របៀបបំលែងអត្តបទដែលជាពុម្អអក្សរ Limon មកជាយូនីកូដ

វិធីសាស្ត្រក្នុងការបំលែងអត្ថបទដែលជាប្រភេទពុម្ពអក្សរ Limon មកជាពុម្ពអក្សរយូនីកូដ គឺមានមិត្តដទៃបានប្រកាសម្តងរួចមកហើយ តែនៅពេលនេះ ពត៌មានវិទ្យាកូនខ្មែរ សូមលើកយកមក ប្រកាសម្តងទៀតដើម្បីឲ្យកាន់តែច្បាស់ និង ដើម្បីឲ្យចំនេះដឹងនេះ ចែករំលែកបានទូលំទូលាយ ។

ជាការពិតណាស់ កាលដែលមិនទាន់មានវិធីសាស្រ្តនេះ ប្រសិនបើយើងមានអត្ថបទ និង ឯកសារដែលជា ពុម្ពអក្សរ លូមូន ហើយ ចង់ប្តូរ មកជា ពុម្ពអក្សរ យូនីកូដ យើងច្បាស់ជាត្រូវ អង្គុយវាយសារជាថ្មីមិនខាន ។ តែពេលនេះលែងលំបាកទៀតហើយ ព្រោះយើងមានវិធីសាស្ត្របំលែង ដែលមានភាពងាយស្រួល និង រហ័សទៀតផង ។

ដំណើរការនៃការបំលែង

១. មុនដំបូងយើងត្រូវ តំលើងកម្មវិធី Khmer Converter១.៥ ជាមុនសិន ( បើមិនមាន សូមចុចទីនេះ ) ។

២. បន្ទាប់ពីតំលើងរួចហើយ យើងតំណើរការវា ពេលនោះវានឹងចេញដូចខាងក្រោម

khmerConverter1

ណែនាំ :

បើឯកសាររបស់យើងជាប្រភេទ ឯកសារ Microsoft Word នោះ យើងមិនអាចបំលែងបានទេ ព្រោះកម្មវិធីនេះ ស្គាល់តែឯកសារជាប្រភេទ Text , Wep page និង .odt ( ប្រភេទឯកសាររបស់ Open Office ) តែប៉ុណ្ណោះ ដូចវិធីសាស្ត្រ មានតែមួយនោះទេ គឺយើងត្រូវ ចំលង ( Copy ) អត្ថបទរបស់យើងចេញពី Microsoft Word មកដាក់នៅក្នុង OpenOffice ( ការិយាល័យខ្មែរ ) រួចធ្វើការរក្សាទុក ។

ចំណាំ : ឯកសារដែរយើងត្រូវយកមកបំលែង ត្រូវមានឈ្មោះជា អង់គ្លេស ប្រសិនបើជាឈ្មោះជាអក្សរខ្មែរ នោះវាមិនស្គាល់ទេ ។

៣. ខាងក្រោមនេះគឺជា ល្បះបីឃ្លាយើងខ្ញុំតាមពុម្ពអក្សរលីមូន នៅក្នុងកាលវិយាល័យខ្មែរ

khmerConverter

តោះ យើងបំលែងឲ្យទៅជាពុម្ពអក្សរយូនីកូដទាំងអស់គ្នា Open-mouthed smile!

khmerConverter២

វាមានភាពងាយស្រួលណាស់ក្នុងការបំលែង ដោយយើងគ្រាន់តែ ជ្រើសរើស ឯកសារ ដែលយើងចង់ធ្វើការបំលែង ( និង កំណត់ផ្សេងៗទៀតដូចបានប្រាប់ខាងលើ ) រួច ចុចលើ ប៊ូតុង Convert ជាការស្រេច ។khmerConverter3

៤. លទ្ធផលក្រោយពីការបំលែងខាងលើ

khmerConverter4

ចំពោះការបំលែងពី យូនីកូដទៅ លីមូន វិញគឺគ្រាន់តែប្តូរទៅ Unicode to Legacy រួចធ្វើការបំលែងស្រដៀងទៅនឹង ការបំលែងពី លីមូន ទៅ យូនីកូដ ដែរ ។

ជាចុងក្រោយ សូមអធ្យាស្រ័យពីសំណាក់មិត្តអ្នកទស្សនាទាំងអស់ចំពោះការ ខ្វះខាត ឬ ខុសឆ្គងណាមួយ !

សូមអរគុណ ចំពោះការចូលទស្សនា​ !

អំពីម្ចាស់ប្លក

រៀនដើម្បីខ្លួនយើង និង ដើម្បីប្រទេសជាតិ

Tagged with:
បានចុះផ្សាយក្នុង ខ្មែរយូនីកូដ, ចំនេះដឹងផ្នែកផ្នែកកុំព្យូទ័រ
18 comments on “របៀបបំលែងអត្តបទដែលជាពុម្អអក្សរ Limon មកជាយូនីកូដ
  1. សុភ័ណ្ឌ និយាយថា ៖

    nice share…😀

  2. អាទិទេពចម្បាំង និយាយថា ៖

    ស្អីគេទៅការិយាល័យខ្មែរ?

  3. khmermen និយាយថា ៖

    មាន​កម្មវិធី​អ្វី​ដែល​បំលែង​ពី​Microsoft Office អត់

  4. អាទិទេពចម្បាំង និយាយថា ៖

    ខ្ញុំអត់ដែលមានការិយាល័យខ្មែរនិងផង ទៅរកឯណាមានទៅ?

  5. khmerling និយាយថា ៖

    ខ្ញុំទើបតែដឹង កាលពីមុនខ្ញុំតម្លើងកម្មវិធីបំលែងនេះហើយ រួចចាប់បំលែងឯកសារដោយត្រង់ចេញពី Microsoft word ។ ជាលទ្ធផលគឺមិនបានអីសោះ ហើយចេះតែគិតថាកម្មវិធីនេះគ្មានប្រសិទ្ធភាព ។ អរគុណច្រើនដែលបានចែករំលែ ។

  6. ពេលខ្ញុំចំលងដាក់ក្នុង​Tex File រួច Convert វា ជាលទ្ធផលគឺប្តូរបានមែន​តែជើងដៃ និង​ ស្រះ ខ្លះ វារៀមចំមិនត្រឹមត្រូវ
    អាចជួយបានទេ សូមប្រាប់ផង ។ សូមអរគុណបានជួយចែករំលែក ។

  7. បុរិន្ទ និយាយថា ៖

    ខ្ញុំធា្លប់សាកពីបីដង បំលែង លីមូនទៅ យូនីកូដមិនត្រូវសោះ

  8. សុធី និយាយថា ៖

    សួស្តី បងកូនខ្មែរ!
    ខ្ញុំចង់បាន​ ខ្មែរយូនីកូដសំរាប់បញ្ចូលក្នុង Mac ហើយនឹងរបៀបបញ្ចូល តើបងមានទេ?
    បើមានសូមផ្ញើរអោយខ្ញុំផង! សូមអរគុណទុកជាមុន។

  9. ស្រីនុច GIC ITC និយាយថា ៖

    អគុណបងកូនខ្មែរ!!!! ដែលបានចែករំលែក កម្មវិធីនេះ
    ហើយខ្ញុំចង់សុំអោយបង​ ជូយចែករំលែក នូវ programing ដែលទាក់ទងទៅនឹង ការប្រើប្រាស់ array នៅក្នុង java រូមទាំងឧទាហរណ៏ខ្លះៗផង ។
    សូមអគុណទុកមុនណាបង!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Advertisement
ប្លុកដៃគូ
ប្រកាសថ្មីៗ
ចំនួនអ្នកកំពុងទស្សនា

សូមស្វាគមន៍

ចំនួនអ្នកទស្សនាសរុប

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 136 other followers

%d bloggers like this: