ប្តូរផ្ទាំង Log on នៅក្នុង Window 7

pic-log-on

សួរស្តីមិត្តទាំងអស់គ្នា ! ជាធម្មតានៅពេលយើងបើកកុំព្យូទ័រ វានឹងចេញផ្ទាំងជា Default គឺ​ផ្ទាំង Window 7 ។ តែនៅពេលនេះយើងអាចប្តូររូបភាពនេះ ដោយដាក់រូបភាពផ្ទាល់ខ្លួនរបស់យើងបាន ។ នៅខាងលើនេះគឺជារូបភាពដែលយើងខ្ញុំបានឌីស្សាញដាក់ជា Logo និង បន្ថែមអក្សរ រួចកំណត់ឲ្យវាចេញនៅពេលដែល យើងបានបើកកុំព្យូទ័រ ។

ខាងក្រោមនេះគឺជាវិធីដើម្បីប្តូរផ្ទាំងរូបភាពនៅពេលបើកកុំព្យូទ័រ៖

១. ចូល Regedit ដោយចុច Window Key + R រួចចូលដូចខាងក្រោម HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Authentication\LogonUI\Background បន្ទាប់មកចុចពីរដងទៅលើ DWORD Key OEMBackground រួចកែតំលៃរបស់វាពី ០ ទៅជា 1 ។

២. ដំណាក់កាលនេះគឺយើងត្រូវរករូបភាពដែលយើងចង់ដាក់ តែត្រូវកំណត់រូបភាពដែលយើងចង់យកមកដាក់នេះ ឲ្យវាត្រូវនឹងទំហំរបស់អេក្រង់កុំព្យូទ័ររបស់យើង ។

៣.បន្ទាប់មកចូលទៅកាន់ Window\system32\oobe\info\backgrounds ( ករណីបើនៅក្នុង folder oobe អត់មាន folder info ដូចនេះយើងត្រូវបង្កើតវាដោយខ្លួនឯង គឺត្រូវបង្កើត Folder info រួចចូលក្នុងfolder info ដើម្បីបង្កើត folder backgrounds )។ បន្ទាប់មកទៀតយើង Copy រូបភាពរបស់យើងមកដាក់ក្នុង folder backgrounds ដែលយើងបានចូលខាងលើនេះ ដោយ ដាក់ឈ្មោះរូបភាពរបស់យើងជា backgroundDefault.jpg

បន្ទាប់ពីបានធ្វើដូចខាងលើរួច យើងចាប់ផ្តើមកុំព្យូទ័រយើងជាថ្មី ពេលនេះយើងនឹងឃើញរូបភាពរបស់យើងដែល យើងបានដាក់ហើយ ។

សូមអរគូណចំពោះការចូលទស្សនា ! បើមានកំហុសឆ្គងសូមជួយណែនាំផង !

អំពីម្ចាស់ប្លក

រៀនដើម្បីខ្លួនយើង និង ដើម្បីប្រទេសជាតិ

បានចុះផ្សាយក្នុង ចំនេះដឹងផ្នែកផ្នែកកុំព្យូទ័រ, Window
14 comments on “ប្តូរផ្ទាំង Log on នៅក្នុង Window 7
  1. samdy និយាយថា ៖

    សួស្តីបង ITkunkmer សូមជួយប្រាប់ ចំនុចទី៣ ម្ដងទៀតឲ្យបានច្បាស់ បានទេព្រោះខ្ញុំអត់សូវយល់ទេ។​​ thank you….🙂

  2. សួរស្តី ! អូរចំនុចនេះគឺ បន្ទាប់ពីយើងបានធ្វើការផ្លាស់ប្តូរតម្លៃនៅក្នុង Regedit នៅក្នុងចំនុចទី២រួច បន្ទាប់មកយើងបិទផ្ទាំង Regedit ចោល ទើបយើងចូលចំនុចទី៣ ។
    ក្នុងចំនុចទី៣នេះ គឺយើងចូលនៅទៅកាន់ Drive C: រួចចុចលើ Window –> system32 –> oobe –> info –> backgrounds ។ ហើយករណីដែលយើងចូលទៅដល់ folder ” oobe ” ហើយ តែអត់មានឃើញ folder “info” ដូចនេះយើត្រូវតែបង្កើតវាដោយខ្លួនឯង គឺ បង្កើត foler “info” បន្ទាប់មក បង្កើត folder “backgrounds”នៅក្នុង folder “info” ទៀត ។ ពេលដែលយើងចូលដល់ folder “backgrounds” ហើយ បន្ទាប់មកទៀតយើង Copy រូបភាពដែលយើងចង់ដាក់មក Past នៅក្នុង folder “backgrounds”នេះជាការស្រេច រួចចាប់ផ្តើមកុំព្យូទ័រយើង សារចាថ្មី ពេលនោះយើងនឹងបានឃើញរូបភាពដែលយើងបានដាក់ហើយ ។ បើមានត្រង់ណាមិនច្បាស់សូមសួរម្តងទៀតណា ! សូមអរគុណដែលចូលទស្សនា !

  3. Help Get Money និយាយថា ៖

    ពិតជាឆ្លាតមែន!

  4. អែម ចាន់​បុទុំ និយាយថា ៖

    ដាក់អត់បានចឹង ជួបប្រាប់ផង

  5. ឌីយ៉ា និយាយថា ៖

    អត់​ហ៊ាន​ប៉ះ​ពាល់​ស៊ីសស្តឹម​ទេ ខ្លាច! !!!

  6. កូន អ្នកស្រែ និយាយថា ៖

    ឡូយផស់គេមែន! អរគុណដែលបានចែករំលែក!😀

    • បាទអរគុណ ! សូមស្វាគមន៍ដែលចូលមកលេងប្លុករបស់យើងទាំងអស់គ្នា😀 !

      • ជំនោរ និយាយថា ៖

        មិនអាចកាត់បានទេ ចំពោះរូបដែលមាន​ឈ្មោះថា “background” តើត្រូវធ្វើយ៉ាងណាទៅ ហើយនៅក្នុង oobe គ្មាន folder background ទេ។ ខ្ញុំមានបញ្ហាដូចជាលោក អែម ចាន់បទុម ដែរ ធ្វើយ៉ាងណា?

      • សួរស្តី ជំនោរ! ចំពោះដែរនៅក្នុង oobe អត់មាន Folder backgroun ដូចនេះយើងត្រូវបង្កើតវាដូចខាងក្រោម :
        ទីមួយយើងត្រូវបង្កើត Folder ” info ” (ដែលស្ថិតនៅក្នុង oobe) រួចយើងចុចចូលទៅក្នុង Folder ” info ” រួចយើងបង្កើត Folder ” backgrounds ” មួយទៀត ( ដែលស្ថិតនៅក្នុង info ) បន្ទាប់មក ទើបយើង Copy រូបភាពរបស់យើង ដាក់ចូលក្នុង Folder ” backgrounds ” បន្ទាប់មកកែឈ្មោះរូបភាពនោះជាការស្រេច។
        តើចំលើយនេះត្រូវនឹងសំនួរដែលចង់សួរ ដែរទេ ? បើមានមានបញ្ហា សូមសួរម្តងទៀតណា ! អរគុណ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Advertisement
ប្លុកដៃគូ
ប្រកាសថ្មីៗ
ចំនួនអ្នកកំពុងទស្សនា

សូមស្វាគមន៍

ចំនួនអ្នកទស្សនាសរុប

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 136 other followers

%d bloggers like this: