ផ្នែកទី១


I- ទំរង់របស់ HTML

១- សេចក្តីផ្តើម

HTML មកពីពាក្យ Hypertext Markup Language ។ HTML គឺជាភាសាដំបូងសម្រាប់សរសេរគេហទំព័រ ។ ក្នុង HTML វាប្រើ Tag សម្រាប់ការកំណត់នានា ។

នៅពេលដែលយើងចង់យក Tag ណាមួយមកប្រើ យើងគ្រាន់តែ បើកTag <..> រួចនៅពេលបញ្ចប់យើងត្រូវបិទ Tag វិញ (</..>) ។

ឧទាហរណ៍:

<p>Welcome to itkunkhmer blog And welcome to HTML. Why you want to study HTML? Maybe you want to create own website? It’s right? </p>

២- ទំរង់របស់ HTML

HTML គឺតែងតែមានទំរង់ដូចខាងក្រោមជានិច្ច ដែលមិនអាចខ្វះមួយណាបាន ។

<hmtl>

<head> <title>Name of Page </title>

</head>

<body>

Welcome to study HTML language.

</body>

</html>

សំគាល់ៈ

<html> tag គឺយើងត្រូវបើកនៅពេលដែលចាប់ផ្តើមដំបូង និង នៅពេលបញ្ចប់ ។

<body> tag គឺសម្រាប់ឲ្យយើងសរសេរដងខ្លួនរបស់គេហទំព័ររបស់យើង ។

———————————————–

៣- Meta Tag

<meta> tag គឺជា tag សម្រាប់ពណ៌នាពត៌មាន ឬ ចំនុចសំខាន់ៗ(Key words) នៅក្នុងគេហទំព័ររបស់យើង ។  ហើយវាជា tag ដែល Search engine ទាញយកនូវពត៌មាន ចំនុចសំខាន់ៗ ទៅបង្ហាញដល់អ្នកទស្សនាដែល ស្វែងរក ។

ឧទាហរណ៍

<html>

<head><title>itkunkhmer</title></head>

<meta name=”keywords” content=”programming, html, khmer, Itkunkhmer”>

<meta name=”description” content=”prepared by student of RUPP, information technology for kunkhmer”>

</head>

<body>

</body>

</html>

សំគាល់៖ នៅពេលដែលយើងស្វែងរក នៅក្នុង Search Engine ដូចជា Google ហើយនៅពេលដែលយើងវាយ ដូចពាក្យណាមួយដែលនៅក្នុង meta មានឈ្មោះ keywords ដែលមាន programming, html, khmer,itkunkhmer ពេលនោះ Google វានឹងបង្ហាញគេហទំព័ររបស់យើងបង្ហាញដល់អ្នកទស្សនាដែលបានស្វែងរក ។

———————————————–

៤- ការគ្រប់គ្រងលើ Background

យើងអាចដាក់ផ្ទៃខាងក្រោយ(Background) និង អក្សរ របស់យើងជាពណ៌ផ្សេងៗតាមតម្រូវ និង អាចដាក់ជារូបភាពបានទៀត ផង ។

ដើម្បីដាក់ពណ៌ផ្ទៃខាងក្រោយ គឺយើងប្រើ bgcolor​ attribute នៅក្នុង <body> tag ។ ហើយបើយើងចង់កំណត់ពណ៌ នៃអក្សរយើងប្រើ text attribute ។ ចំណែកការដាក់ផ្ទៃខាងក្រោយជារូបភាពយើងប្រើ background attribute ។

ទំរង់របស់ background attribute គឺៈ background=”ដាក់ទីតាំង និង ឈ្មោះ របស់រូបភាពរបស់យើង”

ឧទាហរណ៍ៈ ការដាក់ផ្ទៃខាងក្រោយជាពណ៌

<html>

<head><title>Background and Text color</title></head>

<body bgcolor=”#000000” text=” white”>

Now we has black background and white text.

</body>

</html>

ចំណាំ៖ ដើម្បីដាក់ពណ៌យើងអាចដាក់ ជាឈ្មោះរបស់ពណ៌ជាអក្សរ ក៏បាន ជាលេខកូដរបស់ពណ៌ក៏បាន ។

ឧទាហរណ៍ៈ ការដាក់ផ្ទៃខាងក្រោយជារូបភាព

<html>

<head><title>Background Image</title></head>

<body background=”image/itkunkhmer.jpg” text=”white”>

<center><b>Now we has image background</b></center>

</body>

</html>

———————————

II- ម៉ូតរបស់អក្សរ

៥- Headings : សម្រាប់កំណត់ម៉ូតអក្សរដិតដែលមាន ៦ប្រភេទពីធំទៅតូច ។

Tag របស់ Heading ទាំង៦គឺ៖

<h1>……</h1> ធំជាងគេ

<h2>……</h2>

<h3>……</h3>

<h4>……</h4>

<h5>……</h5>

<h6>……</h6> តូចជាងគេ

ឧទាហរណ៍

<html>

<head><title>Heading</title></head>

<body>

<h1 align=”center”>This is a Heading 1</h1>

<h2>This is a Heading 2</h2>

<h3>This is a Heading 3</h3>

<h4>This is a Heading 4</h4>

<h5>This is a Heading 5</h5>

<h6>This is a Heading 6</h6>

</body>

</html>

—————————————

៦- ទំរង់អក្សរជាកថាខណ្ឌ ( Paragraphs )

Tag <p> ប្រើសំរាប់សរសេរជាកថាខណ្ឌ (Paragraph) ។

ឧទាហរណ៍:

<html>

<head><title>Paragraph tag</title></head>

<body>

<p align=”left”> <b>This is paragraph</b> <br>

Welcome to itkunkhmer blog And welcome to HTML. Why you want to study HTML? Maybe you want to create own website? It’s right? </p>

This is not paragraph.

</body>

</html>

សំគាល់ៈ  align គឺជា Attribute សម្រាប់កំណត់ទីតាំងដែលអាចកំណត់ជា ៖ center , right , left ។

————————————

៧- ការកំណត់ពុម្ពអក្សរ ( font )

ដើម្បីកំណត់ពុម្ពអក្សរយើងប្រើ <font> tag ហើយនៅក្នុង <font> tag មាន attribute របស់វាដូចជា :

Face: សំរាប់ដាក់ឈ្មោះពុម្ពអក្សរ

Size: សំរាប់កំណត់ទំហំរបស់អក្សរ

Color: សំរាប់កំណត់ពណ៌អក្សរ

ឧទហរណ៍៖

<html>

<head><title>Font Tag</title></head>

<body>

<p><font face=”Time New Roman” size=”5″ color=”black”>Welcome to itkunkhmer blog And welcome to HTML. Why you want to study HTML? Maybe you want to create own website? It’s right?</font></p>

<p><font face=”Kh freehand” size=”5″ color=”#000000″>យើងអាចសរសេរជាអក្សរខ្មែរបានទៀតផង ។ ប៉ុន្តែពេលយើង Save វា យើងត្រូវកំណត់ Encoding របស់វាជា unicode ។</font></p>

</body>

</html>

————————————

៨- ម៉ូតផ្សេងៗរបស់អក្សរ

-​ <b>….</b> : សម្រាប់កំណត់អក្សរដិត

– <i>…..</i> : សម្រាប់កំណត់អក្សរទ្រេត

– <u>….</u> : សម្រាប់ដាក់បន្ទាត់ពីក្រោម

– <small>…</small> : សម្រាប់កំណត់អក្សរឲ្យមានទំហំតូច

– <big>….</big> : សម្រាប់កំណត់អក្សរឲ្យមានទំហំធំ

– <sup>…</sup> : សម្រាប់សរសេរជាស្វ័យគុណ

– <sub>….</sub> : សម្រាប់សរសេរជាសន្ទស្សន៍

ឧទាហរណ៍

<html>

<head><title>Text Style</title></head>

<body>

<b>Bold</b> <br>

<i>Italic</i> <br>

<u>Underline</u> <br>

<small>Small</small> <br>

<big>Big</big> <br><br>

A<sup><small>2</small></sup>-B<sup><small>2</small></sup>=(A-B)(A+B) <br>

H<sub><small>2</small></sub>O

</body>

</html>

សំគាល់ៈ <br> tag គឺជា tag ប្រើសម្រាប់ចុះបន្ទាត់ ។ វាជា tag ដែលមានតែបើក មិនមានបិទទេ ។ គេអាចសរសេរវា បានពីររបៀបគឺ <br> ឬ <br/> ។

———————–

៩- ការប្រើប្រាស់ Preformatted

នេះគឺជាវិធីសម្រាប់បង្ហាញទំរង់ដើមនូវអ្វីដែលយើងបានសរសេរនៅក្នុង code html ។

Tag របស់វាគឺ <pre>…..</pre> ។

បានជាច្រើនប្រើ tag នេះព្រោះ html វាមិនស្គាល់ដកឃ្លាទេ អញ្ចឹងដើម្បីបានទំរង់ដើមដែលយើងចង់យើងត្រូវតែប្រើ <pre> tag ។

ឧទាហរណ៍

<html>

<head><title>Preformatted Text</title></head>

<body>

<pre>

******      **     **        **        **

******     *   *  *   *      **        **

**        *    *     *      **        **

**         *        *       **        **

**          *      *        **        **

**           *    *         **        **

******         *  *            ********

******           *          ​    ******

</pre>

</body>

</html>

១០- ការប្រើប្រាស់ Blockquote ៖  <blockquote>…..</blockquote>

Blockquote គឺសម្រាប់កំណត់អត្ថបទរបស់យើងឲ្យមានលក្ខណៈជាអត្ថបទដកស្រង់ ។ ជាទូទៅបើយើងដាក់អត្ថបទ របស់យើង នៅក្នុង blockquote នោះអត្ថបទរបស់យើងនឹងចូលបន្ទាត់ ។

បើយើងដាក់ blockquote ពីរដង នោះអត្ថបទរបស់យើងនឹងចូលបន្ទាត់ថែមទៀត ។

ឧទាហរណ៍

<html>

<head><title>Blockquoye</title></head>

<body>

<blockquote><b>This is the text that set a blockquote</b><br>

HTML is a  first language to create website. There are a lot of language to create website suck as CSS , Java Script , PHT , ASP.Net …. ។ When we finish HTML we continue to study CSS ..and other.

</blockquot>

<blockquote><blockquote><b>This is the text that set two blockquot</b><br>

HTML is a  first language to create website. There are a lot of language to create website suck as CSS , Java Script , PHT , ASP.Net …. ។ When we finish HTML we continue to study CSS ..and other.

</blockquote></blockquote>

</body>

</html>

ថយក្រោយ | ផ្នែកទី១ | ផ្នែកទី២ | ផ្នែកទី៣ | បន្ទាប់
12 comments on “ផ្នែកទី១
  1. ឡូយតើ! ខានចូលមើលយូរ! មានអ្វីដែលថ្មីច្រើនតើនៀក៎! ខំប្រឹងឡើង! ញ៉ុមជួយគាំទ្រ!

  2. ហេហេ! លោកគ្រូអី! មិត្តភក្តិតើ! លោកគ្រូអីទៀត! ខំប្រឹងឡើង! ជួយឃោសនាអោយ! ខ្មែរដើម្បីខ្មែរ!

  3. pkay_sour ថា:

    ចប់ហើយ ហេតុតែអត់ដែលរៀនខាងនឹង មើលហើយចង់បែកតាឡិនតិន ។ ចាំថ្ងៃណារកហៅមក​ញ៉ាំអី​បង្ហាញផ្ទាល់បាន បានមើលទៅ 😀

  4. sady ថា:

    ខ្ញុំចង់ចេះសរសេ HTML ណាស់តែខ្ញុំវាយអក្សរអត់លឿនសោះ 😦

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Advertisement
ប្លុកដៃគូ
ប្រកាសថ្មីៗ
ចំនួនអ្នកកំពុងទស្សនា

សូមស្វាគមន៍

ចំនួនអ្នកទស្សនាសរុប

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 141 other followers
%d bloggers like this: