១– តើភូមិវិទ្យា គេសិក្សាពីអ្វី ?
ចំៈ គេសិក្សាពី ប្រជាសាស្ត្រ និង សេដ្ឋកិច្ច ។
ប្រជាជាសាស្រ្ត គឺជាវិទ្យាសាស្ត្រដែលសិក្សាពីប្រជាជន ។
២– តើប្រទេសឧស្សាហកម្មទាំង៨មានប្រទេសអ្វីខ្លះ ?
ចំៈ មាន ៖ ជប៉ុន – អាល្លឺម៉ង់ – អង់គ្លេស – អ៊ីតាលី – បារាំង – រុស្សី – សហរដ្ឋអាមេរិច និង កាណាដា ។
៣– តើទីក្រុងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជួបបញ្ហាអ្វីខ្លះ ?
ចំៈ មានបញ្ហាដូចខាងក្រោម ៖
– ការលាតសន្ធឹង និង ការស្រុតទីក្រុង
– ភាពកង្វះសេវាកម្ម
– ភាពអត់ការងារធ្វើ
– ឧក្រិដ្ឋកម្មខ្ពស់
– សំណង់អាណាធិបតេយ្យ
៤– តើនៅទីក្រុងបានស្រូបនិងច្រានអ្វីខ្លះ ?
ចំៈ + ស្រូបនូវ ៖
– សេវាកម្ម
– វិនិយោគ
– ឧស្សាហកម្ម
– ការអប់រំ
– សកម្មភាពផ្សេងៗបែបសេដ្ឋកិច្ច
+ ច្រានចេញ ៖
– ឲ្យមនុស្សចេញពីទីក្រុង
– គ្រោះរាំងស្ងួត
– កើនប្រជាជន
– ភាពអត់ការងារធ្វើ
៥– តើមូលហេតុអ្វីដែលធ្វើឲ្យមានការធ្វើចំណាកស្រុក ?
>ចំៈ កត្តាដែលធ្វើឲ្យមានការចំណាកស្រុកគឺ ៖
– គ្រោះធម្មជាតិៈ ទឹកជំនន់ រាំងស្ងួត រញ្ជួញដី ភ្នំភ្លើង ដែលជាហេតុធ្វើឲ្យប្រជាជនពិបាករស់នៅ ។
– សង្គមៈ
- អសន្តិសុខៈ ចោរកម្ម ជាដើម ។
- មុខរបរៈ ដោយសារតែកន្លែងដែលគេកំពុងរស់នៅ ពិការក្នុងការរកងារធ្វើ ។
៦– តើកត្តាអ្វីដែលមានឥទ្ធិពលទៅលើការប្រែប្រួលប្រជាជន ?
ចំៈ តើកត្តាអ្វីដែលមានឥទ្ធិពលទៅលើការប្រែប្រួលប្រជាជន គឺ ៖
– ការផ្តត់ផ្គង់អាហារ
– សុខភាព
– ការកែលំអបច្ចេកវិទ្យា
– សង្គ្រាម
– ការអប់រំ
– តួនាទីស្រ្តីនៅក្នុងសង្គម ។
៧– ចូរនិយាយពីផលវិជ្ជមាន និង អវិជ្ជមាន ចំពោះទេសចរណ៍ ទៅលើ សង្គម និង សេដ្ឋកិច្ច ?
ចំៈ + ចំពោះសង្គម ៖
– ផលវិជ្ជមាន
- បំបាត់ភាពអផ្សុក និង ធុញទ្រាន់
- បំបាត់ភាពអត់ការងារធ្វើ
- ការគោរពរាប់អានគ្នា
- ពង្រឹងសណ្តាប់ធ្នាប់សន្តិសុខសង្គម
- បង្កើននូវមូលដ្ឋានសំភារៈកំសាន្ត ( កាស៊ីណូ សិល្ប់ៈ ភាពយន្ត . . )
- កិច្ចសហប្រតិបត្តិការអន្តរជាតិ ។
– ផលអវិជ្ជមាន
- ជួញដូរគ្រឿងញៀន
- ជួញដូរមនុស្ស
- ពេស្យាចារ
- អេដស៍ និង ជំងឺកាមរោគ
+ ចំពោះសេដ្ឋកិច្ច ៖
– ផលវិជ្ជមាន
- បង្កើនប្រាក់ចំណូលដល់ប្រជាជន
- ចំណាយទៅលើការស្នាក់នៅ ការហូបចុក ដឹកជញ្ជូន ការទិញវត្ថុប្រើប្រាស់ និង វត្ថុអនុស្សាវរីយ៍ ។
- បង្កើនប្រាក់ចំណូលដល់រាជរដ្ឋាភិបាល
- ចំណាយទៅពន្ធព្រលានយន្តហោះ
- ចំណាយទៅលើអជ្ញាប័ណ្ឌទេសចរណ៍
- ចំណាយទៅលើការប្រើប្រាស់រម្មណីដ្ឋានទេសចរ
- ចំណាយទៅលើទិដ្ឋាការ
- ចំណាយទៅលើការនាំទំនិញទេសចរណ៍
- ចំណាយទៅលើតម្លៃសំបុត្រចូលទស្សនារម្មណីដ្ឋាន
– ផលអវិជ្ជមាន
- ចរាចរណ៍លុយក្លែងក្លាយ ការប្រែប្រួលប្រាក់ទៅ តាមតំរូវការ
- ការនាំចូលទំនិញទេសចរណ៍ពីក្រៅស្រុក ធ្វើឲ្យប៉ះ ពាល់ទំនិញទេសចរណ៍ក្នុងស្រុក
- តម្លៃទំនិញ និង តម្លៃសេវាកម្មផ្សេងៗមួយចំនួន មានការកើនឡើង នៅពេលណាដែលទេសចរណ៍ ទៅដល់ ។
៨– មូលហេតុអ្វីដែលធ្វើឲ្យទីក្រុងភ្នំពេញមានភ្លឿងច្រើនជាងនៅ តំបន់ជុំវិញ ?
ចំៈ បណ្តាលមកពី ៖
– អគារខ្ពស់
– មនុស្សច្រើន
– គ្រឿងយន្ត
– រោងចក្រ
– រុក្ខជាតិ
៩– តើទឹកមានសារៈសំខាន់ដូចម្តេច ?
ចំៈ ទឹកមានសារៈសំខាន់ណាស់សំរាប់ជីវិតរប់មនុស្ស ៖
– មនុស្សម្នាក់ៗត្រូវការទឹកប្រហែល ៥លីត្រ ក្នុងមួយថ្ងៃសំរាប់ ចំអិនអាហារ និង ផឹក ។
– គ្មានទឹកគឺគ្មានដើមឈើ គ្មានសត្វ គ្មានអាហារចិញ្ចឹមមនុស្ស
– មនុស្សអាចរស់នៅបានតែ ពីរ ឬ បីថ្ងៃប៉ុណ្ណោះបើគ្មានទឹក
– កង្វះទឹកស្អាត និង អនាម័យជាមូលហេតុ ៨០%បណ្តាលឲ្យ មានជំងឺនៅប្រទេសក្រីក្រ
– កង្វះទឹកធ្ងន់ធ្ងរអាចជាមូលហេតុនៃភាពក្រីក្រ និង សោកនា- កម្ម ។
– ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់អាចផ្តល់ភាពរុងរឿង និង អភិវឌ្ឍន៍។
១០– តើកត្តាអ្វីខ្លះដែលធ្វើឲ្យប៉ះពាល់ដល់ទឹក ?
ចំៈ កត្តាដែលប៉ះពាល់ដល់ទឹក ៖
– ការប្រើជីដើម្បីគីមីទៅលើដំណាំ
>- ទឹកកាកសំណល់តាមគ្រួសារ
– កាកសំណល់គីមី និង កាកសំណល់ឧស្សាហកម្ម
១១– ចូរនិយាយពី វដ្តជលសាស្ត្រ ?
ចំៈ វដ្តជលសាស្ត្រ ៖
– កំដៅព្រះអាទិត្យ បង្ហួតទឹកសមុទ្រទៅជាឧស្ម័ន ហៅចំហាយ ទឹក ។
– ចំហាយទឹកភាយឡើងទៅលើ ចុះត្រជាក់និងកកជាញើស ក្លាយជាតំនក់តូចៗបង្កើតជាពពក ។ ពពករសាត់បន្តគ្នា ឬ ផ្តុំគ្នា ដោយសាខ្យល់បក់ ។
– បន្តចុះត្រជាក់ហើយកំណជាញើស បង្កើតបានជាកំណ បរិយាកាស ( ភ្លៀង ព្រិល ទឹកកកសំលី..។)
– ទន្លេ និង ទឹកជ្រាបក្រោមដីបញ្ជូនទឹកភាគច្រើនទៅសមុទ្រ វិញ តាមលំហូរលើផ្ទៃផែនដី ឬ តាមលំហូរជ្រាបក្រោមដី ៕
១២– តើប្រព័ន្ធ សេដ្ឋកិច្ចឧស្សាហកម្មមានប៉ុន្មាន ? អ្វីខ្លះ ?
ចំៈ មានបី គឺ ៖
– Input : រួមមាន វត្ថុធាតុដើម កំលាំងពលកម្ម ដី អាគារោងចក្រ ចាមពលសម្រាប់ផ្គត់ផ្គង់ ។
– Processes : ការកែច្នៃ ជាការបំលែងពី input ទៅ Output ។
– Output : ជាផលិតផលឧស្សាហកម្ម អនុផល លទ្ធផលសំណល់
១៣– មុននឹងសម្រេចចិត្តកំនត់ទីតាំងរោងចក្រថ្មី តើយើងត្រូវយក ចិត្តទុកលើកត្តាអ្វី ?
ចំៈ យើងត្រូវយកចិត្តទុកដាក់ទៅលើកត្តាតំណាំងទីដែលមានដូច ខាង ក្រោម ៖
– រូបធាតុដើម ៖ វត្ថុធាតុដើមជា Input មូលដ្ឋានរបស់រោងចក្រ ។
– កំលាំងពលកម្ម ៖ សំបូរកំលាំងពលកម្មហើយមានការអប់រំល្អ និង មានជំនាញ។
– សម្បទានដំណឹកជញ្ជូន ៖ រោងចក្រត្រុវការភាពងាយស្រួល ទំនាក់ទំនងការងារតាមរយៈផ្លូវថ្នល់ កំពង់ផែ វាលយន្តហោះ ផ្លូវដែកដែលមានគុណភាពល្អ ។
– ទីផ្សា ៖ ជាកន្លែងដែលផលិតផលរបស់រោងចក្រត្រូវបានយក មកលក់ ។
– សេវាកម្ម ៖ ឧស្សាហកម្មត្រូវការជាសំខាន់ដាក់ឲ្យមានសេវា- កម្ម ដូចជា ការផ្គត់ផ្គង់ទូរគមនាគមន៍ ទឹក និង អគ្គិសនី ។
– ទុន ៖ ជារូបិយវត្ថុសំរាប់ដំឡើង និង ដំណើរការជំនួញ ។
– រដ្ឋាភិបាល ៖ រដ្ឋាភិបាលផ្តល់ឲ្យជាទៀងទាត់នូវប្រាក់កំចី ដែល មានតម្លៃថោក ។
– កត្តាផ្ទាល់ខ្លួន ៖ ម្ចាស់រោងចក្រអាចចំនូលចិត្តផ្ទាល់ខ្លួនដើម្បី តាំងទីនៅកន្លែងដោយឡែកមួយ ។
– កត្តាទីកន្លែង ៖ ចំពោះទីកន្លែងគឺជាការជ្រើសរើសកន្លែងល្អ ដូចគ្នា ។
[…] https://itkunkhmer.wordpress.com. សូមអរគុណ។ […]
[…] ដក់ស្រង់ពីចិត្តវិទ្យារបស់ https://itkunkhmer.wordpress.com.សូមអរគុណដែលបានចូលលេង […]
[…] ដក់ស្រង់ពីចិត្តវិទ្យារបស់ https://itkunkhmer.wordpress.com.សូមអរគុណដែលបានចូលលេង។ […]
Where is my document exam. I’m year 2.
Oh sorry fri, this semester we don’t has .. Sorry na