បាន Button ពីរ។

បន្ទាប់​មក​ទៀត​យើង​កំណត់​ពណ៌​ទៅ​ឲ្យ​ប៊ូតុង ខាង​លើ ដែល​យើង​ទើប​តែ Duplicate ជា​ពណ៌ ស រួច​កាត់​ផ្នែក​ខាង​ក្រោម​ចេញ​។ បន្ទាប់​មក​ទៀត​យើង​ចុច​លើ លេខ ២ ដើម្បី​បន្ថយ Capacity ទៅ​ឲ្យ Button ពណ៌ ស នោះ។

ជា​ចុង​បញ្ចប់​យើង​គ្រាន់​តែ​សរសេរ​អក្សរ ទាញ​យក ពី​លើ​ជា​ការ​ស្រេច។

ប្រសិន​បើ​យើង​ចង់​បាន​ពណ៌​ប៊ូតុង​ផ្សេង​ៗ​ទៀត យើង​ត្រូវ​ធ្វើ​តាម​ដំណាក់​កាល​ដូច​ខាង​ក្រោម

Select លើ Layer button ទាំង​អស់​នោះ រួច​ចុច Mouse → Merge Layer (Ctrl + E)

បន្ទាប់​មក យើង Duplicate ប៊ូតុង​ឲ្យ​បាន​មួយ​ទៀត ដើម្បី​ប្តូរ បន្ទាប់​មក select លើ​ប៊ូតុង​ដែល​យើង ចង់​ប្តូរ​ពណ៌ រួច​ចុច​លើ Image → Adjustments → Hue/Saturation… បន្ទាប់​មក​យើង​ធ្វើ​ការ​កែ​ប្រែ ទៅ​តាម​ដែល​យើង​ចង់​បាន។

ចុចទីនេះ ដើម្បីមើលមេរៀនអំពី Adobe Photoshop ជាច្រើនទៀត

អំពីម្ចាស់ប្លក

រៀនដើម្បីខ្លួនយើង និង ដើម្បីប្រទេសជាតិ

Tagged with: , , , ,
បានចុះផ្សាយក្នុង កាត់តរូបភាព
4 comments on “របៀប​ធ្វើ​ប៊ូ​តុង ទាញ​យក ស្រស់​ស្អាត​មួយ​ជាមួយ​នឹង​កម្ម​វិធី Adobe Photoshop
  1. ប៉ុន រ៉ាវុឌ្ឍ និយាយថា ៖

    សួស្តីអាយធីកូនខ្មែរ ឥឡូវនេះខ្ញុំចង់យកតំណភ្ជាប់របស់អ្នកមកដាក់ក្នុងប្លុកខ្ញុំ ។ ហើយចង់ឲ្យអ្នកដាក់តំណភ្ជាប់របស់ខ្ញុំមួយដែរ ។ ហើយខ្ញុំសុំ Link រូបឡូហ្គៅរបស់ប្លុកអ្នកផង ។
    http://4.bp.blogspot.com/-4WIr1Nzigo4/TzDAewsY7dI/AAAAAAAAAbo/dlwlv03O0OI/s400/Bondanh+IT.jpg នេះជា Link ឡូហ្គោ ។ អាសយដ្ឋាន http://bondanhit.blogspot.com សូមអរគុណទុកជាមុន ។

  2. ស្រលាញ់ខ្មែរ និយាយថា ៖

    អរគុណធំៗ ឥឡូវដាក់រូចរាល់ហើយ!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Advertisement
ប្លុកដៃគូ
ប្រកាសថ្មីៗ
ចំនួនអ្នកកំពុងទស្សនា

សូមស្វាគមន៍

ចំនួនអ្នកទស្សនាសរុប

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 136 other followers

%d bloggers like this: