របៀប​ធ្វើ​ប៊ូ​តុង ទាញ​យក ស្រស់​ស្អាត​មួយ​ជាមួយ​នឹង​កម្ម​វិធី Adobe Photoshop

ក្នុង​ការ​រចនា​គេហ​ទំព័រ គឺ​យើង​ត្រូវ​ធ្វើ​ការ​ឌីស្សាញ​នៅ​ក្នុង​កម្ម​វិធី Adobe Photoshop ឬ កម្ម​វិធី​កាត់​ត ផ្សេង​ៗ​ទៀត​ជា​មុន​សិន បន្ទាប់​មក​ទើប​យើង​ធ្វើ​ការ​សរសេរ​កូដ ដោយ​យក​រូប​ភាព​ដែល​យើង បាន ឌីស្សាញ​រួច​ទៅ​ប្រើ។ តែ​ថ្ងៃ​នេះ យើង​មិន​បាន​បង្ហាញ​ពី​របៀប​ឌីស្សាញ​ទាំង​មូល​នៃ​គេហ​ទំព័រ​នោះ​ទេ យើង​គ្រាន់​តែ​បង្ហាញ​ពី​របៀប​ធ្វើ​ប៊ូតុង ទាញយក ប៉ុណ្ណោះ​។
មុន​ដំបូង​យើង​បង្កើត Layer ថ្មី​មួយ បន្ទាប់​មក យក​ជ្រើស​រើស Tool Rounded Rectangle Tool ។

បន្ទាប់​មក​គូស ឲ្យ​ចេញ​ជា​រាង​ប៊ូតុង​ដែល​យើង​ចង់​បាន បន្ទាប់​មក​យើង​បំលែង Shape នោះ​ទៅ​ជា Layer ដោយ Mouse លើ Shape រួច​ចុច​លើ Rasterize Layer។
បន្ទាប់​មក​យើង​កំណត់ ពណ៌​ឲ្យ​វា​ទៅ​តាម​ដែល​យើង​ចង់​បាន ដោយ​ចូល​ទៅ​កាន់ Layer → Layer Style → Color Overlay

បន្ទាប់​មក​យើង​ចុច Mouse ស្តាំ​លើ Layer របស់​ប៊ូតុង​របស់ ហើយ​ចុច​លើ Duplicate Layer។ បន្ទាប់​ពី​នោះ​យើង​នឹង​ទទួល​បាន Button ពីរ។

បន្ទាប់​មក​ទៀត​យើង​កំណត់​ពណ៌​ទៅ​ឲ្យ​ប៊ូតុង ខាង​លើ ដែល​យើង​ទើប​តែ Duplicate ជា​ពណ៌ ស រួច​កាត់​ផ្នែក​ខាង​ក្រោម​ចេញ​។ បន្ទាប់​មក​ទៀត​យើង​ចុច​លើ លេខ ២ ដើម្បី​បន្ថយ Capacity ទៅ​ឲ្យ Button ពណ៌ ស នោះ។

ជា​ចុង​បញ្ចប់​យើង​គ្រាន់​តែ​សរសេរ​អក្សរ ទាញ​យក ពី​លើ​ជា​ការ​ស្រេច។

ប្រសិន​បើ​យើង​ចង់​បាន​ពណ៌​ប៊ូតុង​ផ្សេង​ៗ​ទៀត យើង​ត្រូវ​ធ្វើ​តាម​ដំណាក់​កាល​ដូច​ខាង​ក្រោម

Select លើ Layer button ទាំង​អស់​នោះ រួច​ចុច Mouse → Merge Layer (Ctrl + E)

បន្ទាប់​មក យើង Duplicate ប៊ូតុង​ឲ្យ​បាន​មួយ​ទៀត ដើម្បី​ប្តូរ បន្ទាប់​មក select លើ​ប៊ូតុង​ដែល​យើង ចង់​ប្តូរ​ពណ៌ រួច​ចុច​លើ Image → Adjustments → Hue/Saturation… បន្ទាប់​មក​យើង​ធ្វើ​ការ​កែ​ប្រែ ទៅ​តាម​ដែល​យើង​ចង់​បាន។

ចុចទីនេះ ដើម្បីមើលមេរៀនអំពី Adobe Photoshop ជាច្រើនទៀត

Tagged with: , , , ,
បានចុះផ្សាយក្នុង កាត់តរូបភាព

ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ អាយ​ធី​កូន​ខ្មែរ (Kh itkonkhmer) ចេញ​ផ្សាយ​ហើយ !

ពុម្ព​អក្សរ អាយ​ធី​កូន​ខ្មែរ ត្រូវ ​បាន​ផ្តើម​ធ្វើ​ជា​យូរ​មក​ហើយ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ការ​រវល់​ក្នុង​ការ រៀប​ចំ​មេរៀន​សម្រាប់​គេហ​ទំព័រ ដូច​នេះ ក៏​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ចេញ​ផ្សាយ​។ ប៉ុន្តែ ថ្ងៃ​នេះពុម្ព អាយ​ធី​កូន​ខ្មែរ បាន​ចេញ​ផ្សាយ ដើម្បី​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​ប្រើ​ដោយ​ឥត​ថ្លៃ​។

ដោយ​សារ​តែ​មិន​មែន​ជា​អ្នក​ជំនាញ​ក្នុង​ការ​បង្កើត​ពុម្ព​អក្សរ ដូច​នេះ ពុម្ព​អក្សរ​អាយ​ធី​កូន​ខ្មែរ ប្រាកដ ជា​មាន​ការ​ខ្វះ​ខាត និង ខុស​ឆ្គង​ជាក់​ជា​មិន​ខាន​។ អាស្រ័យ​ហេតុ​នេះ សូម​បង​ប្អូន​ទាំង​អស់​គ្នា​សូម ជួយ​កែ​សម្រួល និង ផ្តល់​ជា​យោបល់​ដល់​ពួក​យើង​ទាំង​គ្នា​ផង​។ ពួក​យើង​រីករាយ​នឹង​ទទួល​ការ​ផ្តល់ មតិ​យោបល់​របស់​បង​ប្អូន​ទាំង​អស់​។

ទោះ​ជា​មិន​មែន​ជា​អ្នក​ជំនាញ ប៉ុន្តែ​ដោយ​សារ​តែ​ចិត្ត​ស្រឡាញ់ និង ចង់​ឲ្យ​ពុម្ព​អក្សរ​ខ្មែរ មាន​ច្រើន និង កាន់​តែ​សំបូរ​​បែប ដូច​នេះ ក៏​បាន​ខិត​ខំ ព្យាយាម​បង្កើត ពុម្ព​អក្សរ​នេះ​ឡើង​។

ចុចទីនេះ ដើម្បីចូលទៅទាញយក

បានចុះផ្សាយក្នុង ខ្មែរយូនីកូដ

កិច្ចការក្រុម: ប្រព័ន្ធ​គ្រប់​គ្រង​ការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ

Super Market Management System​ គឺ​ជា​កិច្ច​ការ​ក្រុម​របស់​និស្សិត​ឆ្នាំ​ទី​២​នៃ​សាកល​វិទ្យា​ល័យ ភូមិន្ទភ្នំពេញ ថ្នាក់ M1 ក្រុម​ទី៣ ជំនាន់​ទី​១៣ ឆ្នាំ​សិក្សា ២០១០​-​២០១១។ អានបន្ត…

បានចុះផ្សាយក្នុង កម្មវិធីគំរូ

Super Market Management System

Super Market Management System​ គឺ​ជា​កិច្ច​ការ​ក្រុម​របស់​និស្សិត​ឆ្នាំ​ទី​២​នៃ​សាកល​វិទ្យា​ល័យ ភូមិន្ទភ្នំពេញ ថ្នាក់ M1 ក្រុម​ទី៥ ជំនាន់​ទី​១៣ ឆ្នាំ​សិក្សា ២០១០​-​២០១១។ អានបន្ត…

បានចុះផ្សាយក្នុង កម្មវិធីគំរូ

ពិតជាងាយស្រួលជាមួយការរចនា Logo តាម online

ជា​ទូ​ទៅ​ដើម្បី​ធ្វើ​ការ​រចនា Logo គឺ​គេ​ប្រើ​កម្ម​វិធី​ដូច​ជា Photoshop, Corel Draw និង កម្ម​វិធី​ផ្សេង​ៗ ទៀត​ជា​ច្រើន​។ ប៉ុន្តែ​កម្មវិធី​ទាំង​នេះ​គឺ​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​តំលើង​វា​នៅ​លើ​ ម៉ាស៊ីន​កុំព្យូទ័រ​របស់​យើង ជា​មុន​សិន​ និង មាន​ការ​ពិបាក​ក្នុង​ការ​រចនា​ទៀត​ផង។ ប៉ុន្តែ​ថ្ងៃ​នេះ អាយធីកូនខ្មែរ នឹង​បង្ហាញ​ពី គេហ​ទំព័រល្អៗចំនួន ៣ ដែល​អាច​ឲ្យ​អាច​រចនា Logo របស់​យើង​តាម​រយៈ​អ៊ិនធ័រណិត ដោយ​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​យើង​ដោយ​មិន​ចាំ​បាច់​តំលើង​នោះ​ទេ មិន​តែ​ប៉ុណ្ណោះ វា​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​រចនា​ទៀត ព្រោះ​វា​មាន​គំរូ​ស្រាប់​ជា​ច្រើន ឲ្យ​យើង និង មាន​ភាព​ស្រស់​ស្អាត។
ខាង​ក្រោម​នេះ​គឺ​ជា​គេហ​ទំព័រ​ទាំង ៣ ដែល​ពួក​យើង​លើក​យក​មក​បង្ហាញ៖

អានបន្ត…

បានចុះផ្សាយក្នុង អ៊ិនធ័រណិត

គន្លឹះ​ខ្លះ​ៗ​អំពី Google ដែល​គេ​មិន​សូវ​បាន​ដឹង

មាន​គន្លឹះ​ជា​ច្រើន​ដែល​យើង​មិន​សូវ​ដឹង​អំពី Google តែ​ពេល​នេះ យើង​សូម​លើក​យក​មក​តែ​មួយ ចំនួន​ដែល​ពួក​យើង​គិត​ថា យើង​ចាំ​បាច់​ប្រើ​តែ​ប៉ុណ្ណោះ។

អានបន្ត…

បានចុះផ្សាយក្នុង អ៊ិនធ័រណិត

P.P.M Management System Assignment

P.P.M Management System គឺជាកិច្ចការក្រុមរបស់និស្សិតនៃ សកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ ថ្នាក់ M7 ក្រុមទី៦ ជំនាន់ទី១៣ ឆ្នាំសិក្សា ២០១០-២០១១។

ណែនាំដោយ:

លោកសាស្ត្រាចារ្យ ឃាម ហុង

សមាជិកក្រុម:

១. Lanh Voreak
២. San Samprasith
៣. Seng Socheat
៤. Yet Ratana
៥. Chhun Puthsokphearom

ចុចទីនេះដើម្បីចូលទៅទាញយក

បានចុះផ្សាយក្នុង កម្មវិធីគំរូ
Advertisement
ប្លុកដៃគូ
ប្រកាសថ្មីៗ
ចំនួនអ្នកកំពុងទស្សនា

សូមស្វាគមន៍

ចំនួនអ្នកទស្សនាសរុប

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 120 other followers

តាមដាន

Get every new post delivered to your Inbox.

Join 120 other followers