១- ប្រភេទបណ្ណាល័យ ហ៊ុនសែន ?
ចំៈ ជាប្រភេទបណ្ណាល័យ សាលារៀន ។
២- តួនាទីរបស់បណ្ណាល័យ ?
ចំៈ មានបីយ៉ាងគឺ៖
– ប្រមូលឯកសារ
– រក្សាឯកសារ
– ចែកចាយ ។
៣- ប្រព័ន្ធចំណាត់ថ្នាក់ឯកសារផ្សេងៗក្នុងបណ្ណាល័យ ហ៊ុនសែន ?
ចំៈ គឺ DDC ( Dewey Decimal Classification ) ។
៤- និយមន័យចំណាត់ថ្នាក់ DDC ?
ចំៈ ចំណាត់ថ្នាក់ DDC គឺ 000 ដល់ 999 ។
៥- ចូរប្រាប់ពីប្រភេទវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ?
ចំៈ ជាប្រភេទ វចនានុក្រម មួយភាសា ។
៦- តើគេប្រើវចនានុក្រម Thesaurus ដើម្បីអ្វី ?
ចំៈ ដើម្បីស្វែងរក ពាក្យន័យដូច និង ពាក្យន័យផ្ទុយ ។
៧- តើគេប្រើវចនានុក្រម ឯកទេស ដើម្បីអ្វី ?
ចំៈ ដើម្បីស្វែរក និយមន័យពាក្យបច្ចេកទេស ។
៨- ដូចម្តេចដែលហៅថា សព្វវចនាធិប្បាយ ?
ចំៈ សព្វវចនាធិប្បាយ គឺជាឯកសារពិគ្រោះដែលជាទូទៅមានច្រើន ភាគ ហើយគ្របដណ្តប់គ្រប់ពត៌មាននៃចំណេះដឹងទាំងអស់ ។
៩- តើការរកពត៌មានតាមរយៈ សព្វវចនាធិប្បាយ ត្រូវធ្វើដូចម្តេច ?
ចំៈ យើងត្រូវមើលក្នុងតារាង Index ដែលតារាងនេះផ្តល់នូវទំព័រ និង ភាគសៀវភៅដែលទាក់ទងនឹងប្រធានបទដែលយើងចង់រក ។
១០- ចូររក សព្វវចនាធិប្បាយដែលពេញនិយមជាងគេ ?
ចំៈ សព្វវចនាធិប្បាយល្បីជាងគេ គឺ World Book ។
១១- តើសាស្ត្រាស្លឹករិត ធ្វើពីអ្វី ?
ចំៈ ធ្វើអំពី ស្លឹកទ្រាំង ។
១២- តើការរកទីតាំងណាមួយតាមរយៈសៀវភៅកំរងផែនទី ត្រូវធ្វើ ដូចម្តេច ?
ចំៈ យើងត្រូវមើល រយៈទទឹង និង បណ្តោយ របស់ទីតាំងដែលយើង ចង់រកនៅក្នុងតារាង Index ។ ទីតាំងដែលយើងចង់រក គឺ ស្ថិតនៅ ចំណុចប្រសព្វរវាងរយៈទទឹង និង បណ្តោយដែលយើងបានរក នៅក្នុងតារាង Index ។
១៣- តើសៀវភៅកំរងផែនទីណាដែលពេញនិយមជាងគេ ?
ចំៈ The Time Atlas of the World
១៤- តើវចនានុក្រមជីវប្រវត្តិ ប្រើប្រាស់សម្រាប់ធ្វើអ្វី ?
ចំៈ ប្រើសម្រាប់ស្វែងរក ជីវប្រវត្តិ និង ស្នាដៃរបស់ជនល្បីៗនៅក្នុង ពិភពលោក ។
១៥- តើគេប្រើ The World of Learning សម្រាប់ធ្វើអ្វី ?
ចំៈ ប្រើសម្រាប់ស្វែងរក អាស័យដ្ឋាន លេខទូរស័ព្ទ E-mail របស់ គ្រឹះស្ថានអប់រំណាមួយនៅក្នុងពិភពលោក ជាពិសេសគឺ សកលវិទ្យាល័យ ។
១៦- ចូររកឯកសារយោងជាភាសាខ្មែរឲ្យបានបួន និង អង់គ្លេសឲ្យបាន បួន ?
ចំៈ – ភាសាខ្មែរៈ វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត , រាជកិច្ច កម្ពុជសូរិយា , គម្ពីរព្រះត្រៃបិតក , សាស្ត្រាស្លឹករឹត ។
– អង់គ្លេសៈ World Book , The World of Learning , Britannica , The Time Atlas of the world
១៧- តើគម្ពីរព្រះត្រៃបិតកមានប៉ុន្មានភាគ ? ចែកជាប៉ុន្មានផ្នែក ? អ្វីខ្លះ ?
ចំៈ មាន ១១០ ភាគ ចែកចេញជា ៣ផ្នេក ៖
– គម្ពីរព្រះសូត្រ
– គម្ពីរព្រះអភិធម្ម
– គម្ពីរព្រះវិន័យ
១៨- ចូរវត្ថុដែលអាចស្រាវជ្រាវបានក្រៅពីសៀវភៅ ឲ្យបានបួន ?
ចំៈ Video tab , Internet , Microfilm , Slide
១៩- ក្រៅពីវចនានុក្រម ចូររកឯកសារពិគ្រោះជាអង់គ្លេសឲ្យបានដប់ ?
ចំៈ The Time Atlas of the World , World Book , World Almance , The world of Learning , Britannica , the statesman fear books , the Europa world year book …………………………………………………………
……………………………………………………………………………………………..
២០- ចូរប្រៀបធៀបទំព័រក្រប និង ទំព័រចំណងជើង ?
ចំៈ លក្ខណៈខុសគ្នារវាងទំព័រក្រប និង ទំព័រចំណងជើង គឺ ទំព័រចំណងជើង ផ្តល់ពត៌មានពិស្តារជាងទំព័រក្រប ដូចជា ចំណងជើងធំ ចំណងជើងរង ឈ្មោះអ្នកនិព្ធ អ្នកកែតម្រូវ កន្លែងបោះពុម្ពជាដើម ។
២១- ចូររកភាពខុសគ្នារវាងលេខ ISBN , ISSN និង លេខ DDC ?
ចំៈ – ISBN : គេប្រើសម្រាប់សម្គាល់សៀវភៅដែលមានលេខចាប់ពី ១០-១៣ ខ្ទង់ ។
– ISSN : គេប្រើសម្រាប់សម្គាល់ទស្សនាវដ្ដី ដែលមានលេខ ៨ ខ្ទង់
– DDC : គេប្រើសម្រាប់ចំណាត់ថ្នាក់សៀវភៅដែលមានលេខ ៨ខ្ទង់ ចាប់ពី ០០០ ដល់ ៩៩៩ ។
២២- ចូររកភាពខុសគ្នារវាង ទស្សនាវដ្តី និង សៀវភៅ ?
ចំៈ ភាពខុសគ្នារវាងទស្សនាវដ្តី និង សៀវភៅ ៖
– ទស្សនាវដ្តីៈ មានលេខសម្គាល់ ISSN ដែលមានលេខ ៨ខ្ទង់
– សៀវភៅៈ មានលេខសម្គាល់ ISBN ដែលមានលេខចាប់ពី ១០-១៣ ខ្ទង់ ។
២៣- តើរបៀបសរសេរឯកសារយោងត្រូវមានអ្វីខ្លះ ?
ចំៈ ឈ្មោះអ្នកនិពន្ធ , ឆ្នាំបោះពុម្ពផ្សាយ , ចំណងជើង , កន្លែងបោះ ពុម្ពផ្សាយ ។
២៤- ចូរប្រាប់លេខ DDC របស់សៀវភៅកុំព្យូទ័រ ?
ចំៈ លេខ DDC របស់កុំព្យូទ័រគឺ ០០៤.xx ០០០៥.xx ០០៦.xx ។
២៥- តើទីស្នាក់ការធំរបស់ World Bank នៅឯណា ?
ចំៈ ស្ថិតនៅ Washington DC , USA
២៦- កំពស់ជាផ្លូវការណ៍របស់ភ្នំ Everest មានកំពស់ប៉ុនា្មន ?
ចំៈ ប្រវែង ៨៨៥០ m
២៧- តើកោះ Greenland ជាខេត្តរបស់ប្រទេសណា ?
ចំៈ ប្រទេស Denmark
២៨- តើប្រជាជននៅទីក្រុងភ្នំពេញមានប៉ុន្មាន អំឡុងឆ្នាំ ១៩៩២ ?
ចំៈ ប្រហែល ២លាន់នាក់
២៩- តើនៅអាស៊ីអាគ្នេយ៍មានប៉ុន្មានល្វែងម៉ោង ?
ចំៈ ៣ ល្វែងម៉ោង
៣០- តើលោក Jonh F. Kennedy ត្រូវបានបោះឆ្នោតជាប្រធានាធិបតី នៅឆ្នាំណា ? លើកទីប៉ុន្មាន ?
ចំៈ នៅឆ្នាំ ១៩៦០ លើកទី ៣៥
៣១- តើថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ២០១០ ជាថ្ងៃអ្វី ?
ចំៈ ត្រូវនឹងថ្ងៃ ………………………….។
៣២- ដើម្បីរកពត៌មានជាក់លាក់នៅក្នុងសៀវភៅ តើគេត្រូវធ្វើដូចម្តេច ?
ចំៈ តាមរយៈ លិបិក្រម ឬ Index ។
សូមបងផ្ដល់ Data ខ្ឡះដល់ខ្ញុំដោយអនុគ្រោះបានទេ?
ផ្តល់ Data អ្វីដែរ ?