របៀបចុះឈ្មោះ (Create Account blog wordprss)
ដើម្បីចុះឈ្មោះចូលជាសមាជិករបស់ wordpress យើងត្រូវចូលទៅកាន់គេហទំព័ររបស់ wordpress គឺ wordpress.com ។
ពេលដែលយើងចូលក្នុងគេហទំព័ររបស់ wordpress យើងចុចទៅលើ ប៉ូតុង SignUp ។ បន្ទាប់ពីចុចរួចវានឹងបង្ហាញនូវ ផ្ទាំងដូចខាងក្រោម ។
នៅផ្ទាំងនេះតំរូវឲ្យយើងបំពេញ username , password និង អ៊ីម៉េល ។
ត្រង់ username គឺ សម្រាប់បំពេញនូវឈ្មោះរបស់អ្នកប្រើប្រាស់ ។
ត្រង់ password គឺ សម្រាប់ឲ្យយើងបំពេញនូវលេខសម្ងាត់ ឯ ត្រង់ Confirm គឺតម្រូវឲ្យយើងបំពេញនូវលេខសម្ងាត់របស់ យើងម្តងទៀត ។
ត្រង់ E-mail address គឺសម្រាប់ឲ្យយើងបំពេញអ៊ីមេលរបស់យើង សម្រាប់ធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុន ។
សំគាល់ យើងត្រូវចងចាំ username និង password ដែលយើងបានដាក់ ព្រោះវាសំខាន់សម្រាប់ឲ្យយើង log in ទៅក្នុង ប្លុករបស់យើង ។
ពេលដែលយើងបំពេញរួចរាល់ហើយ យើងចុចលើ ប៊ូតុង Next ។
ពេលនោះវានឹងបង្ហាញផ្ទាំងដូចខាងក្រោម
នៅក្នុងផ្ទាំងនេះតំរូវឲ្យយើងកំណត់ដូចខាងក្រោម
Blog Domain : សម្រាប់ឲ្យយើងដាក់ អស័យដ្ឋានប្លុករបស់ ។ ដូចដែលយើងខ្ញុំបានដាក់គឺ it4kunkhmer.wordpress.com
ដូច្នេះនៅពេលដែលយើងចង់ចូលទស្សនា យើងត្រូវវាយនូវអស័យដ្ឋានខាងលើនេះ ។
សំគាល់ នៅត្រង់ blog domain ពេលយើងដាក់រួចហើយ លើកក្រោយយើងមិនអាចដូរបានទេ ។
Blog’s Title : សម្រាប់ឲ្យយើងដាក់ ចំណងជើងប្លុករបស់យើង ។ ហើយចំណងជើងនេះយើងអាចប្តូរវាពេលណាក៏បាន ។
Language : សម្រាប់ឲ្យយើងជ្រើសរើសភាសា។ នៅក្នុង wordpress វាអស្ចារ្យណាស់ព្រោះវាមានភាសាខ្មែរទៀតផង ។
ពេលបំពេញរួចហើយយើងចុចលើប៊ូតុង Signup ដើម្បីចុះឈ្មោះចូលជាសមាជិក។
ពេលយើង Signup រួចវាចេញនូវផ្ទាំងមួយទៀតដែលតំរូវឲ្យយើងបំពេញនូវពត៌មានមួយចំនួនទៀត
ដូចរូបខាងក្រោម
ពេលបំពេញរួចយើងចុចលើប៊ូតុង Save Profile ។
បាទ ពេលការចុះចូលជាសមាជិករបស់យើងនៅក្នុង wordpress បានបញ្ចប់ហើយ តែវាមិនទាន់បានជោគជ័យនៅ
ឡើយទេ គឺយើងត្រូវ បើកអ៊ីមេលរបស់យើងដែលយើងបានដាក់មុននេះ ដើម្បី Activate ។
ពេលដែលយើងបើក ម៊េលរបស់យើង នោះយើងនឹងឃើញសាដែល wordpress ផ្ញើមក
ដូចរូបខាងក្រោម
នៅត្រង់នេះយើងគ្រាន់តែចុចលើ link ដើម្បី Activate របស់យើងជាការស្រេច ។
ពេលដែលយើង Activate ហើយវាដំណាក់កាលចុងក្រោយរបស់យើងហើយ
គឺយើងទទួលបានជោគជ័យហើយក្នុងការ ចុះឈ្មោះរបស់យើងដើម្បីក្លាយជាសមាជិករបស់ wordpress ។
ហើយវានឹងចេញនូផ្ទាំងដូចខាងក្រោម
ដើម្បីចូលទៅកែតំរូវ ឬ ប្រកាស យើងត្រូវ log in ដោយបំពេញនូវ username និង password ប្លុករបស់យើង
រួចវានឹងបង្ហាញផ្ទាំងដូចខាងក្រោម
រួចយើងចុល Menu : Dashboard ឬ ក្តាបញ្ជា ដើម្បីចូលទៅកន្លែងសម្រាប់ធ្វើការជាមួយប្លុករបស់យើង ។
ខាងក្រោមនេះគឺជាឧបករណ៍សម្រាប់ប្រើដើម្បីប្រើប្រាស់នៅប្លុករបស់យើងហើយ
wordpress វាមាឧបករណ៌ជាច្រើនសម្រាប់ឲ្យយើងប្រើប្រាស់ដើម្បីបង្កើតប្លុករបស់យើង ។
សូមមើលបន្តនៅផ្នែកទី២
សួរស្តីបង! ខ្ញុំចង់សួរបងថា តើធ្វើយ៉ាងម៉េចបានយើងអាច រៀបចំ website តាម wordpress និងរៀបចំឲ្យបានស្អាត និងមានលក្ខណៈ ស្តង់ដា ដូចជា website ដែលបងបានរៀបចំ?
សូមបងជួយពន្យល់ និងណែនាំដល់ខ្ញុំបាទផងបានទេ?
សំនួរនេះខ្ញុំបានសួរនៅក្នុង Website កូនខ្មែរ រួចម្តងហើយ តែគាត់ថា ឲ្យសួរបងទៅ ព្រោះបងជិតរៀបចំ Post ពីការរៀបចំនៅលើ wordpress នេះហើយ!
សូមអរគុណបងទុកជាមុន!
ពីខ្ញុំ រស្មី
សួរស្តី រីករាយណាស់ដែលបានស្គាល់ !
ចំពោះរបញ្ហានេះគ្មានបញ្ហាទេ ប៉ុន្តែខ្ញុំក៏មិនមែនជាអ្នកដឹងច្បាស់នោះទេអំពី wordpress ប៉ុន្តែខ្ញុំនឹងផ្តល់នូវអ្វីដែលខ្ញុំដឹងអំពីវាខ្លះ តែវាអាចប្រើការបាន។
ប្រហែលជាឆាប់ៗនេះខ្ញុំនឹងPostវាហើយ ! អញ្ចឹងសូមរងចាំសិនណា !
sorry:! Nice to join your web . Can you tell me about How to sign up Khmer web site ? I can’t find it.
Hi ! nice to join too ! Oh Sign up Khmer web site Or mean that how to change blog to khmer language ?
សូមទោសបង!ខ្ញុំចូលចិត្តញគេហទំព័ររបស់បងណាស់!តើបងអាចអោយខ្ញុំគណនីយ្យFacebook បងបានទេ?
បាទ អរគុណ ! រីករាយដែលបានស្អាល់ 🙂 !
Account Facebook : Rothana Choun or អាយធីកូនខ្មែរ