អាយធីកូនខ្មែរ.com ចេញផ្សាយហើយ :)

សួរស្តីមិត្តភក្តិ និង បងៗ អ្នកភូមិ  WordPress ទាំងអស់គ្នា 🙂 !

អាយធីកូនខ្មែរ សូមអធ្យាស្រ័យដែលអស់រយៈជាច្រើនដែល ប្លុក អាយធីកូនខ្មែរ មិនបានធ្វើការប្រកាសអត្ថបទថ្មីៗ សម្រាប់ចែករំលែកដល់បងប្អូនទាំងអស់គ្នា។

មូលហេតុដែលធ្វើឲ្យពួកយើងមិនបានប្រកាសអត្ថបទថ្មីៗ ព្រោះតែយើងទាំងអស់គ្នារវល់រៀបចំគេហទំព័រថ្មីមួយទៀតគឺ itkonkhmer.com

ហើយឥឡូវនេះ itkonkhmer.com ក៏បានចេញផ្សាយជាផ្លូវការហើយ ដូចនេះ សូមបងប្អូនទាំងអស់គ្នាដែលតែងតែជួយគាំទ្រ ប្លុកអាយធីកូនខ្មែរ សូមជួយបន្តការគាំទ្រ គេហទំព័រថ្មី របស់ អាយធីកូនខ្មែរ ផង :)។

សូមអរគុណ !

បានចុះផ្សាយក្នុង ដំណឹង

ពុម្ពអក្សរខ្មែរយូនីកូដ អាយធីកូនខ្មែរ(Kh Itkonkhmer) នឹងចេញក្នុងពេលឆាប់ៗ

សួរស្តីមិត្តទាំងអស់គ្នា! បន្ទាប់ពីបានដាក់ឲ្យប្រើពុម្ពអក្សរខ្មែរយូនីកូដ ខ្មែរព្រៃវែង រួច អាយធីកូនខ្មែរមិនមានពេលធ្វើ ពុម្ពអក្សរទៀតសោះ ព្រោះរវល់នឹងការសិក្សា។ បន្ទាប់ពីបានសម្រាកពីការសិក្សា និង ដោយសារការឃើញបងប្អូនទាំងអស់គ្នាបានចំណាយពេលវេលដ៏មានតំលៃមកបង្កើតពុម្ពអក្សរខ្មែរយូនីកូដ ដើម្បីចែករំលែកដល់កូនខ្មែរទាំងអស់គ្នា ដូចនេះហើយក៏បានធ្វើឲ្យ អាយធីកូនខ្មែរមានកម្លាំង បង្កើតឡើងនូវពុម្ពអក្សរខ្មែរយូនីកូដថ្មីមួយដែរ ដែលមានឈ្មោះថា អាយធីកូនខ្មែរ (Kh Itkonkhmer)។

មិនដឹងថាហើយនៅពេលណាទេបងប្អូនទាំងអស់គ្នា ព្រោះធ្វើវាផ្ទាល់នៅក្នុង Font Creator មិនទាញមកពី CorelDrew អីទេ ព្រោះអត់ចេះ ហិហិ 😀 ! តែនឹងព្យាយាមធ្វើឲ្យរួចក្នុងពេលឆាប់ ៗ :)!

អាយធីកូនខ្មែរ ពិតជាសប្បាយចិត្តជាខ្លាំងដែលបានឃើញពុម្ពអក្សរខ្មែររបស់យើងមានជាច្រើន និងមានភាពសំបូរបែបទៀតផង ហើយសង្ឃឹមថាទៅថ្ងៃមុខ ពុម្ពអក្សរខ្មែរយើងកាន់តែសម្បូរបែបជាងនេះទៅទៀត :)។

ខាងក្រោមនេះគឺជាពុម្ពអក្សរខ្មែរយូនីកូដថ្មីៗដែលបង្កើតឡើងដោយបងប្អូនអ្នកភូមិវ៉ដប្រេស :

Khmer Beginner

Khmer Element

Khmer Samady KS font

KhmerDLStation Korea

KhmerDLStation TNRB

– និង នៅមានជាច្រើនទៀត …

Tagged with: ,
បានចុះផ្សាយក្នុង ខ្មែរយូនីកូដ

សូមជួយដោះស្រាយផងបងប្អូនទាំងអស់គ្នា?

សួរបងប្អូនវ៉ដប្រេសទាំងអស់គ្នា 🙂 ! ថ្ងៃមានមិត្តភក្តិបានសួរអំពីបញ្ហានៃការតម្តើងវីនដូ៧ ហើយ អាយធីកូនខ្មែរអត់ដឹងមកពីមូលហេតុអីទេ ហិហិ 😀 ! ចឹងបងប្អូនទាំងះអស់គ្នាជួយដោះស្រាយផង 🙂 !

ខាងក្រោមនេះគឺជាសំណួរដើមរបស់គាត់ :

សូមជួយដោះស្រាយផងហេតុអ្វីនៅពេលដែល Setup Windows 7 ហើយ វាចេញ ផ្ទាំងនៅលើ Screen តូចម្លេះ គឺវាចេញមិនពេញទេ តើធ្វើយ៉ាងដូចម្តេច សូមជួយដោះស្រាយផង។ សូមអគុណ

// សួរដោយ : RA

សូមអរគុណ :)!

Tagged with: , ,
បានចុះផ្សាយក្នុង ចំនេះដឹងផ្នែកផ្នែកកុំព្យូទ័រ, Window

រំលឹកមេរៀន Database

Database system

បានចុះផ្សាយក្នុង ទាញយកកម្មវិធី, មេរៀន SQL, មេរៀន VBA, Ms Access

រូបមន្តខ្លះៗ មេរៀន Microprocessor

Microprocessor

បានចុះផ្សាយក្នុង ទាញយកកម្មវិធី

Database Assignment – cS Clinic Management 1.0

cS Clinic Management 1.0

Read more ›

Tagged with: , , ,
បានចុះផ្សាយក្នុង កម្មវិធីគំរូ, Ms Access

Database Assignment – sunrise Informatics Center

Sunrise Informatics Center Management គឺជា Database Assignment ដែលកសាងឡើងដោយនិស្សតឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រុមទី8 ថ្នាក់ M៧ ជំនាន់ទី១៣ ឆ្នាំសិក្សា ២០១០ – ២០១១ ។

សូមអរគុណចំពោះក្រុមទី 8 នៃ ថ្នាក់ M៧ ឆ្នាំទី២ ជំនាន់ទី១៣ នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានផ្តល់ Assignment នេះដើម្បីជាការចែករំលែក។ សូមអរគុណ !

Sunrise Informatics Center Management

សមាជិកក្រុមទី៨ ថ្នាក់ M7 ជំនាន់ទី១៣
1.Beng Thona(Team Leader)
2.Heng Venghok
3.Eang Meth
4.Mean Cheysambath
5.Lean Lyvann

ចុចទីនេះដើម្បីទាញយក

Tagged with: ,
បានចុះផ្សាយក្នុង កម្មវិធីគំរូ, Ms Access
Advertisement
ប្លុកដៃគូ
ប្រកាសថ្មីៗ
ចំនួនអ្នកកំពុងទស្សនា

សូមស្វាគមន៍

ចំនួនអ្នកទស្សនាសរុប

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 137 other followers