ផ្នែកទី១


របៀបចុះឈ្មោះ (Create Account blog wordprss)

ដើម្បីចុះឈ្មោះចូលជាសមាជិករបស់ wordpress យើងត្រូវចូលទៅកាន់គេហទំព័ររបស់ wordpress គឺ wordpress.com ។
ពេលដែលយើងចូលក្នុងគេហទំព័ររបស់ wordpress យើងចុចទៅលើ ប៉ូតុង SignUp ។ បន្ទាប់ពីចុចរួចវានឹងបង្ហាញនូវ ផ្ទាំងដូចខាងក្រោម ។

នៅផ្ទាំងនេះតំរូវឲ្យយើងបំពេញ username , password និង អ៊ីម៉េល ។

ត្រង់ username គឺ សម្រាប់បំពេញនូវឈ្មោះរបស់អ្នកប្រើប្រាស់ ។

ត្រង់ password គឺ សម្រាប់ឲ្យយើងបំពេញនូវលេខសម្ងាត់ ឯ ត្រង់ Confirm គឺតម្រូវឲ្យយើងបំពេញនូវលេខសម្ងាត់របស់ យើងម្តងទៀត ។

ត្រង់ E-mail address គឺសម្រាប់ឲ្យយើងបំពេញអ៊ីមេលរបស់យើង សម្រាប់ធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុន ។

សំគាល់  យើងត្រូវចងចាំ username និង password ដែលយើងបានដាក់ ព្រោះវាសំខាន់សម្រាប់ឲ្យយើង log in ទៅក្នុង ប្លុករបស់យើង ។

ពេលដែលយើងបំពេញរួចរាល់ហើយ យើងចុចលើ ប៊ូតុង Next ។

ពេលនោះវានឹងបង្ហាញផ្ទាំងដូចខាងក្រោម

នៅក្នុងផ្ទាំងនេះតំរូវឲ្យយើងកំណត់ដូចខាងក្រោម

Blog Domain : សម្រាប់ឲ្យយើងដាក់ អស័យដ្ឋានប្លុករបស់ ។ ដូចដែលយើងខ្ញុំបានដាក់គឺ it4kunkhmer.wordpress.com

ដូច្នេះនៅពេលដែលយើងចង់ចូលទស្សនា យើងត្រូវវាយនូវអស័យដ្ឋានខាងលើនេះ ។

សំគាល់  នៅត្រង់ blog domain ពេលយើងដាក់រួចហើយ លើកក្រោយយើងមិនអាចដូរបានទេ ។

Blog’s Title :  សម្រាប់ឲ្យយើងដាក់ ចំណងជើងប្លុករបស់យើង ។ ហើយចំណងជើងនេះយើងអាចប្តូរវាពេលណាក៏បាន ។

Language : សម្រាប់ឲ្យយើងជ្រើសរើសភាសា។ នៅក្នុង wordpress វាអស្ចារ្យណាស់ព្រោះវាមានភាសាខ្មែរទៀតផង ។

ពេលបំពេញរួចហើយយើងចុចលើប៊ូតុង Signup ដើម្បីចុះឈ្មោះចូលជាសមាជិក។

ពេលយើង Signup រួចវាចេញនូវផ្ទាំងមួយទៀតដែលតំរូវឲ្យយើងបំពេញនូវពត៌មានមួយចំនួនទៀត

ដូចរូបខាងក្រោម

ពេលបំពេញរួចយើងចុចលើប៊ូតុង Save Profile ។

បាទ ពេលការចុះចូលជាសមាជិករបស់យើងនៅក្នុង wordpress បានបញ្ចប់ហើយ តែវាមិនទាន់បានជោគជ័យនៅ

ឡើយទេ គឺយើងត្រូវ បើកអ៊ីមេលរបស់យើងដែលយើងបានដាក់មុននេះ ដើម្បី Activate ។

ពេលដែលយើងបើក ម៊េលរបស់យើង នោះយើងនឹងឃើញសាដែល wordpress ផ្ញើមក

ដូចរូបខាងក្រោម

នៅត្រង់នេះយើងគ្រាន់តែចុចលើ link ដើម្បី Activate របស់យើងជាការស្រេច ។

ពេលដែលយើង Activate ហើយវាដំណាក់កាលចុងក្រោយរបស់យើងហើយ

គឺយើងទទួលបានជោគជ័យហើយក្នុងការ ចុះឈ្មោះរបស់យើងដើម្បីក្លាយជាសមាជិករបស់ wordpress ។

ហើយវានឹងចេញនូផ្ទាំងដូចខាងក្រោម

ដើម្បីចូលទៅកែតំរូវ ឬ ប្រកាស យើងត្រូវ log in ដោយបំពេញនូវ username និង password ប្លុករបស់យើង

រួចវានឹងបង្ហាញផ្ទាំងដូចខាងក្រោម

រួចយើងចុល Menu : Dashboard ឬ ក្តាបញ្ជា ដើម្បីចូលទៅកន្លែងសម្រាប់ធ្វើការជាមួយប្លុករបស់យើង ។

ខាងក្រោមនេះគឺជាឧបករណ៍សម្រាប់ប្រើដើម្បីប្រើប្រាស់នៅប្លុករបស់យើងហើយ

wordpress វាមាឧបករណ៌ជាច្រើនសម្រាប់ឲ្យយើងប្រើប្រាស់ដើម្បីបង្កើតប្លុករបស់យើង ។

សូមមើលបន្តនៅផ្នែកទី២

6 comments on “ផ្នែកទី១
  1. Reaksmey និយាយថា ៖

    សួរស្តីបង! ខ្ញុំចង់សួរបងថា តើធ្វើយ៉ាងម៉េចបានយើងអាច រៀបចំ website តាម wordpress និងរៀបចំឲ្យបានស្អាត និងមានលក្ខណៈ ស្តង់ដា ដូចជា website ដែលបងបានរៀបចំ?
    សូមបងជួយពន្យល់ និងណែនាំដល់ខ្ញុំបាទផងបានទេ?

    សំនួរនេះខ្ញុំបានសួរនៅក្នុង Website កូនខ្មែរ រួចម្តងហើយ តែគាត់ថា ឲ្យសួរបងទៅ ព្រោះបងជិតរៀបចំ Post ពីការរៀបចំនៅលើ wordpress​ នេះហើយ!

    សូមអរគុណបងទុកជាមុន!

    ពីខ្ញុំ រស្មី

    • itkunkhmer និយាយថា ៖

      សួរស្តី រីករាយណាស់ដែលបានស្គាល់ !
      ចំពោះរបញ្ហានេះគ្មានបញ្ហាទេ ប៉ុន្តែខ្ញុំក៏មិនមែនជាអ្នកដឹងច្បាស់នោះទេអំពី wordpress ប៉ុន្តែខ្ញុំនឹងផ្តល់នូវអ្វីដែលខ្ញុំដឹងអំពីវាខ្លះ តែវាអាចប្រើការបាន។
      ប្រហែលជាឆាប់ៗនេះខ្ញុំនឹងPostវាហើយ ! អញ្ចឹងសូមរងចាំសិនណា !

  2. mathkhmer និយាយថា ៖

    sorry:! Nice to join your web . Can you tell me about How to sign up Khmer web site ? I can’t find it.

  3. karona7 និយាយថា ៖

    សូមទោសបង!ខ្ញុំចូលចិត្តញគេហទំព័ររបស់បងណាស់!តើបងអាចអោយខ្ញុំគណនីយ្យFacebook បងបានទេ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Advertisement
ប្លុកដៃគូ
ប្រកាសថ្មីៗ
ចំនួនអ្នកកំពុងទស្សនា

សូមស្វាគមន៍

ចំនួនអ្នកទស្សនាសរុប

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 136 other followers

%d bloggers like this: