របៀបបង្កើតទំព័រដើមរបស់Google ផ្ទាល់ខ្លួន

តើអ្នកចង់មានទំព័រដើមGoogle ផ្ទាល់ខ្លួនទេ យើងអាចដាក់ឈ្មោះយើងនៅលើចំណងជើងរបស់Google ថែមទៀតផង ។

បង្កើតទំព័រដើមGoogleផ្ទាល់ខ្លួននេះ គឺ Google បានអនុញ្ញាតឲ្យយើងបង្កើត ដោយយើងគ្រាន់តែអនុវត្តដូច ខាងក្រោម

មុនដំបូងយើងចូលទៅទំព័រដើមរបស់ Google ដោយវាយ google.com

clip_image002

រួចយើងគ្រាន់តែវាយពាក្យ ទៅក្នុងកន្លែងស្វែងរករបស់Google ប៉ុន្តែយើងមិនចុចលើប៊ូតុងស្វែងរកទេ យើងត្រូវចុច លើប៊ូតុង សំណាងមែនខ្ញុំ ។

clip_image004

ពេលនោះវានឹងចេញផ្ទាំងដូចខាងក្រោម

clip_image006

នៅផ្ទាំងខាងលើនេះ វាឲ្យយើងដាក់ឈ្មោះទំព័រដើមរបស់យើង រួចចុចលើប៊ូតុង Make it

ពេលចុច Make it ហើយវានឹងបង្ហាញ អាស័យដ្ឋានរបស់របស់ទំព័រដើមរបស់យើងនៅខាងក្រោម រួចយើងចុចលើ ប៊ូតុង Go ។

clip_image008

ឥឡូវនេះយើងបានទំព័រដើមGoogleផ្ទាល់ខ្លួនដ៏ស្រស់ស្អាតមួយហើយ ។

clip_image010

បើយើងចង់ឲ្យទំព័រដើមGoogleរបស់យើង ចេញដោយស្វ័យប្រវត្តិនៅពេលយើងបើកអ៊ិនធ័រណិត

យើងត្រូវកំណត់វាដោយដូចខាងក្រោម

បើកកម្មវិធី បើកអ៊ិនធ័រណិត ដូចជា Firefox , Internet Explorer ជាដើម ។

បន្ទាប់មកចូលទៅក្នុង Tools បន្ទាប់មកជ្រើសយក Options បន្ទាប់មកវានឹងបង្ហាញរូបដូចខាងក្រោម

clip_image012

យើងគ្រាន់តែ Copy អាស័យដ្ឋានទំព័រដើម របស់យើងមកដាក់នៅត្រង់នេះ(ដូចរូបខាងលើ)​ រួចចុច OK ជាការស្រេច ។

ដូចនេះពេលយើងបើក កម្មវិធីបើកអ៊ិនធ័រណិតលើកក្រោយវានឹងបង្ហាញទំព័រដើមរបស់យើងដោយស្វ័យប្រវត្តិ ។

របៀបមួយទៀតសូម ចុចទីនេះ

អំពីម្ចាស់ប្លក

រៀនដើម្បីខ្លួនយើង និង ដើម្បីប្រទេសជាតិ

បានចុះផ្សាយក្នុង ចំនេះដឹងផ្នែកផ្នែកកុំព្យូទ័រ, អ៊ិនធ័រណិត
9 comments on “របៀបបង្កើតទំព័រដើមរបស់Google ផ្ទាល់ខ្លួន
  1. ញ៉ុម មានរបៀបធ្វើមួយទៀត គឺ ចុចទីនេះ

  2. អូរ បង ញ៉ុមអរគុណហើយ ! ឥឡូវញ៉ុមសាកធ្វើវាសិន 😀 !

  3. ហេសហេសហេស…. ចេះ​មក​បំបែក​ចឹង​កើត! ម៉េច​មិន​វាយ​ថា http://www.googlemyway.com ក្នុង​ប្រអប់​អាស័យដ្ឋាន​តា​ម៉ង​ទៅ! ចាំ​បាច់​អី​ពី​បីគន្លាក់​ខាងលើ!?

  4. អរគុណច្រើន រតនា ដែលបានដាក់តំណភ្ជាប់ឱ្យ បន្ទាប់ពីបានអានប្លក រតនា មួយសន្ទុះ គិតថាមានប្រយោជន៍សម្រាប់អ្នកសិក្សាកុំព្យូទ័រ ហើយមានមោទនភាពបំផុតដែលមានកូនខ្មែរចេះ ហើយចង់ចែករំលែកទៅខ្មែរឯទៀត។ និយាយអញ្ចឹង ព្រឹកមិញ ខេធី៤២ បានរៀន CSS ជាមួយលោកគ្រូ មនោរម្យ (អាន) ហើយបានឃើញ Assignment របស់ រតនា អូហូ! ពិតជាស្អាតមែន (ទាំងការរចនាវ៉ិបស និងការរៀបចំ ព្រមទាំងអត្ថបទផងដែរ) សង្ឃឹមថ្ងៃណាមួយនឹងជូបគ្នា ពេលនោះ រតនានឹងភ្ញាក់ផ្អើលនៅពេលឃើញ ខេធី៤២?

    • សួរស្តីបង ខេធី៤២ ! ខ្ញុំសប្បាយណាស់ដែលបានដាក់តំណភ្ជាប់របស់បង ព្រោះប្លុករបស់បងពិតជាមានប្រយោជន៍ចំពោះកូនខ្មែរជាពិសេសអ្នកដែលរៀនផ្នែកពត៌មានវិទ្យា។ អូរ អរគុណបងដែលបានសរសើរ 😀 ! អូរបងរៀនៅអាន ម៉ោងណាទៅ ? ខ្ញុំក៏ចង់ជួបបងដែរ? អូរ តើមានអីគេភ្ញាក់ផ្អើលទៅ? ហិហិ ! សង្ឃឹមថាបានជួបបងក្នុងពេលឆាប់ៗ !

  5. ថ្ងៃ ចន្ទ ដល់ សុក្រ ម៉ោង ៨កន្លះ ដល់ ១០ (CSS)
    សៅ អាទិត្យ ម៉ោង ១៣ ដល់ ១៥ (PHP and MySQL)

    រតនា អាចណាត់ជូបម៉ោងណាក៏បាន នៅចន្លោះ ម៉ោងខាងលើ

  6. OK ប្អូននៅរៀនចឹងមិនសូវមានច្រើនទេ ព្រោះបងបញ្ចប់ហើយ

ទំលាក់ មួយចំលើយតប ទៅ ពត៌មានវិជ្ជាកូនខ្មែរ បោះ​បង់​ការ​ឆ្លើយ​តប

Advertisement
ប្លុកដៃគូ
ប្រកាសថ្មីៗ
ចំនួនអ្នកកំពុងទស្សនា

សូមស្វាគមន៍

ចំនួនអ្នកទស្សនាសរុប

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 141 other subscribers