ភូមិវិទ្យា



–    តើភូមិវិទ្យា គេសិក្សាពីអ្វី ?

ចំៈ គេសិក្សាពី ប្រជាសាស្ត្រ និង សេដ្ឋកិច្ច ។

ប្រជាជាសាស្រ្ត គឺជាវិទ្យាសាស្ត្រដែលសិក្សាពីប្រជាជន ។

–  តើប្រទេសឧស្សាហកម្មទាំង៨មានប្រទេសអ្វីខ្លះ ?

ចំៈ   មាន ៖ ជប៉ុន – អាល្លឺម៉ង់ – អង់គ្លេស – អ៊ីតាលី – បារាំង – រុស្សី – សហរដ្ឋអាមេរិច និង កាណាដា ។

–  តើទីក្រុងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជួបបញ្ហាអ្វីខ្លះ ?

ចំៈ មានបញ្ហាដូចខាងក្រោម ៖

–          ការលាតសន្ធឹង និង ការស្រុតទីក្រុង

–          ភាពកង្វះសេវាកម្ម

–         ភាពអត់ការងារធ្វើ

–          ឧក្រិដ្ឋកម្មខ្ពស់

–        សំណង់អាណាធិបតេយ្យ

–   តើនៅទីក្រុងបានស្រូបនិងច្រានអ្វីខ្លះ ?

ចំៈ +        ស្រូបនូវ ៖

–          សេវាកម្ម

–           វិនិយោគ

–         ឧស្សាហកម្ម

–         ការអប់រំ

–         សកម្មភាពផ្សេងៗបែបសេដ្ឋកិច្ច

ច្រានចេញ ៖

–          ឲ្យមនុស្សចេញពីទីក្រុង

–           គ្រោះរាំងស្ងួត

–          កើនប្រជាជន

–          ភាពអត់ការងារធ្វើ
–   តើមូលហេតុអ្វីដែលធ្វើឲ្យមានការធ្វើចំណាកស្រុក ?

>ចំៈ កត្តាដែលធ្វើឲ្យមានការចំណាកស្រុកគឺ ៖

–          គ្រោះធម្មជាតិៈ   ទឹកជំនន់ រាំងស្ងួត រញ្ជួញដី  ភ្នំភ្លើង ដែលជាហេតុធ្វើឲ្យប្រជាជនពិបាករស់នៅ ។

–          សង្គមៈ

  • អសន្តិសុខៈ  ចោរកម្ម ជាដើម ។
  • មុខរបរៈ  ដោយសារតែកន្លែងដែលគេកំពុងរស់នៅ ពិការក្នុងការរកងារធ្វើ ។

–    តើកត្តាអ្វីដែលមានឥទ្ធិពលទៅលើការប្រែប្រួលប្រជាជន ?

ចំៈ តើកត្តាអ្វីដែលមានឥទ្ធិពលទៅលើការប្រែប្រួលប្រជាជន គឺ ៖

–          ការផ្តត់ផ្គង់អាហារ

–         សុខភាព

–          ការកែលំអបច្ចេកវិទ្យា

–          សង្គ្រាម

–          ការអប់រំ

–          តួនាទីស្រ្តីនៅក្នុងសង្គម ។

–   ចូរនិយាយពីផលវិជ្ជមាន និង អវិជ្ជមាន ចំពោះទេសចរណ៍ ទៅលើ សង្គម និង សេដ្ឋកិច្ច ?
ចំៈ +      ចំពោះសង្គម ៖

–          ផលវិជ្ជមាន

  • បំបាត់ភាពអផ្សុក និង ធុញទ្រាន់
  • បំបាត់ភាពអត់ការងារធ្វើ
  • ការគោរពរាប់អានគ្នា
  • ពង្រឹងសណ្តាប់ធ្នាប់សន្តិសុខសង្គម
  • បង្កើននូវមូលដ្ឋានសំភារៈកំសាន្ត ( កាស៊ីណូ សិល្ប់ៈ ភាពយន្ត . . )
  • កិច្ចសហប្រតិបត្តិការអន្តរជាតិ ។

–          ផលអវិជ្ជមាន

  • ជួញដូរគ្រឿងញៀន
  • ជួញដូរមនុស្ស
  • ពេស្យាចារ
  • អេដស៍ និង ជំងឺកាមរោគ

+      ចំពោះសេដ្ឋកិច្ច ៖

–          ផលវិជ្ជមាន

  • បង្កើនប្រាក់ចំណូលដល់ប្រជាជន
  • ចំណាយទៅលើការស្នាក់នៅ ការហូបចុក ដឹកជញ្ជូន ការទិញវត្ថុប្រើប្រាស់ និង វត្ថុអនុស្សាវរីយ៍ ។
  • បង្កើនប្រាក់ចំណូលដល់រាជរដ្ឋាភិបាល
  • ចំណាយទៅពន្ធព្រលានយន្តហោះ
  • ចំណាយទៅលើអជ្ញាប័ណ្ឌទេសចរណ៍
  • ចំណាយទៅលើការប្រើប្រាស់រម្មណីដ្ឋានទេសចរ
  • ចំណាយទៅលើទិដ្ឋាការ
  • ចំណាយទៅលើការនាំទំនិញទេសចរណ៍
  • ចំណាយទៅលើតម្លៃសំបុត្រចូលទស្សនារម្មណីដ្ឋាន

–          ផលអវិជ្ជមាន

  • ចរាចរណ៍លុយក្លែងក្លាយ ការប្រែប្រួលប្រាក់ទៅ តាមតំរូវការ
  • ការនាំចូលទំនិញទេសចរណ៍ពីក្រៅស្រុក ធ្វើឲ្យប៉ះ ពាល់ទំនិញទេសចរណ៍ក្នុងស្រុក
  • តម្លៃទំនិញ និង តម្លៃសេវាកម្មផ្សេងៗមួយចំនួន មានការកើនឡើង នៅពេលណាដែលទេសចរណ៍ ទៅដល់ ។

–   មូលហេតុអ្វីដែលធ្វើឲ្យទីក្រុងភ្នំពេញមានភ្លឿងច្រើនជាងនៅ តំបន់ជុំវិញ ?

ចំៈ បណ្តាលមកពី ៖

–          អគារខ្ពស់

–          មនុស្សច្រើន

–           គ្រឿងយន្ត

–          រោងចក្រ

–           រុក្ខជាតិ
–    តើទឹកមានសារៈសំខាន់ដូចម្តេច ?

ចំៈ ទឹកមានសារៈសំខាន់ណាស់សំរាប់ជីវិតរប់មនុស្ស ៖

–          មនុស្សម្នាក់ៗត្រូវការទឹកប្រហែល ៥លីត្រ ក្នុងមួយថ្ងៃសំរាប់ ចំអិនអាហារ និង ផឹក ។

–          គ្មានទឹកគឺគ្មានដើមឈើ គ្មានសត្វ គ្មានអាហារចិញ្ចឹមមនុស្ស

–          មនុស្សអាចរស់នៅបានតែ ពីរ ឬ​ បីថ្ងៃប៉ុណ្ណោះបើគ្មានទឹក

–          កង្វះទឹកស្អាត និង អនាម័យជាមូលហេតុ ៨០%បណ្តាលឲ្យ មានជំងឺនៅប្រទេសក្រីក្រ

–          កង្វះទឹកធ្ងន់ធ្ងរអាចជាមូលហេតុនៃភាពក្រីក្រ និង សោកនា- កម្ម ។

–          ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់អាចផ្តល់ភាពរុងរឿង និង អភិវឌ្ឍន៍។

១០– តើកត្តាអ្វីខ្លះដែលធ្វើឲ្យប៉ះពាល់ដល់ទឹក ?

ចំៈ កត្តាដែលប៉ះពាល់ដល់ទឹក ៖

–          ការប្រើជីដើម្បីគីមីទៅលើដំណាំ

>-          ទឹកកាកសំណល់តាមគ្រួសារ

–          កាកសំណល់គីមី និង កាកសំណល់ឧស្សាហកម្ម

១១– ចូរនិយាយពី វដ្តជលសាស្ត្រ ?

ចំៈ វដ្តជលសាស្ត្រ ៖

–          កំដៅព្រះអាទិត្យ បង្ហួតទឹកសមុទ្រទៅជាឧស្ម័ន ហៅចំហាយ ទឹក ។

–          ចំហាយទឹកភាយឡើងទៅលើ  ចុះត្រជាក់និងកកជាញើស ក្លាយជាតំនក់តូចៗបង្កើតជាពពក ។ ពពករសាត់បន្តគ្នា ឬ ផ្តុំគ្នា ដោយសាខ្យល់បក់ ។

–          បន្តចុះត្រជាក់ហើយកំណជាញើស បង្កើតបានជាកំណ បរិយាកាស ( ភ្លៀង ព្រិល ទឹកកកសំលី..។)

–          ទន្លេ និង ទឹកជ្រាបក្រោមដីបញ្ជូនទឹកភាគច្រើនទៅសមុទ្រ វិញ តាមលំហូរលើផ្ទៃផែនដី ឬ តាមលំហូរជ្រាបក្រោមដី ៕

១២–       តើប្រព័ន្ធ សេដ្ឋកិច្ចឧស្សាហកម្មមានប៉ុន្មាន ? អ្វីខ្លះ ?

ចំៈ មានបី គឺ ៖

–          Input : រួមមាន វត្ថុធាតុដើម កំលាំងពលកម្ម ដី អាគារោងចក្រ ចាមពលសម្រាប់ផ្គត់ផ្គង់ ។

–          Processes : ការកែច្នៃ ជាការបំលែងពី input ទៅ Output ។

–          Output : ជាផលិតផលឧស្សាហកម្ម អនុផល លទ្ធផលសំណល់

១៣–       មុននឹងសម្រេចចិត្តកំនត់ទីតាំងរោងចក្រថ្មី តើយើងត្រូវយក ចិត្តទុកលើកត្តាអ្វី ?

ចំៈ យើងត្រូវយកចិត្តទុកដាក់ទៅលើកត្តាតំណាំងទីដែលមានដូច ខាង ក្រោម ៖

–          រូបធាតុដើម ៖ វត្ថុធាតុដើមជា Input មូលដ្ឋានរបស់រោងចក្រ ។

–          កំលាំងពលកម្ម ៖ សំបូរកំលាំងពលកម្មហើយមានការអប់រំល្អ និង មានជំនាញ។

–          សម្បទានដំណឹកជញ្ជូន ៖ រោងចក្រត្រុវការភាពងាយស្រួល ទំនាក់ទំនងការងារតាមរយៈផ្លូវថ្នល់ កំពង់ផែ វាលយន្តហោះ ផ្លូវដែកដែលមានគុណភាពល្អ ។

–          ទីផ្សា ៖ ជាកន្លែងដែលផលិតផលរបស់រោងចក្រត្រូវបានយក មកលក់ ។

–          សេវាកម្ម ៖ ឧស្សាហកម្មត្រូវការជាសំខាន់ដាក់ឲ្យមានសេវា- កម្ម ដូចជា ការផ្គត់ផ្គង់ទូរគមនាគមន៍ ទឹក និង អគ្គិសនី ។

–          ទុន ៖ ជារូបិយវត្ថុសំរាប់ដំឡើង និង ដំណើរការជំនួញ ។

–          រដ្ឋាភិបាល ៖ រដ្ឋាភិបាលផ្តល់ឲ្យជាទៀងទាត់នូវប្រាក់កំចី ដែល មានតម្លៃថោក ។

–          កត្តាផ្ទាល់ខ្លួន ៖ ម្ចាស់រោងចក្រអាចចំនូលចិត្តផ្ទាល់ខ្លួនដើម្បី តាំងទីនៅកន្លែងដោយឡែកមួយ ។

–          កត្តាទីកន្លែង ៖ ចំពោះទីកន្លែងគឺជាការជ្រើសរើសកន្លែងល្អ ដូចគ្នា ។

5 comments on “ភូមិវិទ្យា
  1. […] ដក់ស្រង់ពី​ចិត្តវិទ្យារបស់ ​https://itkunkhmer.wordpress.com.​​​សូមអរគុណដែលបានចូលលេង […]

  2. […] ដក់ស្រង់ពី​ចិត្តវិទ្យារបស់ ​https://itkunkhmer.wordpress.com.​​​សូមអរគុណដែលបានចូលលេង។ […]

បញ្ចេញមតិ

Advertisement
ប្លុកដៃគូ
ប្រកាសថ្មីៗ
ចំនួនអ្នកកំពុងទស្សនា

សូមស្វាគមន៍

ចំនួនអ្នកទស្សនាសរុប

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 141 other subscribers