១- ចូរឲ្យនិយមន័យ ប្រវត្តិវិទ្យា ?
ចំៈ ប្រវត្តិវិទ្យា គឺជាវិទ្យាសាស្ត្រដែលសិក្សាពីបទពិសោធន៍អតីត-
កាលរបស់មនុស្ស។
២- ដូចម្តេចដែលហៅថា បុរាណវិទ្យា ?
ចំៈ បុរាណវិទ្យា គឺជាការសិក្សាពីវត្ថុ ឬ ព្រឹត្តិការណ៍ ដែលកើតឡើង
យូរយាណាស់មកហើយ ។ ការសិក្សានេះគេប្រើប្រាស់ទ្រឹស្តី វិទ្យាសាស្ត្រ
ដោយមិនប្រើសំណុំឯកសារនោះទេ ។
៣- តើប្រវត្តិវិទ្យាមានតួនាទី ឬ សារៈសំខាន់អ្វីខ្លះ ?
ចំៈ ប្រវត្តិវិទ្យាមានសារៈសំខាន់ដូចខាងក្រោម ៖
– អត្តសញ្ញាណជាតិ
– មុខងារសំខាន់១ក្នុងចំនោម៥
– ឲ្យស្គាល់ភាពជាពលរដ្ឋ
– ឲ្យស្គាល់វប្បធម៌សន្តិភាព
– ស្គាល់វប្បធម៌សន្តិភាព
– ស្គាល់វប្បធម៌សំខាន់របស់ដូនតា
– ឲ្យមានមោទនភាពចំពោះជាតិ ។
៤- តើការយល់ដឹងពី ប្រវត្តិសាស្ត្រ មានសារៈសំខាន់អ្វី ?
ចំៈ ធ្វើឲ្យយើងស្រឡាញ់ពីអរិយធម៌ កេរ្តិ៍ដំណែលដែលបុព្វបុរស បាន បន្សល់ទុក
និង ចេះថែរក្សាការពារកេរ្តិ៍ដំណែលនោះ ។
៥- តើ កុលាលភាជន៍ ជាឧបករណ៍ដូចម្តេច ?
ចំៈ គឺជា ឧបករណ៍ប្រើប្រាស់ផ្សេងៗ ដូចជា ចាន ឆ្នាំង ពាង ឬ ជា
រូបបដិមាដែលគេធ្វើឡើងអំពី ដីដុត។
៦- តើស្ថានីយបុរេប្រវត្តិចែកចេញជាប៉ុន្មានតំបន់ ? អ្វីខ្លះ ?
តើតាមតំបន់និមួយៗបង្ហាញថា មនុស្សអាចធ្វើអ្វីខ្លះ ?
ចំៈ ស្ថានីយបុរេប្រវត្តិចែកជា ៣តំបន់ គឺ៖
– តំបន់ភ្នំ៖ បានបង្ហាញថាមនុស្សចេះធ្វើៈ
+ កុលាល ភាជន៍
+ ចុងព្រួញ ដែលធ្វើពីថ្មបំបែក/សំលៀង ឆ្អឹងសត្វ និង លោហធាតុ។
+ ចុងលំពែង និង ផ្លែដឹង…។
– តំបន់ខ្ពង់រាប៖ បានបង្ហាញថាមនុស្សចេះធ្វើៈ
+ កុលាលភាជន៍ មានលំអគំនូរ
+ ចេះធ្វើស្រែ
+ ចេះបរបាញ់សត្វ និង ចិញ្ចឹមសត្វ
– តំបន់វាលទំនាប៖ បានបង្ហាញថាមនុស្សចេះធ្វើៈ
+ កុលាលភាជន៍កាន់តែល្អជាងមុន
+ ចេះធ្វើកាំបិត លំពែង
+ កណ្តៀវ និង កញ្ជើ
+ ទូក និង រូបទូក
+ ស្ន ច្បូក ផ្លែសន្ទូច…។
៧- ចូររាប់ឈ្មោះស្ថានីយបុរេប្រវត្តិសាស្ត្រយ៉ាងហោចណាស់ឲ្យ បាន ៥ ស្ថានីយ៍ ?
ចំៈ មានដូចជា ៖ ស្រែស្បូវ – ល្អាងស្ពាន – ក្បាលរមាស – ព្រែកឆ្លូង
ភូមិមូល – សំរោងសែន – ម្លូរព្រៃ – អង្គរបុរី – អូកែវ … ។
៨- ចូររៀបរាប់ពីជីវភាពរបស់មនុស្សបុរេប្រវត្តិ ?
ចំៈ មនុស្សបុរេប្រវត្តិចេះ ៖
– ធ្វើស្រែវស្សា ដាំបាយ នេសាទ ជក់ថ្នាំ និងដាំថ្នាំសម្រាប់ ជក់ ។
– បរបាញ់សត្វ ផ្សាំសត្វ និង ប្រើប្រាស់វត្ថុផ្សេងៗពីលោហៈ ធាតុ ដូចជា កាក់
បន្តោង កងដៃ កាវ ទំហូ ក្រវិល អង្កាំ ។
– លម្អកាយដោយគ្រឿងអលង្ការ ត្បាញសំពត់សម្រាប់ស្លៀក
ប្រើឧបករណ៍ភ្លេង ចេះប្រើទូក ។
៩- ចូរនិយាយពីការវិវត្តិន៍នៃផ្នត់គំនិតរបស់មនុស្សបុរេប្រវត្តិ ?
ចំៈ ផ្នត់គំនិតរបស់មនុស្សបុរេប្រវត្តិ ៖
– ចេះគូរគំនូលម្អដោយប្រើពណ៌ នៅលើកុលាលភាជន៍ និង រូងភ្នំ ។
– ចេះយករូងភ្នំធ្វើលំនៅ និង រស់នៅក្នុងជីវភាពជាអ្នក បរបាញ់
និងបេះផ្លែឈើដែលមានស្រាប់នៅក្នុងព្រៃ ។
– ចេះធ្វើភូមិដ្ឋានផ្តុំគ្នា លើកកំពែងការពារភូមិ
– ចេះសង់ផ្ទះលើកជន្ទល ផ្សាំសត្វ នេសាទ និងការដាំដុះ
– ធ្វើស្រែវស្សាដោយមានគំនិតធ្វើនយោបាយទឹក
– ចេះប្រើគោ ក្របី
– ចេះប្រើទូក ធ្វើនាវាចរណ៍
– ចេះស្លលោហៈធាតុធ្វើ ឧបករណ៍សម្រាប់ប្រើប្រាស់ ។
១០- តើស្ថានីយបុរេប្រវត្តិសាស្ត្រ ណាដែលចាស់ជាងគេរបពួក មន-ខ្មែរ?
ចំៈ គឺ សា្ថនីយ ល្អាងស្ពាន នៅបាត់ដំបង មានអាយុ ៤២៩០ មុន គ.ស។
១១- ដូចម្តេចដែលហៅថា បុរេប្រវត្តិ ?
ចំៈ គឺ ជាសម័យដែលគ្មានអក្សរសម្រាប់កត់ត្រាព្រឹត្តិការណ៍ ឬជា
សម័យដែលគ្មាន ឯកសារសំណេរ ។
១២- ដូចម្តេចដែលហៅថា ប្រវត្តិសាស្ត្រសហសម័យ ?
ចំៈ គឺជាប្រវត្តិសាស្ត្រដែលទើបកើតថ្មីៗ ព្រឹត្តិការណ៍ទាំងឡាយដែល
នៅមានឥទ្ធិពលដល់បច្ចុប្បន្ន ។
១៣- តើគេចែកសម័យប្រវត្តិសាស្ត្រខ្មែរនាមុនអង្គរជាប៉ុន្មាន? អ្វីខ្លះ?
ចាប់ពីឆ្នាំណាដល់ឆ្នាំណា?សេដ្ឋកិច្ចសម័យនិមួយៗពឹងផ្អែកលើវិស័យអ្វី?
ចំៈ ចែកចេញជា២សម័យ៖
+ ហ្វុណន ប្រហែលពីឆ្នាំ ៥២ ដល់ ៥៥០ នៃ គ.ស ( ពីស.វទី១ ដល់ ទី៦
នៃគ្រឹស្តសករាជ ) ។
សេដ្ឋកិច្ចពឹងផ្អែកលើវិស័យ ពាណិជ្ជកម្ម ។
+ ចេនឡា ចាប់ពីឆ្នាំ ៥៥០ ដល់ ៨០០ នៃ គ.ស ( ពីចុងស.វទី៦ ដល់
ស.វទី៨ នៃ គ.ស ) ។
សេដ្ឋកិច្ចពឹងផ្អែកលើវិស័យ កសិកម្ម ។
<១៤- តើសម័យ ហ្វុណន និង ចេនឡា មានទំនាក់ទំនងការទូតជាមួយ
ប្រទេសណាខ្លះ ?
ចំៈ ជាមួយ ឥណ្ឌា ចិន និង ចាម្ប និង ស្រីទ្វារវតីរបស់មននៅភាគ ខាងលិច ។
១៥- ហេតុអ្វីបានជាខ្មែរយើងមានឯកសារប្រវត្តិសាស្ត្រនៅសម័យ
ហ្វុណន ? ដោយសារអ្នកណា ?
ចំៈ ព្រោះដោយសារការចងក្រងឡើងដោយពឹងផ្អែកលើប្រភព
ឯកសារដែលចិនបានចងក្រង ។
១៦- តើចិន និង ឥណ្ឌាចូលមកខ្មែរតាំងពីពេលណា ?
ចំៈ តាំងពីស.វទី៣ ( ២៣០នៃគ.ស ) ។
១៧- តើស្តេចអង្គណាជាអ្នកចាប់ផ្តើម សម័យអង្គរ? អ្នកណាជាអ្នក
ផ្តើមមហិទ្ធិរិទ្ធិឲ្យព្រះអង្គ? តើព្រះអង្គបា្ររព្ធពិធី លេហដើម្បីអ្វី ?
ចំៈ គឺព្រះបាទ ជ័យវម៌ទី២ ។ អ្នកដែលផ្តើមមហិទ្ធិរិទ្ធិឲ្យព្រះអង្គគឺ
ព្រាហ្មហ៍ហិរណ្យទាម ។
ព្រះអង្គប្រារព្ធពិធីលេហក្នុងគោលបំណង ៖
+ ទី១សូមកុំឲ្យប្រទេសកម្ពុជាចំណុះជ្វា
+ ទី២ដើម្បីប្រតិស្ឋាន ឬ ទេវាភិសេក ជាទេវរាជ
+ ទី៣ដើម្បីលើកឋានៈព្រះអង្គនឹងទាយាទទាំងអស់
នៅពេលអនាគតឡើងជាស្តេចចក្រពត្តិ
+ ទី៤ដើម្បីតែងតាំងព្រាហ្មណ៍ សិវកៃវល្យ ដែលជា
បុរោហិតទីមួយនៅពេលនោះ ។
១៨- តើសម័យអង្គរចាប់ផ្តើមពីឆ្នាំណាដល់ឆ្នាំណា ?
ចំៈ ចាប់ពីឆ្នាំ ៨០២ ដល់ឆ្នាំ ១៤៣២ នៃគ្រឹស្កសករាជ ។
១៩- តើគេបែងចែកវណ្ណៈដូចម្តេច នៅសម័យអង្គរ ?
ចំៈ វណ្ណៈនៅសម័យអង្គរ៖
– ស្តេច រាជវង្សានុវង្ស
– មន្ត្រី
– អ្នកមាន
– ពួកបុព្វជិត
– ប្រជាជនធម្មតា
– ពួកខ្ញុំបម្រើ
២០.១- តើការរៀនពីប្រវត្តិសាស្ត្រខ្មែរ អ្វីដែលធ្វើឲ្យយើងមានមោទនភាព
ចំពោះជាតិខ្មែរ ?
ចំៈ អ្វីដែលធ្វើឲ្យយើងមានមោទនភាពគឺ ៖
– ខ្មែរជាអ្នកពូកែច្នៃប្រឌិត ព្រោះមានវត្តមានគ្រាប់ឈាម Hemoglobin E ។
– ខ្មែរពូកែទាំងប្រាជ្ញា និង ហត្ថកម្ម ជាក់ស្តែង សំណង់ប្រាសាទ
រាប់ពាននៅពាសពេញប្រទេស ។
– ខ្មែរមានកម្រងច្បាប់តាំងពីបុរាណមក ដូចជា ច្បាប់គ្រប់គ្រង ប្រទេស
ច្បាប់គ្រប់គ្រងសត្វជាដើម ។
– របាយការណ៍ប្រលងបាក់ឌុបនៅ កូសាំងស៊ីន បង្ហាញថា ខ្មែរ
តែងនៅលើជានិច្ច ។
២០- ផ្លូវគមនាគមន៍នៅសម័យអង្គរមានប៉ុន្មានខ្សែ ?
ចំៈ មាន ៥ ខ្សែ ៖
– ផ្លូវខាងកើត ពីអង្គរ ទៅ សំបូរព្រៃគុក
– ផ្លូវឥសាន ពីអង្គរ ទៅ វិឆ័យ / ប្រទេសចាម្ប
– ផ្លូវជើង ពីអង្គរ ទៅ ក្រុងនានា និង មកអង្គរវិញ
– ផ្លូវពាយព្យ ពីអ្គរ ទៅ ភិម៉ៃ
– ផ្លូវលិច ពីអង្គរ ទៅ ស្តុកកក់ធំ
២១- មូលហេតុអ្វីដែលធ្វើឲ្យអរិយធម៌អង្គរធ្លាក់ចុះ ?
ចំៈ ដោយសារ ៖
+ គ្រោះរាំងស្ងួត
– បារាយណ៍គោក
– ប្រព័ន្ធធារាស្ត្រខូចខាត
– បរាជ័យកសិកម្ម
+ ការរីកចម្រើនពាណិជ្ជកម្មតាមទន្លេមេគង្គ ធ្វើឲ្យព្រះបាទ
ពញាតលើករាជធានីចេញពីអង្គរ ( 1432 )
២២- តើស្តេចអង្គណាដែលអ្នកចាប់ផ្តើមកសាងនូវវប្បធម៌សន្តិភាព ?
ហើយរៀបរាប់ពីការកសាងវប្បធម៌សន្តិភាព ?
ចំៈ ព្រះមហាក្សត្រដែលកសាងនូវវប្បធម៌សន្តិភាព គឺ ព្រះបាទ ជ័យជេដ្ឋាទី៣ ឬ
ជ័យជេដ្ឋាអង្គសូរ ។ ក្នុងការរាជរបស់ព្រះអង្គ ព្រះអង្គ
គ្រប់គ្រងប្រទេសដោយប្រើច្បាប់ជាធំមិនប្រើអំណាច
ហើយព្រះអង្គបានបញ្ជាឲ្យរៀបចំឡើងវិញនូវច្បាប់ផ្សេងៗ ទៀត ។ ព្រះអង្គជា ក្សត្រ
ដែលមានការអត់អោន មិនស្តាប់តាមការ ចាក់ចុត គឺ ព្រះអង្គរក
ហេតុផលច្បាស់លាស់ ។ ដើម្បីកុំឲ្យមាន ជំលោះក្នុងរាជវង្ស ព្រះអង្គ
បានដាក់រាជ្យសម្បត្តិ ប្រគល់ទៅឲ្យ ក្មួយដែលជាបុត្ររបស់ស្តេចអង្គមុន ។
thanks fri