ដើម្បីឲ្យការកសាងប្រព័ន្ធគ្រប់គ្រង(Database System) មួយដែលមានសោភ័ណភាពល្អ និង មានភាពទាក់ទាញ គឺយើងត្រូវផ្តោតទៅលើ Interface ។ Flash គឺជាឯកសារមួយប្រភេទដែលផ្តោតសំខាន់ទៅលើ animation ដូចនេះដើម្បីឲ្យ Interface របស់កម្មវិធីរបស់យើងដែលបានបង្កើត ឲ្យវាមានភាពទាកទាញយើងអាចតុបតែងវាដោយប្រើ ឯកសារ Flash បាន។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដើម្បីទាញឯកសា Flash ចូលទៅក្នុង Ms Access 2010 :
មុនដំបូងយើងបើក ឯកសារ Ms Access របស់យើង រួចបើក Form ណាដែលយើងចង់ទាញឯកសារ Flash ចូល បន្ទាប់មកទៀតយើងចុចទៅលើ ActiveX Controls ដើម្បីទាញយកនូវ Object ដើម្បីដាក់ឯកសារ flash របស់យើង។
បន្ទាប់មកពីយើងចុចទៅលើ ActiveX Controls រួចមកវានឹងបង្ហាញនូវផ្ទាំងដែលមាន Control ជាច្រើនសម្រាប់ឲ្យយើងយកទោប្រើប្រាស់ តែដើម្បី ទាញឯកសារ Flash យើងត្រូវជ្រើសរើស Control មួយដែលមានឈ្មោះថា Shockwave Flash Object រួចចុច OK។
បន្ទាមកយើងនឹងបាននូវ Object មួយសម្រាប់ទាញយកឯកសារ Flash មកបង្ហាញនៅក្នុង Ms Access ប៉ុន្តែវាមិនទាន់រួចរាល់នោះទេ យើងត្រូវធ្វើការកំណត់ Propertise បន្ថែមទៀតដូចខាងក្រោម
Playing : Yes
Loop : Yes
EmbedMovie : Yes
Scale : ShowAll
wmode : window
Quality : 1 (High)
Movie : FULL PATH Name to the .SWF file
ខាងក្រោមនេះគឺលទ្ធផលដែលយើងបានទាញឯកសារ Flash ចូលទៅក្នុង Ms Access 2010
សូមអរគុណដែលចូលទស្សនា ហើយ ព័ត៌មានវិទ្យាកូនខ្មែរ សូមអធ្យាស្រ័យចំពោះកំហុសឆ្គង ហើយពួកយើងរង់ចាំទទួលការណែនាំ ជានិច្ច ! សូមអរគុណ :D!
ឆ្លើយតប