របៀបបង្កើតទំព័រដើមរបស់Google ផ្ទាល់ខ្លួន

តើអ្នកចង់មានទំព័រដើមGoogle ផ្ទាល់ខ្លួនទេ យើងអាចដាក់ឈ្មោះយើងនៅលើចំណងជើងរបស់Google ថែមទៀតផង ។

បង្កើតទំព័រដើមGoogleផ្ទាល់ខ្លួននេះ គឺ Google បានអនុញ្ញាតឲ្យយើងបង្កើត ដោយយើងគ្រាន់តែអនុវត្តដូច ខាងក្រោម

មុនដំបូងយើងចូលទៅទំព័រដើមរបស់ Google ដោយវាយ google.com

clip_image002

រួចយើងគ្រាន់តែវាយពាក្យ ទៅក្នុងកន្លែងស្វែងរករបស់Google ប៉ុន្តែយើងមិនចុចលើប៊ូតុងស្វែងរកទេ យើងត្រូវចុច លើប៊ូតុង សំណាងមែនខ្ញុំ ។

clip_image004

ពេលនោះវានឹងចេញផ្ទាំងដូចខាងក្រោម

clip_image006

នៅផ្ទាំងខាងលើនេះ វាឲ្យយើងដាក់ឈ្មោះទំព័រដើមរបស់យើង រួចចុចលើប៊ូតុង Make it

ពេលចុច Make it ហើយវានឹងបង្ហាញ អាស័យដ្ឋានរបស់របស់ទំព័រដើមរបស់យើងនៅខាងក្រោម រួចយើងចុចលើ ប៊ូតុង Go ។

clip_image008

ឥឡូវនេះយើងបានទំព័រដើមGoogleផ្ទាល់ខ្លួនដ៏ស្រស់ស្អាតមួយហើយ ។

clip_image010

បើយើងចង់ឲ្យទំព័រដើមGoogleរបស់យើង ចេញដោយស្វ័យប្រវត្តិនៅពេលយើងបើកអ៊ិនធ័រណិត

យើងត្រូវកំណត់វាដោយដូចខាងក្រោម

បើកកម្មវិធី បើកអ៊ិនធ័រណិត ដូចជា Firefox , Internet Explorer ជាដើម ។

បន្ទាប់មកចូលទៅក្នុង Tools បន្ទាប់មកជ្រើសយក Options បន្ទាប់មកវានឹងបង្ហាញរូបដូចខាងក្រោម

clip_image012

យើងគ្រាន់តែ Copy អាស័យដ្ឋានទំព័រដើម របស់យើងមកដាក់នៅត្រង់នេះ(ដូចរូបខាងលើ)​ រួចចុច OK ជាការស្រេច ។

ដូចនេះពេលយើងបើក កម្មវិធីបើកអ៊ិនធ័រណិតលើកក្រោយវានឹងបង្ហាញទំព័រដើមរបស់យើងដោយស្វ័យប្រវត្តិ ។

របៀបមួយទៀតសូម ចុចទីនេះ

អំពីម្ចាស់ប្លក

រៀនដើម្បីខ្លួនយើង និង ដើម្បីប្រទេសជាតិ

បានចុះផ្សាយក្នុង ចំនេះដឹងផ្នែកផ្នែកកុំព្យូទ័រ, អ៊ិនធ័រណិត
9 comments on “របៀបបង្កើតទំព័រដើមរបស់Google ផ្ទាល់ខ្លួន
  1. ខេធី៤២ និយាយថា ៖

    ញ៉ុម មានរបៀបធ្វើមួយទៀត គឺ ចុចទីនេះ

  2. អូរ បង ញ៉ុមអរគុណហើយ ! ឥឡូវញ៉ុមសាកធ្វើវាសិន😀 !

  3. ក្មេងស្រែ និយាយថា ៖

    ហេសហេសហេស…. ចេះ​មក​បំបែក​ចឹង​កើត! ម៉េច​មិន​វាយ​ថា http://www.googlemyway.com ក្នុង​ប្រអប់​អាស័យដ្ឋាន​តា​ម៉ង​ទៅ! ចាំ​បាច់​អី​ពី​បីគន្លាក់​ខាងលើ!?

  4. ខេធី៤២ និយាយថា ៖

    អរគុណច្រើន រតនា ដែលបានដាក់តំណភ្ជាប់ឱ្យ បន្ទាប់ពីបានអានប្លក រតនា មួយសន្ទុះ គិតថាមានប្រយោជន៍សម្រាប់អ្នកសិក្សាកុំព្យូទ័រ ហើយមានមោទនភាពបំផុតដែលមានកូនខ្មែរចេះ ហើយចង់ចែករំលែកទៅខ្មែរឯទៀត។ និយាយអញ្ចឹង ព្រឹកមិញ ខេធី៤២ បានរៀន CSS ជាមួយលោកគ្រូ មនោរម្យ (អាន) ហើយបានឃើញ Assignment របស់ រតនា អូហូ! ពិតជាស្អាតមែន (ទាំងការរចនាវ៉ិបស និងការរៀបចំ ព្រមទាំងអត្ថបទផងដែរ) សង្ឃឹមថ្ងៃណាមួយនឹងជូបគ្នា ពេលនោះ រតនានឹងភ្ញាក់ផ្អើលនៅពេលឃើញ ខេធី៤២?

    • សួរស្តីបង ខេធី៤២ ! ខ្ញុំសប្បាយណាស់ដែលបានដាក់តំណភ្ជាប់របស់បង ព្រោះប្លុករបស់បងពិតជាមានប្រយោជន៍ចំពោះកូនខ្មែរជាពិសេសអ្នកដែលរៀនផ្នែកពត៌មានវិទ្យា។ អូរ អរគុណបងដែលបានសរសើរ😀 ! អូរបងរៀនៅអាន ម៉ោងណាទៅ ? ខ្ញុំក៏ចង់ជួបបងដែរ? អូរ តើមានអីគេភ្ញាក់ផ្អើលទៅ? ហិហិ ! សង្ឃឹមថាបានជួបបងក្នុងពេលឆាប់ៗ !

  5. ខេធី៤២ និយាយថា ៖

    ថ្ងៃ ចន្ទ ដល់ សុក្រ ម៉ោង ៨កន្លះ ដល់ ១០ (CSS)
    សៅ អាទិត្យ ម៉ោង ១៣ ដល់ ១៥ (PHP and MySQL)

    រតនា អាចណាត់ជូបម៉ោងណាក៏បាន នៅចន្លោះ ម៉ោងខាងលើ

  6. ខេធី៤២ និយាយថា ៖

    OK ប្អូននៅរៀនចឹងមិនសូវមានច្រើនទេ ព្រោះបងបញ្ចប់ហើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Advertisement
ប្លុកដៃគូ
ប្រកាសថ្មីៗ
ចំនួនអ្នកកំពុងទស្សនា

សូមស្វាគមន៍

ចំនួនអ្នកទស្សនាសរុប

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 136 other followers

%d bloggers like this: