របៀបធ្វើរូបភាពមានចលនាក្នុង Adobe Photoshop

ការបង្កើតរូបភាពមានចលនានៅក្នុងកម្មវិធី Adobe Photoshop នេះវាមិនភាពរស់រវើកដូចធ្វើនៅក្នុងកម្មផ្សេងៗដូចជាកម្មវិធី Adobe Flash នេះទេ តែវាក៏អាចជួយយើងខ្លះៗដែរ ជាពិសេសសម្រាប់មកតុបតែងលើ វែបសាយ និង ប្លុក ។ យើងអាចធ្វើជាប៊ូតុង ឬ អ្វីៗផ្សេងទៀត ។

ខាងក្រោមនេះ វារបៀបធ្វើជារូបភាពមានចលនា សម្រាប់បញ្ជាក់ប្រាប់អ្នកទស្សនាថា អត្ថបទរបស់យើង () ទើបតែបាន Post ឬ Udate ជាដើម ។

១. បើកកម្មវិធី Adobe Photoshop

២. រួចចុចលើ File – – > New – – > កំណត់ទំហំរបស់ File របស់យើង ដូចជា 640×480  – – > រួចកំណត់យក Background Contents : ទៅជា Transparent  – – >  OK

image

៣. បន្ទាប់មក យកយក យើងចុចអក្សរ ( T ) ដើម្បីចូលទៅឧបករណ៍សម្រាប់សរសេរអក្សរ ។ បន្ទាប់ពីយើងសរសេររួចហើយ យើងដាក់ style ឲ្យវា ដោយចុចលើ Layer – – > Layer Style – – > Color Overlay

– Color Overlay : សម្រាប់កំណត់ពណ៌ទៅឪ្យអក្សរបស់យើង ( នៅក្នុងនេះខ្ញុំដាក់ពណ៌ឲ្យទៅអក្សររបស់យើងជា ពណ៌ស )

បន្ទាប់មកទៀត នៅក្នុង Layer Style នេះដដែល យើងចុចលើ Strock . . ( ប្រើសម្រាប់កំណត់ Border ឲ្យអក្សរបស់យើង  មានដូចជាកំណត់ពណ៌របស់ Borde និង កំណត់កំរាស់ជាដើម )

បន្ទាប់ពីកំណត់ Border រួចហើយយើងចុចលើ OK ។

image

៤. ដំណាក់កាលនេះជាដំណាក់កាលកំនត់ឲ្យអក្សររបស់យើងមានចលនា គឺធ្វើឲ្យវាប្តូរពណ៌ទៅវិញទៅមក

យើងត្រូវចុចលើ Menu : Window – – > Animation  បន្ទាប់មកវានឹងចេញផ្ទាំងមួយនៅខាងក្រោម

នៅក្នុង Adobe Photoshop CS 5 វាមានពីរជំរើសគឺ មាន Timeline Animation និង Frame Animation ។ ហើយ Default របស់វា វានឹងចេញ Timeline Animation ។ ដោយ Timeline Animation មានលក្ខណៈពិបាកប្រើដូចនេះ យើងអាចប្តូរទៅជា Frame Animation ដោយចុចប៊ូតុងនៅខាងស្តាំ ។

image

បន្ទាប់ពីយើងប្តូរទៅជា Frame Animation​ រួចវានឹងចេញដូចខាងក្រោម

image

ឥឡូវនេះយើងមានតែ ១ Frame ទេ ដូចនេះមានន័យថាអក្សររបស់យើងមិនមានចលនាទេ ដើម្បីឲ្យរូបភាពរបស់យើងមានចលនា គឺយើងបន្ថែម ចំនួន Frame ទៅឲ្យ File របស់យើង ។ កាលណាយើងចង់បានឲ្យអក្សររបស់យើងមានចលនាផ្សេៗជាច្រើនគឺយើងបង្កើត Frame ទៅតាមនោះដែរ ។

តែពេលនេះខ្ញុំចង់បានតែឲ្យអក្សររបស់យើងមានចលនាតែពីរទេ គឺប្តូរពណ៌ពីពណ៌ ខៀវ ទៅពណ៌ ក្រហម ដូចនេះ យើងត្រូវការតែ ពីរ Frame ទេ ។

ដើម្បីបង្កើត Frame យើងចុចលើប៊ូតុង Duplicate Selection frame

image

ពេលនោះ យើងនឹងបាន Frame ពីរហើយ តែ Frame ទីពីរ របស់យើង វាមានលក្ខណៈដូចនឹង Frame ទី១ ដែរ ។ ការធ្វើរូបភាពមានចលនានៅក្នុងកម្មវិធីនេះ គឺវាបង្ហាញពី Frame និមួយៗរបស់វា គឺលេងពី Frame ទី១ ដល់ Frame បញ្ចប់ ។ ដូចនេះដើម្បី ឲ្យរូបភាពរបស់យើង មើលទៅដូចមានចលនានោះ គឺយើងត្រូវកំណត់ឲ្យ Frame និមួយរបស់យើងខុសៗគ្នា ជាការស្រេច ។

ដូនចនេះ យើងត្រូវកែ Style អក្សរដែលស្ថិតនៅក្នុង Frame ទី ២ ទៅជាពណ៌ផ្សេងខុសពី Frame ទី១ (ដោយចុចលើ Frame ទី២ រួចធ្វើការកែប្រែ )  (នៅក្នុងនេះខ្ញុំបានកែ Border របស់វាទៅជាពណ៌ក្រហម )

image

រួចយើងកំណត់រយៈពេលលេងរបស់ Frame និមួយៗជាការស្រេច ។ ពេលនេះយើងអាច សាកបានហើយ ដោយចុចលើប៊ូតុង Play ។

មិនត្រឹមតែធ្វើដូចនេះទេ យើងអាចធ្វើអ្វីផ្សេងៗទៀតតាមតំរូវការបស់យើង ដូចជាធ្វើជាប៊ូតុងសម្រាប់ ដោនឡូដ ដែលមានចលនាជាដើម ។

៥. ជាចុងបញ្ចប់ គឺយើងត្រូវធ្វើការ Save ឯកសាររបស់ ។ ក្នុងការ Save នេះ បើយើង Save តាមលក្ខណៈរូបធម្មតា នោះវានឹងមានចលនានោះទេ ។ តែមុននឹង Save យើងត្រូវកំណត់ File របស់យើងសារជាថ្មីសិន ព្រោះមានទំហំធំពេក ដូចនេះយើងចុចលើ Tools : Crop ( ឬ ចុចអក្សរ C ) រួចយកទៅតំរឹមត្រឹមតែអក្សររបស់យើងបានហើយ ។

image

រួចចុច Enter ។

របៀប Save ៖

ចុចលើ File – – > Save As For Web and Device.. – – >  រួចប្តូរវាទៅជាប្រភេទ Gif – – > Save

image

នៅពេលនេះយើងបានរូបភាពមានចលនាដែលយើងត្រូវការហើយ​ Smile

សូមអរគុណដែលចូលទស្សនា ហើយ បើមានកំហុសខុសឆ្គងសូម អធ្យាស្រ័យផង សូមអរគុណ !

អំពីម្ចាស់ប្លក

រៀនដើម្បីខ្លួនយើង និង ដើម្បីប្រទេសជាតិ

Tagged with: ,
បានចុះផ្សាយក្នុង កាត់តរូបភាព
15 comments on “របៀបធ្វើរូបភាពមានចលនាក្នុង Adobe Photoshop
  1. ហនុមាន និយាយថា ៖

    អរគុណ សុំចម្លងដាក់បន្ត សំរាប់មិត្តយើងពេលករោយបានរ៉េ ?

  2. ហនុមាន និយាយថា ៖

    កុំបារម្ភអីប្អូនធ្វើបានល្អហើយ សូមបន្ទកិច្ចការទៅមុខទៀត ! បងអរគុណ ហើយក៏សូមជំរាបលាម៉ារយះសិនព្រោះត្រូវទៅធ្វើការខាងក្រៅ ជំរាបលា !

  3. cambomaths និយាយថា ៖

    ល្អណាស់!!!

  4. មិចធ្វើអត់ចេញចុះបងប្រុស

  5. អាយធីកូនខ្មែរ និយាយថា ៖

    ម៉េចបានអត់ចេញ?​ មានបញ្ហាអីដែរ?

  6. សួស្តីអាយធីកូនខ្មែរ ខ្ញុំសុំរំខានឲជួយលប់ Logo TTCS ចោលផងព្រោះខ្ញុំបានលប់ប្លកនេះចោលហើយ ។ សូមជួយដាក់ថ្មីនេះផង អរគុណធំៗ http://media0.webgarden.com/images/media0:4e5455e27ef33.jpg/Logo%20new%2001.jpg😀

  7. លី ហេង និយាយថា ៖

    ខ្ញុំពេញចិត្តនិង ការចែករំលែកនេះណាស់។
    តើបងមានចំណេះដឹងណាទាក់ទងនិង Adobe Photoshop ទៀតទេ សូមបងជួយ Upload បន្ថែមទៀតផង ។
    សូមមានជោគជ័យក្នុងការងាររបស់បង សូមអរគុណ!!

  8. Ra_Rain និយាយថា ៖

    អរគុណបង​!!​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Advertisement
ប្លុកដៃគូ
ប្រកាសថ្មីៗ
ចំនួនអ្នកកំពុងទស្សនា

សូមស្វាគមន៍

ចំនួនអ្នកទស្សនាសរុប

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 136 other followers

%d bloggers like this: