សូមទោសចំពោះការរង់ចាំ ហើយក៏សូមអរគុណជាខ្លាំងដែលបងប្អូនជួយគាំទ្រ និង រង់ចាំការទាញយកពុម្ពអក្សរនេះ ។
តែមិនឲ្យបងប្អូនរង់ចាំយូរទេ នៅថ្ងៃនេះ(១៧ ១០ ២០១០) យើងអាចទាញយកពុម្ពអក្សរ ខ្មែរព្រៃវែង យកទៅប្រើបានហើយ ។
នេះជាលើកទី១ហើយដែលខ្ញុំបានបង្កើតពុម្ពអក្សរ ដូច្នេះបើមានកំហុសឆ្គងណាមួយសូមជួយកែសម្រួលខ្ញុំផង ។
ហើយខ្ញុំសូមអរគុណមិត្តរួមក្រុមទាំងអស់គ្នា(ពត៌មានវិទ្យាកូនខ្មែរ) ដែលបានជួយកែសម្រួល ។
សូមអរគុណចំពោះការគាំទ្រពុម្ពអក្សរខ្មែរយូនីកូដ ខ្មែរព្រៃវែង !
ចំពោះញ៉ុមការរងចាំនេះមិនយូរពេកនោះទេ !!
អរគុណច្រើនណាពត៌មានវិទ្យាកូនខ្មែរ 🙂
បាទ ចឹងអរគុណច្រើនហើយ ! ហើយសូមអរគុណដែលគាំទ្រពុម្ពអក្សរនេះ ! តែកុំភ្លេចចែករំលែកបន្តផងណា 😀 !
មិនអីទេ……អារឿងចែករំលែកនេះជាជំនាញរបស់ញ៉ុមហើយ…..:lol:
ពិតមែន ?? អរគុណហើយចឹង ហិហិ 😀 !
😀
លឿនមែន! Thank you Thank you!
អូរ អត់អីទេ 😀 ! អរគុណហើយដែលជួយគាំទ្រពុម្ពអក្សរនេះ !!
ស្អាតណាស់! សុំប្រើដែរហើយ និយាយចឹង ប្រើក្នុង Photoshop បានទេ?
អូរប្រើបានតើ 😀 ! បាទបង ពុម្ពអក្សរអាចប្រើក្នុង photoshop បាន ។ ហើយសូមអរគុណបងហើយដែលជួយគាំទ្រពុម្ពអក្សរនេះ 😀 !
thanks,
អត់អីទេ ! 😀
មានស្នាដៃល្អមែន! អរគុណដែលបានចែករំលែក
អរគុណច្រើនហើយដែលជួយគាំទ្រ 😀
ប្អូនហ្អា ! បងអរគុណដែលបានដាក់អោយទាញយក បងបានយកទៅសាកជាមួយ ក្រុមម៉ាក់(MacOS X 10.6.4) ផ្នែក Photoshop CS 5, Illustrator CS 5, Microsoft Word គឺដើរល្អ ជា ធម្មតា តែ ចំពោះ Excel, PowerPoint , Outlook គឺមិនចេញជាយូនីកូដតាហ្មង ! ហើយ មួយទៀត សូមប្អូន ពិនិត្យមើល ស្រះ ( ែ អែ) មានរាងស្រដៀងស្រះ ( ៃ អៃ) បងថាបើមិនសូវពត់មកឆ្វេងដៃ ខ្លាំងពេក ប្រហែល មិនស្រដៀង នឹង ស្រះៃ ពេកទេ ។ បាទនេះជា ការស្នើសុំ របស់ខ្ញុំបាទ តែប្តូរ មិនមិនប្តូរស្រេចតែ ប្អូនរ៉េ ។ អរគុណដែលបានចែកចាយ នឹងចំណាួពេលវេលា ទី លើ ខ្មែរព្រៃវែង ! អរគុណ
ជំរាបបង ! អូរចំពោះការប្រើនៅលើ មេក ខ្ញុំអត់សូវដឹងផង សូមទោសផង ! អូរ ហើយសូមអរគុណបងជាខ្លាំងហើយដែលជួយផ្តល់ជាមតិយោបល់ដើម្បីស្ថាបនាពុម្ពអក្សរនេះ ហើយមានត្រង់ណាដែលបងគិតវាមិនល្អ សូមបងជួយផ្តល់យោបល់ទៀត ហើយខ្ញុំនឹងកែប្រែវានៅ version ក្រោយ ជាចុងក្រោយសូមអរគុណបងម្តងទៀតដែលជួយគាំទ្រ សូមជំរាបលា 😀 !
បាទអរគុណ មិនចាំបាច់រ៉េ នេះជាការរិះគន់ បន្តិចបន្តួច របស់ខ្ញុំតែប៉ុណ្ណោះ ឯង ។ បាទ អរគុណ ដែលបានចំណាយពេលវេលាដើម្បី បង្កើតនៅ ពុម្ពនេះ ពីលើនេះទៀតគឺអាចប្រើប្រាស់ជាមួយក្រុម ម៉ាក់បាន ! សូមបន្តកិច្ចការនេះទៅទៀត ដើម្បីទុកជា មេរៀនដល់ យុវជន ខ្មែរយើងទូទៅ ថាខ្មែរ មិនមែនជាជាតិអន់ ខ្សោយ ដូចពួក បរទេស មួយចំនួន បាន ថានោះរ៉េ ! អរគុណ
សម្តីរបស់បងពួកយើងខ្ញុំទាំងអស់គ្នានឹងចងចាំទុកជារៀងរហូត ! ខិតខំប្រឹងប្រែងរៀនសូត្រមិនឲ្យបរទេសមើលងាយទេ !! អរគុណបងហើយ !!!
មើលទៅស្អាតម្យ៉ាងដែរតើ!
អរគុណហើយបងប្រុស :D!
អូរ អត់អីទេ ! ញ៉ុមនឹងព្យាយាមបង្កើតពុម្ពអក្សរថ្មីៗទៀត អរគុណណាស់ដែលជួយគាំទ្រ 😀 !
ចង់ចេះបង្កើតដូចគេដែរ ធ្វើម៉េច ជួយបង្រៀនផងណា!
អូរ ប្រាប់ត្រង់ញ៉ុមក៏ទើបតែចេះដែរ(ចេះតិចតិចទេ) ហិហិ បើបងចង់រៀនសូមចូលទៅគេហទំព័រ នេះទៅនឹងមានវិធីសម្រាប់រៀនបង្កើតហើយ ! http://www.cen.com.kh/fontcreator/
ល្អណាស់បង! ខ្ញុំគាំទ្រ, សង្ឃឹមថាបងនឹងបង្កើតបានពុម្ពអក្សរផ្សេងៗទៀត និងអាចប្រើជាលក្ខណៈសរសេរជាអត្ថបទដូចអក្សរខ្មែរយូនីកូដរបស់ Khmer OS។
អរគុណច្រើនហើយវិចិត្រដែលជួយគាំទ្រ ! បងក៏គិតចឹងដែល បងនឹងព្យាយាមបង្កើតពុម្ពអក្សរថ្មីដែលអាចយកវាយជាអត្ថបទបាននៅលើកក្រោយ ! អរគុណណា !
ចុះអាជ្ញាប័ណ្ណវាវិញ? ញ៉ុំអាចយកទៅដាក់ក្នុង moonOS បានអត់?
ចុះអាជ្ញាប័ណ្ណយ៉ាងម៉េចទៅ rithy ?? អូរអាចយកដាក់បានតើ !! ញ៉ុមរីករាយខ្លាំងណាស់ដែលបានយកដាក់ moonOS !!
អាជ្ញាប័ណ្ណ នឹងគឺ License នឹងណា !!
បើ ពុម្ភអក្សរយើងមាន License គេមិនអាចយករបស់យើងទៅប្រីប្រាស់បាននោះទេ លុះត្រាតែមានការអនុញាតពីយើង រឺក៏ទិញ License ពីយើងទើបគេអាចយកទៅប្រើបាន 🙂
ខ្ញុំយឺតជាងគេហើយម៉ាបងប្អូនក្នុងភូមិ! ហេសហេសហេស ឃើញថាស្អាតមែន! សូមសរសើរៗ ដោយស្មោះអស់ពីបេះដូង! ហាសហាសហាស
អត់យឺតណាក្មេងស្រែ! ចេះតែនិយាយតែម៉ង !! អរគុណច្រើនហើយដែលជួយគាំទ្រណា 😀 !
Thank you so much i just know today…
អូរ អត់អីទេ ! អរគុណដែលចូលមកទស្សនាប្លុករបស់យើងខ្ញុំ !!!
អរគុណ កូនខ្មែរ សំរាប់ពុម្ភអក្សរខ្មែរដ៏ល្អនេះ ខ្ញុំបានចាប់យកមកប្រើហើយ ពិតជាល្អមែន។
សូមអរគុណកូនខ្មែរម្តងទៀត ។
បាទ អរគុណដែលជួយគាំទ្រ 🙂 !
hello! this it good with microsoft word but the other it doesn’t work like ppt…..
thank for share this font!
សូមសរសើរពុម្ពអក្សរបង!ពិតជាស្អាតមែន!
អរគុណច្រើន ដែលជួយផ្តល់កម្លាំងចិត្ត L) !